សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រដ្ឋ Washington ​រំឭក​ខួប ១២ ឆ្នាំ ថ្ងៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូល​ជា​សមាជិក UNPO

0 144

​ដោយ ថាច់ ប្រីជា គឿន​ | សារព័ត៌មាន ព្រៃនគរ​

​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​រដ្ឋ  Washington នឹង​ជួបជុំគ្នា​នៅ​ថ្ងៃទី ០៣ ខែកក្កដា ខាងមុខនេះ ដើម្បី​រំឭក​ដល់​ខួប ១២ ឆ្នាំ ថ្ងៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូល​ជា​សមាជិក នៃ​អង្គការ UNPO ។

​យោងតាម​លិខិតអញ្ជើញ​មួយច្បាប់​ដែល​ការិយាល័យ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ទទួលបាន​ថ្ងៃនេះ ថា សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​រដ្ឋ  Washington នឹង​ប្រារព្ធ​ពិធី​រាត្រីសមោសរ ដើម្បី​រំ​ឮ​ក​ដល់​ខួប ១២ ឆ្នាំ ថ្ងៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន ចូល​ជា​សមាជិក​ពេញសិទ្ធិ នៃ​អង្គការ UNPO ។ ពិធី​នេះ និង​ប្រព្រឹត្តទៅ ចាប់ពី​ម៉ោង ០៧ រសៀល ដល់ ម៉ោង ១២ អ​ធ្រា​ធ នៅ​ភោជនីយដ្ឋាន Imperial Dragon Restaurant នាទី​ក្រុង Tacoma រដ្ឋ Washington ។

ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម នៅ Geneva, Switzerland កាលពី ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០០៩ ។ រូបថត UNPO
ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម នៅ Geneva, Switzerland កាលពី ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០០៩ ។ រូបថត UNPO

​យោងតាម​លិខិតអញ្ជើញ​នេះ​ដដែល អ្នក​ដែល បាន​ចូលរួម នឹង​ជួយ​បង់​វិភាគទាន​សម្រាប់​ សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ម្នាក់ ៥០ $ ។​

​ព័ត៌មាន​បន្ថែម ​ជុំវិញ​ពិធី​រាត្រីសមោសរ​នេះ លោកអ្នក​អាចទាក់ទង​តាមរយៈ​ទូរស័ព្ទ លេខ 910-920-6769 ។​

​សូមបញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន ចូល​ជា​សមាជិក​នៃ ​អង្គការ​ប្រជាជាតិ​គ្មាន​ តំណាង (Unrepresented Nation and Peoples Organization) ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UNPO កាលពី​ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ នៅ​ទី​ក្រុងឡាអេ ប្រទេស​ហូ​ឡង់ ។​

យោងតាម​ គេហទំព័រ​ជា​ផ្លូវការ​របស់​អង្គការ UNPO បាន​បញ្ជាក់ថា អង្គការ​នេះ ជា​ក្រុម​ចលនា​អន្តរជាតិ មួយ ធ្វើការ​តស៊ូ​ដោយ​សន្តិវិធី អហិង្សា និង​លទ្ធិប្រជាធិបតេយ្យ តំណាង​ឲ្យ​ក្រុម​ជនជាតិដើម​, ជនជាតិ ភាគតិច និង​ជនជាតិ​នៅតាម​ដែនដី​ដែល​ត្រូវបាន​គេ​វាតទី​យក ហើយ​មិនមាន​ការទទួលស្គាល់ ជាដើម ។ បច្ចុប្បន្ន អង្គការ​នេះ មាន​ប្រជាជាតិ​ជា​សមាជិក​ប្រមាណ​ជាង ៧០ នៅក្នុង​ពិភពលោក ។ ពួកគេ​រួបរួម គ្នា​ធ្វើ​ការតស៊ូ ដើម្បី​ជម្រុញ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​,  ការពារ​វប្បធម៌​របស់ ពួកគេ មិន​ឲ្យ​បាត់បង់ និង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដើម្បី​ទប់ស្កាត់ រាល់​វិបត្តិ​ដែល​ជះឥទ្ធិពល ដល់​ពួកគេ ។ អង្គការ UNPO បាន​បង្កើតឡើង កាលពី​ឆ្នាំ ១៩៩១ នៅ​វិមាន​សន្តិភាព (Peace Palace) នាទី​ក្រុងឡាអេ (The Hague) នៃ​ប្រទេស​ហូ​ឡង់ ដោយមាន​ការចូលរួម​ពី​សហ​ស្ថាបនិក ចាប់​តាំង ពី​ចំនួន ១៥ រហូតដល់​បច្ចុប្បន្ន​ប​នេះ កើន​ឡើងដល់​ចំនួន​ជាង ៧០ នៅក្នុង​ពិភពលោក ។​

យោងតាម​គោល​ការ​របស់​អង្គការ UNPO សមាជិក​ទាំងអស់ រួមទាំង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ផង ត្រូវគោរព​គោល​ធំៗ​ចំនួន ៥ គឺ អហិង្សា​, សិទ្ធិមនុស្ស​, លទ្ធិប្រជាធិបតេយ្យ​, សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង​, ការពារ​បរិស្ថាន និង ការយោគយល់ ៕

Leave A Reply

Your email address will not be published.