​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​អំពាវនាវ​សប្បុរស​ជន​ឲ្យ​ជួយ​កសាង​បង្ហើយ​សាលាឆទាន​ ​ក្នុង​ខេត្ត​លង់​ហោរ​ ​ក្រោយ​អាជ្ញាធរ​វៀតណាម​ ​រារាំង​មិន​ឲ្យ​សាងសង់​

0 215

ដោយ លី​ ​ឈូ​ន

​អាជ្ញាធរ​វៀតណាម​ ​នៅ​ខេត្ត​លង់​ហោរ​ ​ជាច្រើនលើក​ ​ច្រើន​សារ​ ​ធ្វើ​ការរារាំង​ ​ជាបន្តបន្ទាប់​ ​មិន​ឲ្យ​ពុទ្ធបរិស័ទ​ខ្មែរក្រោម​ ​ក្នុង​ភូមិ​ក​ន្រែ​ង​បន្ត​កសាង​សាលាឆទាន​មួយ​ខ្នង​ ​ក្នុង​ភូមិ​របស់​ខ្លួន​នា​ពេល​កន្លងមក​ ​និង​ការ​បង្ក​រ​ល្បិច​ប្រើ​កម្លាំង​ ​រារាំង​ជា​ទ្រង់ទ្រាយ​ធំ​កាលពី​ថ្ងៃ​ទី​ ​២​៨​ ​ខែ​មិថុនា​ ​ស​ប្តាហ៍​កន្លងទៅ​ ​ដែល​ករណី​នេះ​ ​អង្រួន​ឲ្យ​រំជួល​ដល់​ពលរដ្ឋ​ខ្មែរ​ ​ពុទ្ធបរិស័ទ​ខ្មែរ​ ​ខ្មែរក្រោម​ ​ទាំង​ក្នុង​ ​និង​ក្រៅ​ស្រុក​នោះ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ក៏​ផ្ដើម​ប្ដេជ្ញា​អំពាវនាវ​ដល់​សប្បុរស​ជន​ទូទាំង​ពិភពលោក​ឲ្យ​ជួយ​កសាង​បង្ហើយ​សាលាឆទាន​ដ៏​ចម្រូង​ច​ម្រាស់​មួយ​នេះ​ ​។​ ​ការ​អំពាវនាវ​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​នេះ​ ​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​ ​ខ្មែរក្រោម​ ​នៅ​គ្រប់ទិសទី​ ​សាទរ​ ​និង​ចូលរួម​ឧបត្ថម្ភ​ជាច្រើន​ផង​ដែរ​ ​។​ ​តែ​ទន្ទឹម​នឹង​នេះ​ដែរ​ ​ពុទ្ធបរិស័ទ​ខ្មែរក្រោម​ខ្លះ​ ​នៅ​ភូមិ​ក​ន្រែ​ង​ ​បែរជា​មានការ​ព្រួយបារម្ភ​ ​ព្រោះតែ​ខ្លាច​អាជ្ញាធរ​យួន​រឹត​តែ​ធ្វើទុក្ខបុកម្នេញ​ក​ពួកគាត់​បន្ថែម​ទៀត​ ​ព្រោះតែ​ជំនួយ​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​។​ ​ផ្ទុយទៅវិញ​ ​អង្គការសង្គម​ស៊ីវិល​ខ្មែរ​កម្ពុជាក្រោម​ ​និង​អ្នក​តស៊ូ​មតិ​ខ្មែរក្រោម​ ​យល់ឃើញ​ថា​ ​ការ​ភ័យខ្លាច​របស់​ប​ពលរដ្ឋ​ខ្មែរក្រោម​ ​ភូមិ​ក​ន្រែ​ង​នេះ​ ​ក៏​ព្រោះតែ​ពួកគាត់​មិនទាន់​យល់ច្បាស់​ ​អំពី​ច្បាប់​នៃ​ប្រទេស​វៀតណាម​ផង​ ​ច្បាប់​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ផង​ ​និង​ច្បាប់​សិទ្ធិ​ជនជាតិ​ដើម​របស់​ខ្លួន​ ​ព្រមទាំង​គោលដៅ​ទាំង​ ​១​៧​ ​ចំណុច​របស់​អង្គការសហប្រជាជាតិ​ ​ស្ដីពី​ការ​អភិវឌ្ឍន៍​ចីរភាព​ ​ដែល​ហៅ​កាត់​ S​D​G​ ​នោះ​ផង​ ​។​

