បទសម្ភាសន៍ RFA៖ សហព័ន្ធខ្មែរក្រោម សុំឱ្យអាមេរិកជួយការពារសិទ្ធិមនុស្សនៅកម្ពុជាក្រោម
ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៧ ទូរទស្សន៍វិទ្យុអាស៊ីសេរី (RFA) ជាខេមរភាសា បានសម្ភាស លោក ត្រឹង ម៉ាន់ រិន្ទ នាយកផែនការនៃសហព័ន្ធខ្មែរកម្ពុជាក្រោម និង លោក លី ចិន្ដា អតីតៈព្រះសង្ឃខ្មែរក្រោម នៅវត្តព្រៃជាប់ ក្នុងខេត្តឃ្លាំង ដែលធ្លាប់ត្រូវបានរដ្ឋាភិបាលយួន ចាប់ផ្សឹក និងធ្វើទារុណកម្ម កាលពីឆ្នាំ ២០១៣ ដោយសារតែការបង្រៀនអក្សរខ្មែរនៅក្នុងវត្ត ។ កិច្ចសម្ភាសនេះ ធ្វើឡើងបន្ទាប់ពី ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម បានចូលទៅមន្ត្រីសហរដ្ឋអាមេរិក ទទួលបន្ទុកខាងសេរីភាពសាសនា អន្តរជាតិ ដើម្បីជម្រាបអំពីបញ្ហាសិទ្ធិមនុស្សនៅដែនដីកម្ពុជាក្រោម ដែលកំពុងតែត្រូវរំលោភបំពានដោយរដ្ឋាភិបាលយួន ។
សួមអញ្ជើញទស្សនាកិច្ចសម្ភាសនេះ ពិស្ដារដូចតទៅ៖
Comments are closed.