ពលរដ្ឋ​ខ្មែរក្រោម​ ​ព្យាយាម​លើកស្ទួយ​វិ​ស័​យ​សិល្បៈ​ជាតិ​ ​បើ​ទោះ​ជា​មាន​ការគាបសង្កត់​ ​ផ្នែក​សិទ្ធិមនុស្ស​

0 497

ដោយ គឹម សាវតា

ស្រប​ពេល​ដែល​យុវជន​ខ្មែរក្រោម​មួយ​ចំនួន​កំ ​ពុង​តែ​លើកស្ទួយ​ ​និង​ផ្សព្វផ្សាយ​ ​អំពី​សិទ្ធិ​ ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ ​ត្រូវ​ទទួល​បាន​ក្នុងនាម​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​ ​។​ ​ក្រុម​អ្នក​ស្រលាញ់​សិល្បៈ ​ក៏​ខិតខំ​ផ្សព្វផ្សាយ​ ​អំពី​សិល្បៈ​ខ្មែរ​ ​ដែល​បាន​សម្ដែង​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​តាម​បណ្ដាញ​សង្គម​ផង​ដែរ​ ​ដើម្បីឲ្យ​ពិភពលោក​បាន​ដឹង​ ​និង​ស្គាល់​ថា​ ​ខ្មែរក្រោម​ ​ពិតជា​មាន​សិល្បៈ ​ប្រពៃណី​របស់​ខ្លួន​ ​ពី​បុរាណកាល​មក​ ​ហើយក៏​បាន​រក្សា​រហូតមកដល់​បច្ចុប្បន្ន​ ​។​

ក្រុមយុវជន​ខ្មែរក្រោម​ ​សម្តែង​សិល្បៈ​នាពេលកន្លងមក ។ រូបៈ ហ្វេសប៊ុក PHUM KHMER ភូមិខ្មែរ
ក្រុមយុវជន​ខ្មែរក្រោម​ ​សម្តែង​សិល្បៈ​នាពេលកន្លងមក ។ រូបៈ ហ្វេសប៊ុក PHUM KHMER ភូមិខ្មែរ

​លោក​ ម៉ើ​យ​ ​គឹម​ ​ម្ចាស់​ផេ​ក​ហ្វេសប៊ុក​ ​ឈ្មោះ​ K​h​h​on​g​ K​e​a​ ​ដែល​តែងតែ​បង្ហោះ​ ​អំពី​សិល្បៈ ​ដែល​សម្ដែង​ដោយ​ពលរដ្ឋ​ខ្មែរក្រោម​ ​ពី​ដែនដី​កម្ពុជាក្រោម​ ​មើលឃើញ​ថា​ ​នៅ​ក្នុង​ឆ្នាំ​ ​២​០​១​៧​ ​គឺ​សិល្បៈ​វប្បធម៌​ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​ហាក់​ងើបឡើង​កាន់តែ​ខ្លាំង​ ​ដែល​ធ្វើឲ្យ​លោក​សម្រេច​ចិត្ត​ថត​ ​និង​បង្ហោះ​វីដេអូ​អំពី​សិល្បៈ​ខ្មែរក្រោម​នេះ​ឡើង​ ​ដើម្បីឲ្យ​កាន់តែ​ល្បី​រីក​សុះសាយ​ ​ឲ្យ​គេ​បាន​ស្គាល់​ទូលំទូលាយ​ ​។​

​លោក​ ម៉ើ​យ​ ​គឹម​ ​«​យើង​ចង់​ពង្រីកពង្រឹង​ការ​ថែរក្សា​ទំនៀមទំលាប់​ប្រពៃណី​ខ្មែរ​ ​ឲ្យបាន​ទូលំទូលាយ​ ​ទៅលើ​ពិភពលោក​ ​ឲ្យ​ពិភពលោក​ ​គេ​ដឹង​គេ​យល់​ទំនៀមទម្លាប់​ប្រពៃណី​ ​នៅ​កម្ពុជាក្រោម​ ​វា​រស់រវើក​អញ្ចឹង​ដែរ​ ​។​ ​មានការ​តស៊ូ​ ​តាំងពី​បុរាណកាល​មក​ ​ហើយ​ម្យ៉ាងទៀត​ ​ក៏​យើង​មានច្បាប់​ស្លៀកពាក់​ហ្នឹង​ ​ម្នាក់ៗ​ ​គេ​ឃើញ​ស្អាត​ ​សូម្បីតែ​យួន​ក៏​គេ​ស្លៀកពាក់​ហូល​ផាមួង​ ​ទៅ​វត្ត​អញ្ចឹង​ដែរ​»​ ​។​

