ពលរដ្ឋខ្មែរ​ក្រោម ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ ក្រោម​បរិយាកាស​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ជាសាកល​

0 347

ដោយ ស៊ឺន ចែងចើន

ឆ្នាំនេះ មិន​ដូច​ឆ្នាំ​មុន​ៗ នោះ​ឡើយ ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ នៅ​លើទឹក​ដី​កម្ពុជាក្រោម ក្នុង ព.ស​.២៥៦៤​ គ.ស​.២០២០ នេះ ត្រូវ​បាន​រៀបចំ​ក្នុង​សភាព​មិនសូវ​អ៊ូអរ គគ្រឹកគគ្រេង​ ដូច​បណ្តា​ឆ្នាំ​មុន​ៗ ឡើយ ដោយសារតែ​ឥទ្ធិពល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ជាសាកល​ ខណៈប្រទេស​វៀតណាម មាន​​ករណី​​ឆ្លង​​សរុប​ទាំង​អស់ ២៦៨ គិត​​ត្រឹម​​ថ្ងៃ​ទី ១៨ ខែមីនា នេះ ។ យ៉ាងនេះ​ក្តី ព្រះសង្ឃ និង​ពុទ្ធិ​បរិស័ទ​ចំណុះជើងវត្ត​ជាច្រើន​ នៅតែ​រៀបចំ​ពិធី​តាម​បែប​សាសនា​នេះ ដដែល​ ដោយ​គ្រាន់តែ​កាត់បន្ថយ​ការ​ជួបជុំ​មនុស្ស​ច្រើន​ និង​ផ្អាក​ពិធី​ដង្ហែ​មហា​សង្រ្កាន្ត​ទៅតាម​ភូមិស្រុក​ ដើម្បី​ទទួល​ទេវតា​ឆ្នាំ​ថ្មី និង​លុបចោល​សកម្មភាព​លេងសប្បាយ​មួយចំនួន ដូចជា ល្បែង​ប្រជាប្រិយ​ រាំ​កម្សាន្ត សកម្មភាព​លក់ដូរ ម្ហូបអាហារ នៅក្នុង​បរិវេណ​វត្តអារាម​ សកម្មភាព​សម្តែង​សិល្បៈ និង​ពិធីរាប់បាត្រ​ព្រះសង្ឃ​ជាដើម ។

ពិធី​ស្រង់ទឹក​ព្រះ នៅ​ថ្ងៃឡើងស័ក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី នាវ​ត្ត​បិដ​កត្យា​រាម «ក្នុង​ស្រុក» ឋិតនៅ​ភូមិ​ក្នុង​ស្រុក ឃុំ​ហ្វា​ឡើយ ស្រុក​កំពុង​ធំ ខេត្ត​ព្រះត្រពាំង ។ រូបៈ ថាច់ ផាត
ពិធី​ស្រង់ទឹក​ព្រះ នៅ​ថ្ងៃឡើងស័ក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី នាវ​ត្ត​បិដ​កត្យា​រាម «ក្នុង​ស្រុក» ឋិតនៅ​ភូមិ​ក្នុង​ស្រុក ឃុំ​ហ្វា​ឡើយ ស្រុក​កំពុង​ធំ ខេត្ត​ព្រះត្រពាំង ។ រូបៈ ថាច់ ផាត

បើ​ទោះបីជា​វត្តអារាម​ភាគច្រើន​មាន​សភាព​ស្ងប់ស្ងាត់​ ដោយសារតែ​ការ​កើនឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ជាច្រើន​ នៅតែ​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ នៅ​តាម​ផ្ទះ ដោយ​រៀបចំ​រណ្តាប់​សែន​ទេវតា​ ដូច​រៀងរាល់​ឆ្នាំ​ដែរ ។ ក្នុងរយៈពេល ៣ ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ នៅ​តាម​វត្តអារាម​ស្ទើរគ្រប់​ទីកន្លែង​ទូទាំង​ដែនដី​កម្ពុជាក្រោម ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៩៥ ភាគរយ​ជា​អ្នកកាន់ពុទ្ធសាសនា នៅតែ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ​ ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិកា​រទាំង​ប្រាំ​ពី​រស​ណ្តាន ដែល​បាន​ចែកឋាន​ទៅកាន់បរលោក​ខាងមុខ​ ។