អាជ្ញាធរ និងសមាគមលោកសង្ឃយួន រារាំង មិនឲ្យខ្មែរក្រោម សាងសង់សាលាឆទានសាមគ្គី
អាជ្ញាធរ និងសមាគមលោកសង្ឃយួន រារាំង មិនឲ្យខ្មែរក្រោម សាងសង់សាលាឆទានសាមគ្គី

​ប្រធាន​ផែនការ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ លោក ​ត្រឹង​ ​ម៉ា​នរិន្ទ​ ​អំពាវនាវ​សប្បុរស​ជន​ឲ្យ​ជួយឧបត្ថម្ភ​កសាង​សាលាឆទាន​ភូមិ​ក​ន្រែ​ង​ ​នៃ​ចំណុះជើងវត្ត​សាល​វន្ត​ឧទ្យាន​ព្រែក​ឈូក​ ​និង​មង្គល​បុរី​ទ្រនំ​ ​សេក​ ​ក្នុង​ឃុំ​កំពង់​ប៉េង​ ​ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា​ ​ឡ​ង​ ​មី​ (​Loan​ ​M​y​) ​ស្រុក​ ​ផ្សារ​ថ្មី​ ​ដែល​វៀតណាម ​ដាក់ឈ្មោះ​ថ្មី​ថា​ ​តាម​ បិ​ញ​ (​T​am​ ​Bin​h​) ​ខេត្ត​លង់​ហោរ​ ​ដែល​វៀតណាម ​ដាក់ឈ្មោះ​ថ្មី​ថា​ ​វិញ​ ​ឡុង​ (​V​in​h​ ​long​) ​។​

​ប្រធាន​ផែនការ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បញ្ជាក់​ថា​ ​ការ​ជួយ​កសាង​សាលាឆទាន​ភូមិ​ក​ន្រែ​ង​នេះ ​ប្រៀប​ដូចជា​ការចូលរួម​ប្រយុទ្ធ​ប្រឆាំង​ការពារ​ប្រពៃណី​ ​វប្បធម៌​ ​អក្សរខ្មែរ​អីចឹង​ដែរ​ ​ព្រោះ​រាល់ថ្ងៃ​នេះ ​វៀតណាម ​កំពុងតែ​លុបបំបាត់​ប្រពៃណី​ទំនៀមទម្លាប់​វប្បធម៌​ ​អក្សរសាស្ត្រ​ខ្មែរ​៖​ «​យើង​ប្ដេជ្ញា​ថា​ ​យើង​នឹង​ខំប្រឹង​ស្វែងរក​គ្រប់​មធ្យោបាយ​ ដើម្បី​ជួយ​បងប្អូន​យើង​ធ្វើ​សាលាឆទាន​នេះ​ឲ្យបាន​ ​។​ ​យើង​ជួយ​ផ្នែក​ថវិកា​ ​គឺ​ជួយ​អំពាវនាវ​ឲ្យ​បងប្អូន​ស​ប្បុ​រ​ជន​ខ្មែរយើង​តាំង​ពិភពលោក​ហ្នឹង​ ​ជួយ​កសាង​សាលាឆទាន​ហ្នឹង​ ឲ្យបាន​ជា​សាលាឆទាន​ពិតប្រាកដ​ ​។​ ​ពីព្រោះ​ថា​ ​សព្វថ្ងៃ​ហ្នឹង​ ​អាជ្ញាធរ​យួន​ហ្នឹង​ ​គេ​ព្យាយាម​លុបបំបាត់​វប្បធម៌​យើង​ម្ដង​បន្តិច​ៗ​ ​ឥឡូវនេះ​វា​ចូល​ដល់​សង្គ្រាម​វប្បធម៌​ហើយ​ ​ឯ​សង្គ្រាម​ហ្នឹង​ ​គឺ​យើង​ប្រយុទ្ធ​ការ​ការពារ​ថែរក្សា​ប្រពៃណី​ទំនៀមទម្លាប់​វប្បធម៌​ ​អក្សរសាស្ត្រ​ជាតិ​យើង​ហ្នឹង​»​ ។​