​លោក​ ​គីម​ ​ចំរើន​ ​ម្ចាស់​ផេ​ក​ឈ្មោះ​ ​Khmer​ Kro​m​ ​Music​ ​ដែល​តែងតែ​ផ្សព្វផ្សាយ​ ​ពី​សិល្បៈ​នៅ​ដែនដី​កម្ពុជាក្រោម​ដែរ​នោះ​ ​បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​ថា​ ​មូលហេតុ​ ​ដែល​លោក​បង្កើត​ផេ​ក​នេះ​ឡើង​ ​ព្រោះ​លោក​ ​ស្រឡាញ់​សិ​ល្បះ​ខ្មែរ​ ​។​ ​លោក​បន្ត​ថា​ ​រាល់ថ្ងៃ​ជា​កម្មករ​ ​ដែល​ធ្វើការ​យក​ក​ម្រៃ​មក​ចិញ្ចឹមជីវិត​ ​ដូចនេះ​ ​លោក​មិន​មានបាន​ជួយ​អ្វី​ដល់​ខ្មែរ​ធំដុំ​នោះ​ទេ​ ​គឺ​មានតែ​ជា​បង្កើត​ផេ​ក​មួយ​សម្រាប់​បង្ហោះ​ ​ពី​ច្រៀង​រាំ​របស់​ខ្មែរ​ ​អរិយ​វប្បធម៌​ដែល​ពី​ដូនតា​ថែ​ ​ត​ៗ​ ​គ្នា​ប៉ុណ្ណោះ​ ​ដែល​ការ​បង្ហោះ​ ​និង​ផ្សព្វផ្សាយ​ទាំងនោះ​មាន​ទាំង​អ្នក​គំរាម​ ​អ្នករិះគន់​ ​និង​អ្នក​សរសើរ​ ​។​

​លោក​ ​គីម​ ​ចំរើន​ ​«​មាន​ខ្លះ​ ​មាន​ពលរដ្ឋ​វៀតណាម​ ​គេ​មក​សួរ​ពួក​ប្អូន​ ​ពួក​ប្អូន​ក៏​ឆ្លើយ​ថា​ ​ហ្នឹង​វប្បធម៌​សិល្បៈ​របស់​ខ្មែរ​ ​ខ្ញុំ​ថែរក្សា​ ​ខ្ញុំ​បង្ហោះ​ឡើង​ ​ហើយ​ចុះ​ដល់​វៀតណាម​ ​មានអី​មួយៗ​ ​បង្ហោះ​ឡើង​ ​ចុះ​របស់​ខ្មែរ​ ​ខ្មែរ​បង្ហោះ​ឡើង​ម៉េច​មិនបាន​ ​។​ ​ហើយ​គេ​ក៏​ជេ ​ក៏​ស្តី​ពួក​ប្អូន​ដែរ​ហ្នឹង​»​ ​។​

​លោក​ ​តាំង​ ​សា​រៈ ​ប្រធាន​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ប្រចាំ​កម្ពុជា​ ​ដែល​ជា​អតីត​អនុប្រធាន​ក្រុម​រតនៈ​តន្ត្រី​ ​រស្មី​ទេពា​រាម​ ​ក្នុង​ភូមិ​ព្រៃ​ជាប់​ ​បាន​រំលឹក​ពី​សិល្បៈ​ខ្មែរ​ ​នៅ​ដែនដី​កម្ពុ​ក្រោម​ថា​ សិល្បៈ​ដែល​មាន​ ​នៅ​ក្នុង​ដែនដី​កម្ពុជាក្រោម​ ​គឺ​តាំងពី​មុន​បារាំង​ប្រគល់​ទឹកដី​កម្ពុជាក្រោម​ ​ឲ្យ​វៀតណាម​មក​ម្លេះ ​នោះ​គឺ​ល្ខោនបាសាក់​ ​ហើយក៏​មាន​សិល្បៈ​មួយ​បែប​ទៀត​ហៅថា​របាំ​ ​ដែល​ដកស្រង់​ចេញពី​លោ្ខ​ន​ខោល​ខ្លះ​ ​និង​របាំ​ព្រះរាជទ្រព្យ​ខ្លះ​ ​ប៉ុន្តែ​ សិល្បៈ​ទាំងនោះ​ ​ហាក់​មិនសូវ​បាន​គេ​ស្គាល់​ទូលំទូលាយ​នោះ​ទេ​ ​ប៉ុន្តែ​ ​ក្រោយមក​មាន​វិទ្យុ​នៅ​ខេត្ត​ឃ្លាំង​ ​និង​ខេត្ត​ព្រែក​ឬស្សី​ ​បាន​ផ្សព្វផ្សាយ​សិល្បៈ ​នៅ​ដែនដី​កម្ពុជា​គឺ​កាន់តែ​ទូលំទូលាយ​ ​។​