ថ្វីត្បិត ចូលឆ្នាំ​ខ្មែរ​ ឆ្នាំនេះ មានការ​ហាមឃាត់​ការ​ជួបជុំ​ក្នុង​ពិធី​សាសនា​ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ពី​គណៈកម្មការ​សាសនា​រដ្ឋាភិបាល​វៀតណាម សមាគម​ពុទ្ធសាសនា​វៀតណាម​ និង​សមាគម​ព្រះសង្ឃ​សាមគ្គី​ស្នេហាជាតិ​គ្រប់​ខេត្ត​/ក្រុង នៅ​ដែនដី​កម្ពុជាក្រោម​ ដែល​ជា​សេនាធិការ​​របស់​រដ្ឋាភិបាល​បក្ស​កុម្មុយនិស្ត​វៀតណាម​ក្តី ប៉ុន្តែ មិន​មាន​សារាចរណែនាំ​ ឬសេចក្តី​ប្រកាស​ជា​ផ្លូវការ​ណាមួយ ចេញ​ដោយ​រដ្ឋាភិបាល​វៀតណាម​ ហាមប្រាម​ការ​ទៅ​វត្តអារាម​របស់​ពលរដ្ឋខ្មែរ​ក្រោម នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​នោះ​ទេ​ ។ យ៉ាងនេះ​ក្តី ដោយសារតែ​បុណ្យចូលឆ្នាំ ជាពិធី​បុណ្យប្រពៃណី​ តាំងពី​បុរាណកាល​ជា​រៀងរាល់​ឆ្នាំ​រហូត​មក ដែល​ធ្វើឲ្យ​ពុទ្ធសាសនិក នៅ​កម្ពុជាក្រោម​ អាក់ខានមិនបាន​ឡើយ ​ក្នុង​ការ​យក​ចង្ហាន់​ទៅ​ប្រគេន​ព្រះសង្ឃ នៅ​វត្តអារាម ។

ពិធី​ស្រង់ទឹក​ព្រះ នៅ​ថ្ងៃឡើងស័ក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី នាវ​ត្ត​បិដ​កត្យា​រាម «ក្នុង​ស្រុក» ឋិតនៅ​ភូមិ​ក្នុង​ស្រុក ឃុំ​ហ្វា​ឡើយ ស្រុក​កំពុង​ធំ ខេត្ត​ព្រះត្រពាំង ។ រូបៈ ថាច់ ផាត
ពិធី​ស្រង់ទឹក​ព្រះ នៅ​ថ្ងៃឡើងស័ក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី នាវ​ត្ត​បិដ​កត្យា​រាម «ក្នុង​ស្រុក» ឋិតនៅ​ភូមិ​ក្នុង​ស្រុក ឃុំ​ហ្វា​ឡើយ ស្រុក​កំពុង​ធំ ខេត្ត​ព្រះត្រពាំង ។ រូបៈ ថាច់ ផាត

តែ​ទោះជាយ៉ាងណា​ក៏ដោយ​ ក៏​ប្រជាពលរដ្ឋ​ខ្មែរក្រោម មិន​ព្រងើយកន្តើយ​ឡើយ ចំពោះ​ការ​យកចិត្ត​ទុកដាក់​ អនុវត្ត​តាម​វិធានការ​របស់​អាជ្ញាធរ​សុខាភិបាល​ ដើម្បី​ការពារ​ខ្លួន​បញ្ចៀស​ពី​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដោយ​ពួក​គេ​ពាក់​ម៉ាស​ និង​ព្យាយាម​រក្សា​គម្លាតឲ្យ​នៅ​ឆ្ងាយ​​ពីគ្នា ។

ចំណែក នៅ​តាម​វត្តអារាម​វិញ​ មាន​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរ​សុខាភិបាល​តាម​ខេត្ត​នានា ចុះ​ផ្សព្វផ្សាយ​សារ​អប់រំ​ នៅ​តាម​ទីវត្ត​អារាម ធ្វើការ​តាមដាន​ និង​រៀបចំ​កន្លែងពិនិត្យ​សុខភាព​មុន​ពេល​ចូល​ទីធ្លា​វត្ត​ ដោយ​តម្រូវឲ្យ​ពុទ្ធបរិស័ទ​លាងដៃ ពាក់​ម៉ាស រក្សា​គម្លាត​ពីគ្នា និង​មាន​ចែក​សាប៊ូ​ និង​អាល់កុល ឬជែល សម្រាប់​ធ្វើ​អនាម័យ នៅ​តាម​ផ្ទះ​រៀង​ៗ ខ្លួន​ផង ។

ក្រុមគ្រូពេទ្យស្មគ្រចិត្ត ចុះផ្សព្វផ្សាយសារអប់រំ ក្នុងពីធីបុណ្យចូលឆ្នាំ​ថ្មី នៅវ​ត្ត​បិដ​កត្យា​រាម «ក្នុង​ស្រុក» ឋិតនៅ​ភូមិ​ក្នុង​ស្រុក ឃុំ​ហ្វា​ឡើយ ស្រុក​កំពុង​ធំ ខេត្ត​ព្រះត្រពាំង ។ រូបៈ ថាច់ ផាត
ក្រុមគ្រូពេទ្យស្មគ្រចិត្ត ចុះផ្សព្វផ្សាយសារអប់រំ ក្នុងពីធីបុណ្យចូលឆ្នាំ​ថ្មី នៅវ​ត្ត​បិដ​កត្យា​រាម «ក្នុង​ស្រុក» ឋិតនៅ​ភូមិ​ក្នុង​ស្រុក ឃុំ​ហ្វា​ឡើយ ស្រុក​កំពុង​ធំ ខេត្ត​ព្រះត្រពាំង ។ រូបៈ ថាច់ ផាត

