យុវជនខ្មែរផលិត និង ផ្សព្វផ្សាយ បទចម្រៀងខ្មែរក្រោម

0 72

នៅ​ពេល​ថ្មី​ៗ​នេះ ក្រុម​យុវជន​ខ្មែរ​អ្នក​ប្រើ​បណ្ដាញ​សង្គម ​Facebook ​បាន​ផលិត និងផ្សព្វផ្សាយ​នូវ​បទ​ចម្រៀង​ទាក់​ទង​ នឹង​ខ្មែរ​ក្រោម មួយ​ចំ​នួន ដែល​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ដល់អ្នក​ប្រើ​បណ្ដាញ​សង្គម Facebook ​តាម​ប្រព័ន្ធ ​អិន​ធើ​ណិត ។ ការ​និពន្ធ និង​ផលិត​ជា វីដេអូ​ បទ​ចម្រៀង​នេះ​ ធ្វើឡើង ដោយ​ក្រុម​យុវនិស្សិតខ្មែរ​មួយ ដែល​មាន​ឈ្មោះថា “យុវជន ដើម្បី​ជាតិខ្មែរ” ដែល​មានមូលដ្ឋាននៅទីក្រុងភ្នំពេញ ។

លោក យុទ្ធព្ងង្ស ពេលសម្ដែង "បទ ឧកញ៉ា សឺង គុយ" នៅក្រុងព្រះសីហនុ ។ រូបថត Facebook
លោក យុទ្ធព្ងង្ស ពេលសម្ដែង “បទ ឧកញ៉ា សឺង គុយ” នៅក្រុងព្រះសីហនុ ។ រូបថត Facebook

នៅក្នុងឃ្លីបវីដេអូចម្រៀង “បទ ឧកញ៉ា សឺង គុយ” និង “បទ វីយូឡុងរាត្រីជូនដីកម្ពុជាក្រោម” ដែលមើលទៅមាន បច្ចេកទេស មិន ចាញ់ ផលិតកម្មដទៃៗ ដែរ នោះ ក្រុម “យុវជនដើម្បីជាតិខ្មែរ” នេះ បានដើរកាយ វិការ នៅក្រុងព្រះសីហនុ អស់រយៈពេល ២ ថ្ងៃ ។

ពីប្រទេសថៃ លោក សឺង ថាយ ធន នៃវិទ្យុសំឡេងកម្ពុជាក្រោម បានសាកសួរព័ត៌មានបន្ថែមតាមរយៈស្កៃ ពី លោក យុទ្ធពង្ស ជា សមាជិកនៃក្រុម “យុវជន ដើម្បីជាតិខ្មែរ” និងជាអ្នកសម្ដែងកាយវិការ នៅក្នុងបទ ចម្រៀងនេះផងដែរ ដែលមានខ្លឹម សារដូច តទៅ ។

ចុចស្ដាប់ យុវជនខ្មែរផលិត និងផ្សព្វផ្សាយបទចម្រៀងខ្មែរក្រោម

———-

បទចម្រៀងដែលក្រុម “យុវជនដើម្បីខ្មែរ” ផលិតរួចហើយ

អត្ថបទទាក់ទង៖

Leave A Reply

Your email address will not be published.