​ប្រធាន​ផែនការ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​រំលឹក​ជា​ថ្មីទៀត​ថា​ ​ប្រសិនបើ​ខ្មែរក្រោម​ទាំងអស់គ្នា​ ​មិន​ជួយការ​ពារ​ថែរក្សា​ទំនៀមទម្លាប់​ ​អក្សរសាស្ត្រ​ខ្លួន​ទាំង​ពី​ពេលនេះ​ទេ​ ​គឺ​ខ្មែរក្រោម​នឹង​រលាយ​ហើយ​ ​។​ ​ហើយ​សូម​កុំ​ធ្វើ​ដូច​ករណី​ស្ត្រី​ខ្មែរក្រោម​ដែល​ឈរឈ្មោះ​ជា​ក្រុមប្រឹក្សា​ខេត្ត​ ​និង​តំណាងរាស្ត្រ​កន្លងទៅ​នេះ​ ​គឺ​ពួកគាត់​មិនបាន​ស្លៀក​បំពាក់​ជាខ្មែរ​ ​ក្នុង​ពេល​បោះឆ្នោត​ ​ដើម្បី​បង្ហាញ​ឱ្យ​សាធារណជន​ស្គាល់​ថា​ជាខ្មែរ​នោះ​ទេ​ ​៖​ ​«​បើ​ថា​យើង​ថយ​ក្នុង​សមរភូមិ​ហ្នឹង​ទៀត​ ​គឺ​យើង​នឹង​រលាយ​ហើយ​ ​ដូច្នេះ​ខ្ញុំ​សុំ​អំពាវនាវ​យើង​ទាំងអស់គ្នា​ ​ទាំង​ក្នុង​ទាំង​ក្រៅ​អី​ក៏ដោយ​ ​ត្រូវ​ព្រួតដៃ​គ្នា​ជួយការ​ពារ​សមរភូមិ​វប្បធម៌​ហ្នឹង​ ឱ្យ​បាន​ ​ព្រោះ​យើង​មើលឃើញ​ថាស​ង្រ្គា​ម​វប្បធម៌​នេះ​ ​យួន​យៀកកុង​ ​គេ​បាន​ជោគជ័យ​បណ្ដើរ​ ​ៗ​ ​ហើយ​ ​។​ ​ចូរ​ក្រឡេកមើល​ខ្មែរក្រោម​ ​ដែល​ឈរឈ្មោះ​ជា​តំណាង​រា​ស្រ្ត ​ជា​ក្រុមប្រឹក្សា​ខេត្ត​កន្លងទៅ​ថ្មី​ ​ៗ​ ​នេះ​ ​ពួកគាត់​ជាខ្មែរ​ ​តែ​ក្នុង​ប្រវត្តិ​របស់​ពួកគាត់​ដាក់​ថា​ “គ្មាន​សាសនា​”» ​។​