ចំពោះ​វត្តអារាម​ខ្លះទៀត​ ដែលមិន​មាន​ក្រុម​គ្រូពេទ្យ​ចុះ​មក ក៏បាន​អនុវត្ត​ការ​បង្ការ​ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​រលាក​សួត​កូ​វីដ​-១៩​ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិនេះ ដោយ​រៀង​ៗ វត្ត​ផង ដូចជា​ រៀបចំឲ្យ​មាន​​ឧបករណ៍​វាស់​កម្តៅ ទឹក​អាល់កុល សាប៊ូ​លាងដៃ ម៉ាស់ ។ ជាពិសេស​ឧបករណ៍​បាញ់​អាល់កុល​សម្លាប់​មេរោគ​លើ​ដងខ្លួន នៅ​ខាងមុខ​ក្លោងទ្វារ​វត្ត​ មុន​ពេល​អនុញ្ញាត​ឲ្យ​ពុទ្ធបរិស័ទ​ឈានជើង​ចូល​ទៅ​ខាងក្នុង​វត្ត ។ រី​ឯព្រះសង្ឃ​វិញ​ ក៏​សុទ្ធតែ​ពាក់​ម៉ាស និង​មាន​បាញ់​ទឹក​អាល់កុល​ ដើម្បី​កម្ចាត់​មេរោគ​នៅ​គ្រប់ពេល មុន​ និង​ក្រោយពេល​ពុទ្ធបរិស័ទ​ប្រគេន​ទេយ្យទាន ។

ពិធី​ស្រង់ទឹក​ព្រះ នៅ​ថ្ងៃឡើងស័ក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី នាវ​ត្ត​បិដ​កត្យា​រាម «ក្នុង​ស្រុក» ឋិតនៅ​ភូមិ​ក្នុង​ស្រុក ឃុំ​ហ្វា​ឡើយ ស្រុក​កំពុង​ធំ ខេត្ត​ព្រះត្រពាំង ។ រូបៈ ថាច់ ផាត
ពិធី​ស្រង់ទឹក​ព្រះ នៅ​ថ្ងៃឡើងស័ក ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី នាវ​ត្ត​បិដ​កត្យា​រាម «ក្នុង​ស្រុក» ឋិតនៅ​ភូមិ​ក្នុង​ស្រុក ឃុំ​ហ្វា​ឡើយ ស្រុក​កំពុង​ធំ ខេត្ត​ព្រះត្រពាំង ។ រូបៈ ថាច់ ផាត

គួរ​ជម្រាប​ជូន​ថា​ នៅ​ថ្ងៃចូលឆ្នាំ រាល់​ឆ្នាំ​គឺ ខ្មែរក្រោម ច្រើនតែ​ណាត់គ្នា​ ទទួល​ទេវតា​ឆ្នាំ​ថ្មី នៅ​វត្តអារាម ។ នៅ​ពេលា​ទេវតា​ចុះ ខ្មែរក្រោម ធ្វើពិធី​សូត្រ​មន្ត​ទទួល​ទេវតា​ ។ ថ្ងៃ​ឆ្លង​ឆ្នាំ ពួក​គេ​តែង​ជួបជុំគ្នា ទទួល​ទេវតា សម្ដែង​ព្រះបរិត្ត​ ពូនភ្នំ​ខ្សាច់ លេងល្បែង​ប្រជាប្រិយ ។ ថ្ងៃចូលឆ្នាំ ទី ២ គឺ​វរ​វ័ន​ប័ត​ ខ្មែរក្រោម នាំគ្នា​ធ្វើពិធី​ងូតទឹក​ជូន​ឪពុកម្ដាយ​តាម​ផ្ទះ​រៀង​ៗ ខ្លួន​ ហើយ​ពួក​គេ​បន្ត​ទៅ​វត្ត ធ្វើពិធី​ស្រង់ទឹក​ប្រគេន ព្រះសង្ឃ និង​តាជី យាយជី​ នៅក្នុង​វត្តអារាម ។ ឯថ្ងៃចូលឆ្នាំ ទី ៣ ជា​ថ្ងៃឡើងស័ក​ ខ្មែរក្រោម​នាំគ្នា ធ្វើពិធី​ស្រង់ទឹក​ព្រះពុទ្ធ​បដិមា តាម​វត្ត​ពេលរសៀល ៕

ចុច​មើលរូបថតជាច្រើនទៀត => https://bit.ly/3bhWwT6 => https://bit.ly/2ViiU99

Leave A Reply

Your email address will not be published.