សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ចូល​ថ្លែង ការណ៍​ នៅក្នុង​អង្គការសហប្រជាជាតិ នៅ​ចុងខែ​មេសា​

135

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ចូល​ថ្លែងការណ៍​នៅក្នុង​វេទិកា​អចិន្ត្រៃយ៍ នៃ​អង្គការសហប្រជាជាតិ ស្ដីពី​បញ្ហា​ជនជាតិ ដើម ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UNPFII នៅ​ចុងខែ​មេសា ខាងមុខនេះ ។ អង្គការ​សហ ប្រជាជាតិ​នឹង បើក​កិច្ចប្រជុំ លើក​ទី ១៤ នៃ​វេទិកា​អចិន្ត្រៃយ៍​ស្ដី​បញ្ហា​ជនជាតិដើម ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ការិយាល័យ​កណ្ដាល នៃ​អង្គការសហប្រជាជាតិ នាទី​ក្រុង​ញី​វ​យ៉​ក សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃទី ២០ ខែមេសា ដល់​ថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១៥ ខាងមុខនេះ ។​

សហព័ន្ធខ្មែរកម្ពុជាក្រោមចូលថ្លែងការណ៍នៅក្នុង UNPFII កាលពីឆ្នាំ ២០១៤ ។
សហព័ន្ធខ្មែរកម្ពុជាក្រោមចូលថ្លែងការណ៍នៅក្នុង UNPFII កាលពីឆ្នាំ ២០១៤ ។

​យោងតាម​សេចក្ដីជូនដំណឹង​មួយ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជាក់ថា អង្គការសហប្រជាជាតិ​បាន ទទួល​នូវ​របាយការណ៍​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្រោម ពី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​បានអនុម័ត​ថា​នឹង​ឲ្យ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចូល​ថ្លែងការណ៍​នៅក្នុង​អង្គការសហប្រជាជាតិ នៅក្នុង​ខែមេសា ខាងមុខនេះ រួចហើយ ។​

ចាប់ពី​ឆ្នាំ ២០០៤ មក នៅក្នុង​ខែឧសភា រៀងរាល់ឆ្នាំ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តែង​តែង​ចូល​ថ្លែងការណ៍​ស្ដីអំពី បញ្ហា​សិទ្ធិមនុស្ស​ខ្មែរក្រោម នៅក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ ស្ដីពី​បញ្ហា​ជនជាតិដើម ដើម្បី​ជម្រាប ដល់​សហគមន៍​អន្តរជាតិ​បានដឹង​ពី​ទុក្ខ​កង្វល់​ផ្សេងៗ​របស់​ពលរដ្ឋ​ខ្មែរក្រោម ដែល​ត្រូវបាន​រំលោភបំពាន​ពី​រដ្ឋាភិបាល វៀតណាម សព្វថ្ងៃ ។​

របៀបវារៈ​នៃ​កិច្ចប្រជុំ​ឆ្នាំនេះ រួមមាន ១០ ចំណុច ក្នុងនោះ មានការ​បោះឆ្នោត​ជ្រើសតាំង​មន្ត្រី UNPFII, ការអនុវត្ត សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​សិទ្ធិ​ជនជាតិដើម​ភាគតិច និង ការពិភាក្សា​ជាមួយ​អ្នករាយការណ៍ ពិសេស​ស្តីពី​សិទ្ធិ​របស់​ជនជាតិដើម និង​ជាមួយ​ប្រធាន​នៃ​យន្តការ​អ្នកជំនាញ​ស្តីពី​សិទ្ធិ​ជនជាតិដើម ជាដើម ៕​

 

Comments are closed.