សហព័ន្ធខ្មែរកម្ពូជាក្រោមអំពាវឲ្យ ធ្វើបុណ្យផ្កាប្រាក់កសាងវត្តសាមគ្គីរង្សី
នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៣ នេះ លោក ថាច់ ង៉ុក ថាច់ ប្រធាន សហព័ន្ធខ្មែរកម្ពុជាក្រោម បានចេញលិខិតមួយ ច្បាប់អំពាវនាវ ដល់សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម នៅគ្រប់ទីកន្លែង ធ្វើបុណ្យផ្កាប្រាក់ ដើម្បីកសាងសាលា ៣ ជាន់ នៅវត្តសាមគ្គី រង្សី ដែលជាវត្តខ្មែរក្រោមមួយ ឋិតនៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជា ។

សារលិខិតអំពាវនាវនេះ បានបញ្ជាក់ថា ៖
“យោងតាមសេចក្តីសម្រេច របស់សហព័ន្ធខ្មែរ កម្ពុជាក្រោម នាសម័យប្រជុំដំណាច់ឆ្នាំ ២០១៣ នៅរដ្ឋផ្លរីដា សហរដ្ឋអាមេរិក កាលពី ថ្ងៃទី ១៥ ខែ ឆ្នូ ឆ្នាំ ២០១៣ រៀបចំធ្វើបុណ្យផ្កាប្រាក់សាមគ្កី នៅតាមតំបន់ ឬសាខានៃ សហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោក ដើម្បីប្រមូលថវិកា យកទៅកសាងមហា សាលា៣ជាន់ នៅវត្ត សាមគ្គីរង្សី ស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ ទីក្រុងភ្នំពេញ ។
មហាសាលា ៣ ជាន់នេះ នាំកសាងដោយព្រះតេជព្រះគុណ កាន សុផានណារិទ្ធ ព្រះប្រធានសមាគម ព្រះសង្ឃខ្មែរកម្ពុជាក្រោម ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែល មានទំហំ ទទឹង ១៦ ម៉ែត្រ និងបណ្តោយ ៤៦ ម៉ែត្រ ហើយបច្ចុប្បន្ន កសាងបាន សម្រេចជាស្ថាពរមួយជាន់ខាងក្រោម នៅពីរជាន់ខាងលើកំពុង រៀបចំគំរោងដំណើរ ការសាងសង់ តែនៅខ្វះថវិកាយ៉ាងច្រើន…។
អាស្រ័យហេតុនេះ តាងនាមសហព័ន្ធខ្មែរកម្ពុជាក្រោម សូមអំពាវនាវចំពោះ សាខាសហព័ន្ធខ្មែរ កម្ពុជាក្រោម នៅជុំវិញពិភពលោក មេត្តាជួយរៀបចំបុណ្យផ្កា ប្រាក់ សាមគ្គី ឱ្យបានព្រមៗគ្នា នៅតាមតំបន់លោកអ្នករស់នៅ ចាប់ពីថ្ងៃនេះ រហូត ដល់ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៤ ខាងមុខនេះ ដើម្បីបានថវិកាទាំងអស់នោះ យកទៅកសាង បង្ហើយមហាសាលា ដែល ជាមជ្ឈមណ្ឌល សម្រាប់ខ្មែរកម្ពុជាក្រោម” ។
ព័ត៌មានបន្ថែម សូមលោក អ្នកទាក់ទងទៅកាន់ការិយាល័យ វិទ្យុសំឡេងកម្ពុជាក្រោម ដែលមាន មូលដ្ឋាន សហរដ្ឋ អាមេរិក តាម ទូរស័ព្ទលេខ ៤០៨- ៥៥០-៥០៦០ ៕


————————————————————
ទាញយកលិខិតអំពាវនាវខាងក្រោម