​ឆ្លើយតបនឹង​ការ​លើកឡើង​របស់​លោក​ប្រធាន​ផែនការ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នេះ​ ​បុរស​ខ្មែរក្រោម​ជាសកម្ម​ជន​ក្នុង​ការ​កសាង​សាលាឆទាន​នោះ​ ​តែ​សូម​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​និង​សា​ព័ត៌មាន​ព្រៃនគរ​ឲ្យដឹង​ថា​ ​ពេល​ឮ​ថា ស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម ​អំពាវនាវ​សុំ​ស​ប្បុ​រ​ជន​ឲ្យ​ជួយ​កសាង​បង្ហើយ​នូវ​សាលាឆទាន ​ក្នុង​ភូមិ​ក​ន្រែ​ង​របស់​លោក​ ​លោក​ត្រេកអរ​ខ្លាំង​ណាស់​ ​ក៏ប៉ុន្តែ​លោក​ព្រួយបារម្ភ​ខ្លាច​តែ​អាជ្ញាធរ​វៀតណាម​ នឹង​ចោទប្រកាន់​ថា​ ​ខ្មែរក្រោម​កំពុង​ទំនាក់ទំនង​ ដើម្បី​បង្កើត​បក្សពួក​ប្រឆាំង​នឹង​វៀតណាម​ ​ហើយ​វៀតណាម ​នឹង​រារាំង​ចំពោះ​ការ​សាងសង់​នេះ​ ​បន្ត​ទៀត​ ​ដែល​ជា​ធ្វើឲ្យ​អាក់​សទ្ធា​របស់​សប្បុរស​ជន​ ​៖​ ​«​ជា​ធម្មតា​កន្លងមក​ខ្មែរយើង​នៅ​ខាងក្រៅ​ជួយ​ថវិកា​កសាង​សាលាឆទាន​នេះ​ ​សុទ្ធតែ​មានការ​លាក់បាំង​មិន​ឲ្យ​អាជ្ញាធរ​ដឹង​ដែរ​ ​ព្រោះ​ខ្លាច​គេ​ចោទប្រកាន់​ថា​យើង​ហ្នឹង​ ​បង្ក​រ​ចលាចល​ ​ប៉ុនប៉ង​ធ្វើអ្វី​ផ្សេង​ចឹ​ង​»​ ​។​

​ការ​លើក​គម្រោង​ជួយ​ឃោសនា​កសាង​សាលាឆទាន​ភូមិ​ក​ន្រែ​ង​នេះ​ ​ក៏​ព្រោះតែ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ មើលឃើញ​នូវ​ការរារាំង​របស់​អាជ្ញាធរ​វៀតណាម​ ជាបន្តបន្ទាប់​មិនឈប់ឈរ​សោះ​ ​ជាពិសេស​ការរារាំង​ជា​ទ្រង់ទ្រាយ​ធំ​ កាលពី​ថ្ងៃ​ទី​ ​២​៨​ ​ខែ​មិថុនា​កន្លងទៅ​នេះ​ ​ដែល​អាជ្ញាធរ​វៀតណាម​ បាន​បញ្ជា​ឱ្យ​មន្ត្រី​សង្ឃ​ខ្មែរក្រោម​ ទៅ​នាំ​ព្រះពុទ្ធរូប​ចេញពី​សាលាឆទាន​ ​ដែល​អ្នកភូមិ​ក​ន្រែ​ង​កំពុងតែ​កសាង​ ​ហើយនឹង​ឈាន​ទៅដល់​ការ​បំបាត់​សាលាឆទាន​នេះ​តែម្ដង​ ។​

​សាលាឆទាន​ភូមិ​ក​ន្រែ​ង​ត្រូវ​បាន​កសាង​ឡើង​ ដោយ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ពីរ​គឺ​វត្ត​សាល​វន្ត​ឧទ្យាន​ព្រែក​ឈូក​ ​និង​វត្ត​មង្គល​បុរី​ទ្រ​នុំ​សេក​ ​ក្នុង​ខេត្ត​លង់​ហោរ​ ​។​ ​សាលាឆទាន​នេះ​ ​មាន​ចម្ងាយ​ប្រមាណ​ជាង​ ​៦​ ​គីឡូម៉ែត្រ​ពី​វត្ត​ព្រែក​ឈូក​ ​និង​ចម្ងាយ​ប្រមាណ​ជាជាង​ ​១​០​ ​គីឡូម៉ែត្រ​ពី​វត្ត​ទ្រ​នុំ​សេក​ ​សាលាឆទាន​ជា​គ្រឿង​ស៊ីម​ង់​នេះ​ ​មាន​បណ្ដោយ​ ​១​២​ ម៉ ​ទ​ទឺង​ ​៩​ ម៉ ​និង​កំពស់​ ​១​២​ ម៉ ​បាន​ចាប់ផ្ដើម​កសាង​ឡើង​តាំងពី​ថ្ងៃ​ទី​ ​១​៩​ ​វិច្ឆិកា​ឆ្នាំ​ ​២​០​២​០​ ​ដែល​រហូត​មកដល់ពេលនេះ​ ​កសាង​បាន​សម្រេច​ប្រហែលជា​ ​៨​០​ ​ភាគរយ​ ។​

