ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជួបមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ដើម្បីជម្រាបបញ្ហាសិទ្ធិមនុស្ស នៅដែនដីកម្ពុជាក្រោម
ដោយ ស៊ឺន ចែងចើន l VOKK
កាលពី ថ្ងៃទី ២២ ខែ មករា កន្លងទៅ ថ្មីៗ នេះ លោក ប្រាក់ សេរី វុ ឌ្ឍ ជា ប្រធាន ប្រតិបត្តិ នៃ សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម បាន ដឹកនាំ គណៈប្រតិភូ សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម ចូលជួប មន្ត្រី ក្រសួង ការបរទេស សហរដ្ឋ អាមេរិក និង មន្ត្រី គណៈកម្មការ សាសនា អន្តរជាតិ នៃ សហរដ្ឋអាមេរិក នៅ រដ្ឋធានី វា ស៊ីន តោន ឌី ស៊ី សហរដ្ឋអាមេរិក ដើម្បី ជំរាប អំពី ស្ថានភាព សិទ្ធិមនុស្ស នៅ កម្ពុជា ក្រោម ។ នៅក្នុង កិច្ចប្រជុំ នេះ សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម បាន ជម្រាបជូន នូវ របាយការណ៍ សំខាន់ៗ ដែល ទាក់ទិន នឹង រដ្ឋាភិបាល យួន កំពុង ធ្វើទុក្ខបុកម្នេញ និង រំលោភ យក ដី វត្ត នៅ ខេត្ត មាត់ជ្រូក ជាដើម ជូន ដល់ មន្ត្រី ក្រសួងការបរទេស សហរដ្ឋអាមេរិក ឱ្យជួយ ធ្វើ អន្តរាគមន៍ និង ដាក់ គំនាប ទៅ រដ្ឋាភិបាល យួន ឱ្យ គោរព សិទ្ធិមនុស្ស ខ្មែរក្រោម និង សេរីភាព ជំនឿ សាសនា របស់ ប្រជាពលរដ្ឋ ខ្មែរក្រោម ដែលជា ម្ចាស់ ស្រុក ជនជាតិដើម ។

គណៈប្រតិភូ សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម រួមមាន លោក ប្រាក់ សេរី វុ ឌ្ឍ ជា ប្រធាន ប្រតិបត្តិ សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម បណ្ឌិត ចូ ស្សួ ខូ ប ភឺ (Joshua Cooper) ជា នាយក វិទ្យាស្ថាន សិទ្ធិមនុស្ស រដ្ឋ ហា វ៉ៃ និង ជាទី ប្រឹក្សា សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម ព្រះតេជព្រះគុណ ធី ធី ធ ម្មោ ប្រធាន គណៈកម្មការ សាសនា អន្តរជាតិ នៃ សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម និង លោក វ៉ាង យឿ ង មន្ត្រី ទំនាក់ទំនង សាធារណៈ នៃ សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម ។
បន្ទាប់ពី ការជួប ធ្វើ សវនាការ ជាមួយ នឹង មន្ត្រី ក្រសួងការបរទេស រួច មក ។ គណៈប្រតិភូ សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម ក៏បាន អញ្ជើញ ទៅ ជួប មន្ត្រី នាយកដ្ឋាន រដ្ឋា បាល នៃ សហរដ្ឋអាមេរិក មួយចំនួន ទៀត មាន គណៈកម្មាធិការ សិទ្ធិមនុស្ស ជាដើម និង នៅ ថ្ងៃជា បន្តបន្ទាប់ គណៈប្រតិភូ សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម ក៏ នឹង ចូលទៅ ការិយាល័យ វិទ្យុ អាស៊ីសេរី (RFA) និង ការិយាល័យ វិទ្យុ សំឡេង សហរដ្ឋអាមេរិក (VOA) ដើម្បី រាយការណ៍ អំពី លទ្ធផល នៃ ការជួប មន្ត្រី សិទ្ធិមនុស្ស អន្តរជាតិ និង ផ្សព្វផ្សាយ ទិសដៅ ផែនការ របស់ សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម ផងដែរ ។
Win 50 fuel points by taking Kroger feedback survey at www.krupdates.com
សូម ជំរាប ថា សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម បាន ចូលរួម ប្រជុំ វេទិកា អចិន្ត្រៃយ៍ អង្គការសហប្រជាជាតិ ផ្នែក ជនជាតិដើម នៅ បូរី ញូវយ៉ក ជា រៀងរាល់ឆ្នាំ និង ជា សមាជិក ពេញសិទ្ធិ របស់ អង្គការ UNPO និង ជា សមាជិក អង្គការសហប្រជាជាតិ ផ្នែក ព័ត៌មាន សាធារណៈ (UNPDI) ព្រមទាំង សមាជិក គណបក្ស ចម្រុះ ជាតិ សាសន៍ (TRP) នៅ ទ្វីបអឺរ៉ុប ជាដើម ។ សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម ធ្វើ ចលនា តស៊ូ ដោយ ផ្អែកលើ គោលការណ៍ អហិង្សា ដើម្បី ទាមទារ ឲ្យ រដ្ឋាភិបាល បក្សកុម្មុយនិស្ត វៀតណាម គោរព សិទ្ធិ ពលរដ្ឋ ខ្មែរក្រោម ជា ជនជាតិដើម នៃ ដែនដី កម្ពុជា ក្រោម ៕