​លោក​ ​តាំង​ ​សា​រៈ ​«​សិ​ល្បះ​ដែល​ផ្សាយ​តាម​ស្ថា​នី​យ៍​វិទ្យុ​នេះ​ ​គឺ​មាន​ច្រើន​ទម្រង់​ ​ដូចជា​ល្ខោនបាសាក់​ក៏មាន​ ​ចម្រៀង​សម័យ​ក៏មាន​ ​ចម្រៀង​បុរាណ​ក៏មាន​ ​អាយ៉ៃ​ឆ្លងឆ្លើយ​ក៏មាន​ ​ឆាក​កំប្លែង​ក៏មាន​ខ្លះ​ៗ​ ​ដែរ​»​ ​។​

​លោក​ ​តាំង​ ​សា​រៈ ​ទទួលស្គាល់​ថា​បច្ចុប្បន្ន​ ​គឺ​ពលរដ្ឋ​ខ្មែរក្រោម​ ​គឺ​ហាក់​មាន​ឆន្ទៈ​ថែរក្សា​ ​និង​លើក​តម្កើង​សិល្បៈ​ខ្មែរ​ ​នៅ​ដែនដី​កម្ពុជាក្រោម​បាន​ច្រើន​ ​ព្រោះថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​គឺ​ទូលំទូលាយ​ ​។​

​លោក​ ​តាំង​ ​សា​រៈ ​«​យើង​ដឹង​ស្រាប់ហើយ​ ​គឺ​របស់​អ្វី​ក៏ដោយ​តែ​យើង​មិន​កា​របារ​ ​មិន​ថែរក្សា​ ​វា​ត្រូវ​បាត់បង់​ ​ក៏ប៉ុន្តែ​បើ​យើង​ក្រឡេកមើល​វប្បធម៌​ ​និង​សិល្បៈ ​នៅ​ដែនដី​កម្ពុជាក្រោម​ក្នុងបច្ចុប្បន្ននេះ​វិញ​ ​យើង​មើលឃើញ​ថា​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ខិតខំ​ថែរក្សា​នូវ​ ​វប្បធម៌​ទំនៀមទម្លាប់​ ​ជាពិសេស​ផ្នែក​តន្ត្រី​ ​និង​របាំ​ហ្នឹង​បាន​យ៉ាង​ច្រើន​»​ ​។​

​បើ​និយាយ​ពី​វិ​ស័​យ​សិល្បៈ ​នៅ​ដែនដី​កម្ពុជាក្រោម​ ​គេ​មិន​អាច​ប្រកែក​បានទេ​ថា​ ​មាន​សិល្បៈ​ខ្មែរ​មួយ​ប្រភេទ​ ​ដែល​កើត​ចេញពី​ដែនដី​កម្ពុជាក្រោម​ ​នោះ​គឺ​ ​ល្ខោនបាសាក់​ ​។​ ​តាម​ឯកសារ​ទស្សនីយភាព​ខ្មែរ​ ឱ្យ​ដឹង​ថា​ ​ល្ខោនបាសាក់​បាន​យកឈ្មោះ​របស់​ខ្លួន​ ​ពី​ទីកន្លែង​កំណើត​នៃ​ទម្រង់​សិល្បៈ​នេះ​រីក​ចម្រើន​ទៅ​ ​ពោល​គឺ​ល្ខោនបាសាក់​មាន​ដើមកំណើត​ ​នៅ​ស្រុក​បាសាក់​ ​ខេត្ត​ឃ្លាំង​ ​ទល់មុខ​ព្រះត្រពាំង​ ​កម្ពុជាក្រោម​ ​។​

​ក្រៅពី​ល្ខោនបាសាក់​វិ​ស័​យ​សិល្បៈ ​កម្ពុជាក្រោម​ ​ក៏​ត្រូវ​បាន​គេ​ស្គាល់​តាម​រូបភាព​ផ្សេងៗ​ ​ទៀត​ ​ដូចជា​ចំរៀង​ ​របាំ​ជាដើម​ ​។​ ​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន​សិល្បករ​ ​ដែល​មាន​ដើមកំណើត​ ​នៅ​កម្ពុជាក្រោម​ ​បាន​មក​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​ ​នៅ​កម្ពុជា​ ​ហើយ​ស្ថិត​ក្នុង​ផលិតកម្ម​ល្បី​ៗ​ ​មួយ​ចំនួន​ផង​ដែរ​ ​៕​

Leave A Reply

Your email address will not be published.