​ឆ្លើយតបនឹង​ការ​បារម្ភ​របស់​ពុទ្ធបរិស័ទ​ភូមិ​ក​ន្រែ​ង​នេះ​វិញ​ ​យុវជន​អ្នក​តស៊ូ​មតិ​ខ្មែរក្រោម​ លោក​តូ ​ហ្វា​ង​ ចឿ​ង ​លើកឡើង​ថា​ ​ការ​ភ័យខ្លាច​របស់​អ្នកភូមិ​ក​ន្រែ​ង​នេះ​ ​ក៏​ព្រោះតែ​ពួកគាត់​មិនទាន់​យល់ច្បាស់​អំពី​ច្បាប់​ ​នៃ​ប្រទេស​វៀតណាម​ ​ច្បាប់​សិទ្ធិមនុស្ស​ ​សិទ្ធជន​ជាដើម​ ​និង​គោល​ការ​អភិវឌ្ឍន៍​ចេរ​ភាព​របស់​អង្គការ​សហ​ប្រជា​តិ S​D​G​ ​។​

​លោក​តូ ​ហ្វា​ង​ ចឿ​ង​ ​លើកឡើង​បន្ត​ទៀត​ថា​ ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​វៀតណាម​ ​ត្រង់​មាត្រា​ទី​ ​២​៤​ ​ចែង​ថា​ ​ពល​រ​រដ្ឋ​ទាំងអស់​មាន​សិទ្ធិ​ប្រតិបត្តិ​ ​គោរព​ទំនៀមទម្លាប់​ប្រពៃណី​របស់​ខ្លួន​ ​និង​ធ្វើឲ្យ​រីក​ចម្រើន​ឡើង​ ​ដោយ​រដ្ឋ​ជា​អ្នក​គាំពារ​ ​៖​ ​«​ ​និយាយ​ឲ្យ​ចំ​ទៅ​ពួកគាត់​មិនទាន់​យល់ច្បាស់​អំពី​សិទ្ធិ​របស់​ខ្លួន​ ​មាន​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​ ​និង​បាន​ដឹង​ ​មិនបាន​អាន​អំពី​សិទ្ធិ​ជនជាតិ​ដើម​ ​និង​គោលការណ៍​អភិវឌ្ឍន៍​ ​ចេរ​ភាព​របស់​អង្គការសហប្រជាជាតិ​ S​D​G​ ​។​ ​ការដែល​មិន​យល់ច្បាស់​អំពី​ច្បាប់​ទាំង​អស់ហ្នឹង​ហើយ​ ​ដែល​ធ្វើឲ្យ​ពួកគាត់​មានការ​ភ័យខ្លាច​ ​បាក់ស្បាត​ពី​ការ​គំរាមកំហែង​ដោយ​បំពាន​ពី​អាជ្ញាធរ​វៀ​ត​ណា​ ​ដែល​ចេះតែ​ធ្វើទុក្ខ​ ​បុកម្នេញ​»​ ​។​

​ទីប្រឹក្សា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ ទៀ​ ថេ​ន​ លើកឡើង​ថា​ ​គោល​ការ​ ​១​៧​ ​ចំណុច​ ​នៃ​ការ​អភិវឌ្ឍន៍​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ ​ដែល​ហៅ​កាត់​ថា​ S​D​G​ ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ធ្វើមិនដឹង​មិន​ឮ​ ​មិន​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទៅដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ​ ​ពិសេស​គឺ​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ដែល​ជា​ជនជាតិ​ដើម​ ​៖​ ​«​តែ​យួន​បាន​អះអាង​ថា​ខ្លួន​អនុវត្ត​ការ​អភិវឌ្ឍន៍​ចីរភាព ​S​D​G​ ​បាន​ហ្មត់ចត់​ណាស់​ ​។​ ​ខ្ញុំ​សូម​ជម្រាប​ថា​ការ​អភិវឌ្ឍន៍​ចីរភាព​ S​D​G​ ​ត្រង់​មាត្រា​ ​ទី​ ​៤​ ​បាន​គេង​បាន​ចែង​ច្បាស់​ណាស់​ថា​ ​រដ្ឋ​មាន​កាតព្វកិច្ច​កសាង​ ​ការ​អភិវឌ្ឍន៍​ ​ផ្លូវថ្នល់​ ​ការសិក្សា​អប់រំ​ឲ្យបាន​ត្រឹមត្រូវ​ ​ការ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ ​ភ្លើង​ ​ទឹក​ស្អា​ជាដើម​ ​ទាំងអស់​នេះ​ ​ដាច់ខាត​ត្រូវតែ​មាន​ឲ្យ​គេ​ ​។​ ​នៅ​ក្នុង​ S​D​G​ ​តាំង​គោលការណ៍​អភិវឌ្ឍ​ចីរភាព​សហ​ស​វត្ស​ ឆ្នា ​២​០​០​០​ ​ដល់​ ​ឆ្នាំ​ ​២​០​១​៥​ S​D​G​ ​ប្រកាស​ពី​ឆ្នាំ​ ​២​០​១​៥​ ​រហូត​ ​មកដល់​ដល់​ឥឡូវនេះ​រយៈពេល​ ​៦​ ​ឆ្នាំ​ ​ហើយ​ ​អាជ្ញាធរ​មាន​មាន​មើល​ដល់​ទេ​អត់​ទៀត​» ​។​

