សេចក្ដីសម្រេចរបស់អង្គសន្និបាតប្រចាំឆ្នាំ ២០១៥ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម
បន្ទាប់ពីថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សហព័ន្ធខ្មែរកម្ពុជាក្រោម មកពីប្រទេសនានាក្នុងពិភពលោក ដើម្បីពិភាក្សាគ្នានៅក្នុងសន្និបាតប្រចាំឆ្នាំ ២០១៥ រយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃទី ១៨ ដល់ ទី ២០ ខែធ្នូ នៅទីក្រុង Tacoma រដ្ឋ Washington អង្គសន្និបាតបានសម្រេចនូវផែនការសម្រាប់ឆ្នាំ ២០១៦ ដើម្បីអង្គការរបស់ខ្លួននឹងយកទៅអនុវត្ត ។ សេចក្ដីសម្រេចរបស់អង្គសន្និបាតក្រោមប្រធានបទ “ដំណើរឆ្ពោះទៅកាន់មាតុភូមកម្ពុជាក្រោម” បានសម្រេចឲ្យអនុវត្តនូវផែនការចំនួន ៣ ចំណុចធំៗ រួមមាន គិច្ចការអន្តជាតិ កិច្ចការនៅដែនដីកម្ពុជាក្រោម និងកិច្ចការនៅប្រទេសកម្ពុជា និងក្នុងតំបន់ ។

នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០១៥ ជាថ្ងៃបញ្ចប់សន្និបាត លោក សឺន ហួរ អគ្គលេខាធិការសហព័ន្ធខ្មែរកម្ពុជាក្រោម បានប្រកាសនូវសេចក្ដីសម្រេចរបស់អង្គសន្និបាត មាន ៣ ចំណុច ធំៗ ដើម្បីយកទៅអនុវត្តក្នងឆ្នាំថ្មី ដូចតទៅ៖
ទីមួយ ផែនការអន្តរជាតិ ៖
- ពង្រឹងទំនាក់ទំនង ក្នុងចំណោមសហព័ន្ធខ្មែរកម្ពុជាក្រោម និងអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ និងអង្គការ ក្រៅរដ្ឋាភិបាល ខាងជនជាតិដើម ។
- បង្កើនល្បឿនក្នុងការតស៊ូស្វែងរក “សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” តាមរយៈធម្មនុញ្ញអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្ស និងសន្ធិសញ្ញា និងយន្ដការសហប្រជាជាតិសម្រាប់សិទ្ធិមនុស្សជនជាតិដើម ។
- ការពារប្រជាជនខ្មែរកម្ពុជាក្រោម តាមរយៈកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិប្រកបដោយនិរន្តរភាព និងតាមអនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពីការផ្លាស់ប្ដូរអាកាសធាតុ ។
- ធ្វើការដោយភាពឆ្លាតវៃ និងយុទ្ធសាស្ត្រធ្វើការដើម្បីបង្កើនភាពជាតំណាងជាសកលជាមួយនឹងទីភ្នាក់ងារអន្តរជាតិរបស់អង្គការសហប្រជាជាតិ មានសហភាពអឺរ៉ុប និងជាពិសេស ប្រទេសអាស៊ាន ។
- ចូលរួមនៅក្នុងសន្និសីទអន្ដរជាតិដើម្បីជំរុញឲ្យការតស៊ូមតិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ឆាប់បានដល់គោលដៅ “សម្រេចវាសនាខ្លួនដោយខ្លួនឯង” នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។
- ធ្វើការងារតស៊ូមតិថ្នាក់ជាតិជាមួយនឹងការជួបប្រជុំសភាដែលជាប់ឆ្នោតជាតំណាងនៅប្រទេសរបស់ខ្លួន ។
ទីពីរ កិច្ចការនៅកម្ពុជាក្រោម
- ពង្រឹងការផ្សព្វផ្សាយព័ត៌មាននៅតាមបណ្ដាញសង្គម Facebook ផ្លូវការរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ទំព័រ VOKK ទំព័រ គណៈកម្មាធិការយុវជននិងដោយក្រុមប្រព័ន្ធ (KKFYC) ក្នុងគោលបំណងផ្សព្វផ្សាយដំណឹងស្ដីពី សកម្មភាពសហព័ន្ធខ្មែរកម្ពុជាក្រោ និងបញ្ហាសិទ្ធិមនុស្ស និងវប្បធម៌ នៅដែនដីកម្ពុជាក្រោម ដើម្បីចែករំលែកដល់ប្រជាជនខ្មែរនៅជុំវិញពិភពលោក ឲ្យបានជ្រាប ។
- មហាសន្និបាត លើកទី ១០ ដើម្បីបោះឆ្នោតជ្រើសរើសគណៈកម្មការនាយកសហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៦ ។
- ធ្វើរបាយការណ៍អំពីលទ្ធផលហិរញ្ញវត្ថុស្របតាមវិធានគណនេយ្យ ។
- ពង្រឹកការបណ្ដុះមនុស្សជំនាន់ថ្មីឲ្យក្លាយជាអ្នកបន្តវេនថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ។
កិច្ចការនៅកម្ពុជា និងតាមតំបន់៖
- រៀបចំបុណ្យផ្កាប្រាក់ និងពិធីរៃអង្គាសផ្សេងៗដើម្បីស្វែងរកប្រាក់ឧបត្ថម្ភសហព័ន្ធខ្មែរកម្ពុជាក្រោម ។
- បង្កើតមូលនិធិមួយសម្រាប់កសាងទីស្នាក់ការកណ្តាលនៃនាយកដ្ឋានព័ត៌មានរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។
- ថ្នាក់ដឹកនាំសហព័ន្ធខ្មែរកម្ពុជាក្រោម ចុះជួបសមាជិក សមាជិកា និងគាំទ្រនៅតាមមូលដ្ឋាន ទូទាំងពិភពលោក ។
Comments are closed.