បទសម្ភាសន៍៖ សហព័ន្ធខ្មែរកម្ពុជាក្រោម ចូលប្រជុំនៅក្នុងកិច្ចប្រជុំស្ដីពី កិច្ចព្រមព្រៀងអន្តរជាតិស្ដីពី សិទ្ធិស៊ីវិល និងនយោបាយ (ICCPR)
សហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានបញ្ជូនប្រតិភូរបស់ខ្លួនចូលប្រជុំ នៅក្នុងកិច្ចប្រជុំ លើកទី ១២៥ របស់គណៈកម្មការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ ស្ដីពីកិច្ចព្រមព្រៀងអន្តរជាតិ លើសិទ្ធិស៊ីវិល និងនយោបាយ នៅការិយាល័យអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវនៃប្រទេសស្វិស ដើម្បីដាក់របាយការណ៍ និងថ្លែងការណ៍ អំពីបញ្ហាសិទ្ធិមនុស្ស នៅដែនដីកម្ពុជាក្រោមខណៈដែលប្រទេសវៀតណាម ឡើងឆ្លើយបំភ្លឺជាមួយ នឹងគណៈកម្មការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ នូវការអនុវត្តកិច្ចព្រមព្រៀងរបស់ខ្លួន លើសិទ្ធិស៊ីវិល និងនយោបាយ នៅថ្ងៃទី ១១ និង ១២ ខែមីនា ឆ្នាំ ២០១៩ សប្ដាហ៍កន្លងទៅនេះ ។
នៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ជាលក្ខណៈអន្តរជាតិនេះ លោក ថាច់ វឿង នៃទូរទស្សន៍ ព្រៃនគរ និង វិទ្យុសំឡេងកម្ពុជាក្រោម បានធ្វើបទសម្ភាសន៍ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ជានិពន្ធនាយក នៃសារៈព័ត៌មាន ព្រៃនគរ និង ជាអនុប្រធាន នៃនាយកដ្ឋានព័ត៌មាន របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលព្រះអង្គបាននិមន្តចូលរួមប្រជុំផ្ទាល់ជាមួយ នឹងប្រតិភូនៃសហព័ន្ធខ្មែរកម្ពុជាក្រោមផង និងជាអ្នកទៅសង្កេតការណ៍យកព័ត៌មានផង ដើម្បីផ្ដល់ជាព័ត៌មាន និងវិភាគអំពីព្រឹត្តិការណ៍មួយនេះ ជូនលោកអ្នកស្តាប់បានជ្រាប ដែលមានខ្លឹម សារទាំងស្រុងដូចតទៅ៖