​ទីប្រឹក្សា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បង្ហាញ​បន្ថែម​ទៀត​ថា​ ​ជាច្រើន​ឆ្នាំ​ ​មក​ហើយដែល​អាជ្ញាធរ​វៀតណាម​ ជំនួយ​មនុស្ស​មនុស្សធម៌​របស់​អង្គការសហប្រជាជាតិ​ ​ដែល​ជួយ​ដល់​ជនជាតិ​ដើម​ខ្មែរក្រោម​ យកទៅ​កសាង​ ​អភិវឌ្ឍន៍​ ​ទីកន្លែង​ដទៃ​ ​៖​ ​«​ ​ប​ន្តែ ​៤​០​ ​ឆ្នាំ​ជាង​អាជ្ញាធរ​ហ្នឹង​ ​វា​ចោល​ខ្មែរក្រោម ​ឲ្យ​នៅ​អីចឹង​ ​វា​ត​វា​ធ្វើ​ ​ភ្លឺ​រន្ទាល​ ​ធ្វើ​សួនច្បារ​ ​ឲ្យ​ពលរដ្ឋ​គ្នាវា​នៅ​ ​ហាណូយ​ ​នៅ​ភ​មិ​ភាគ​កណ្ដាល​ឲ្យ​សប្បាយ​ ​រក​កន្លែង​សប្បាយ​ ​មិនទាំង​អស់​ទៀត​ ​ដើម្បី​ទាក់​ទេសចរណ៍​ ​។​ ​ប៉ុន្តែ​ ខ្មែរក្រោម​ វា​ទុកឲ្យ​នៅ​អីចឹង​ ​ទាល់តែ​ប្រជាពលរដ្ឋ​យើង​ ​ទ្រាំ​លែង​បានហើយ​ក្រោក​ឡើង​ប្រកាស​ ​ទើប​គេ​ខ​ស្ទុះស្ទា​ស្ទុះស្ទា​រ​ស្រវេស្រវា​រ​ ​ព្រោះ​វា​ខ្លាច​បែក​រឿង​ ​ផ្អើល​រឿង​ហ្នឹង​ដល់​អង្គការសហប្រជាជាតិ​ ​គេ​នឹង​ក្របួចក​អាវ​ ​អូ​ល​វា​ទៅ​សួរ​ ​អីចឹង​ឯង​ទើប​វា​ខំ​មក​កសាង​ថ្នល់​ ​នៅ​ទី​ណុង​ ​៤​ ​៥​ខែមុន​ហ្នឹង​ ​ហើយ​វា​មិនមែន​ធ្វើ​ដោយ​អត់​ហេតុផល​ទេ​ ​គឺ​ធ្វើ​នេះ​ ​ដើម្បី​ថត​ទុក​ ​សម្រាប់​ពេល​គេ​អូ​លក​ទៅ​សួរ​ ​វា​ប្រាប់​គេ​ ​ថា​ខ្ញុំ​បាន​ធ្វើ​ហើយ​»​ ​៕

Leave A Reply

Your email address will not be published.