ប្រវត្តិអ្នកស្រី កៀង សាខន អ្នកនិពន្ធបទចម្រៀងជាតិនិយមខ្មែរក្រោម និងល្ខោននិយាយរឿង វីរបុរស សឺង គុយ
អ្នកនិពន្ធបទចម្រៀង និងល្ខោននិយាយ ពីប្រវត្តិសាស្រ្តកម្ពុជាក្រោម អ្នកស្រី កៀង សាខន បានចមណាយពេលអស់រយៈពេលជាច្រើនឆ្នាំ និងថវិកាផ្ទាល់ខ្លួន ដើម្បីផលិតបទចម្រៀង ចម្រៀងកាយវិការ និងល្ខោននិយាយ ដើម្បីជាប្រយោជន៍សម្រាប់ពលរដ្ឋខ្មែរក្រោម និងពលរដ្ឋទូទៅ ស្វែងយល់ពីប្តវត្តិសាស្រ្តកម្ពុជាក្រោម ដែលរងទុក្ខវេទនា ដោយសារតែរដ្ឋាភិបាលវៀតណាម បានគ្រប់គ្រងនៅលើទឹកដីកម្ពុជាក្រោម ក្រោយពីបារាំងបានកាត់ទឹកដីខ្មែរឲ្យវៀតណាមគ្រប់គ្រងទាំងខុសច្បាប់ ។ តើអ្នកស្រី កៀង សាខន ជានរណា? ហើយមូលហេតុអ្វី បានជាអ្នកស្រី ចំណាយពេលវេលាផ្ទាល់ខ្លួន ដើម្បីបម្រើផលប្រយោជន៍ខ្មែរក្រោម ។ វិទ្យុអាស៊ីសេរី ផ្នែកខេមរភាសា បានចុះផ្សាយអត្ថបទនេះ ហើយវិទ្យុសំឡេងកម្ពុជាក្រោម និងទូរទស្សន៍ ព្រៃនគរ សូមលើកយកមកចាក់ផ្សាយឡើងវិញ ដូចតទៅ៖