សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​អំពាវនាវ​សប្បុរស​ជន​ជួយឧបត្ថម្ភ​ស្បៀងអាហារ​បន្ថែម​ទៀត​ ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​កំពុង​រងគ្រោះ​ដោយ​រោគរាតត្បាត​កូវិ​ដ​-​១​៩​

0 287

ដោយ លី ឈូន

​រយៈពេល​មួយ​ឆ្នាំ​កន្លះ​មកនេះ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​មាន​ទីតាំងនៅ​អាមេរិក​ ​តែងតែ​បវារណា​ថវិកា​ ​ពី​សប្បុរស​ជន​គ្រប់ទិសទី​ ​ជួយឧបត្ថម្ភ​ ​ដោយ​ផ្ទាល់​ផង​ ​ដោយប្រយោល​ផង​ ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​រង់​គ្រោះ​ដោយសារ​ជំងឺ​ ​Co​v​i​d​-19 ​ទាំង​នៅ​ប្រទេស​ថៃ​ ​ទាំង​កម្ពុជា​ ​និង​កម្ពុជាក្រោម​ ​។​ ​ថ្មីៗ​ ​នេះ​ ​ព្រះសង្ឃ​ខ្មែរក្រោម​ ​នៅ​តាម​វត្តអារាម​នានា​ ​នា​ដែនដី​កម្ពុជាក្រោម​ ​ដឹកជញ្ជូន​ស្បៀង​ ​តាមឡាន​ផង​ ​តាម​គោយន្ត​ផង​ ​តាម​រ៉ឺម៉ក​ផង​ ​រទេះអូស​ដៃ​ផង​ ​ចែក​ជូន​ដល់​ពលរដ្ឋ​ដែល​ស្បៀងអាហារ​ ​ព្រោះ​កូវិ​ដ​-​១​៩​ ​ញាំញី​ ​គ្រប់​ច្រកល្ហក​ ​តាម​ចំណុះជើងវត្ត​នីមួយៗ​ ​ដោយ​មិន​ប្រកាន់​ថា​ ​ជន​ខ្មែរ​ ​ចិន​ ​ចាម​ ​ឬ​ ​វៀតណាម​ឡើយ​ ​។​ ​អំណោយ​ដែល​មាន​ជា​ថវិកា​ ​អង្ករ​ ​មី​ ​ត្រីខ​កំប៉ុង​ ​ទឹកត្រី​ ​អំបិល​ ​ស្ករ​ ​ទាំងនេះ​ ​អំណោយ​ខ្លះ​បាន​មកពី​ការ​សន្សំទុក​របស់​ព្រះសង្ឃ​ ​និង​វត្ត​ខ្លះទៀត​ ​បាន​ដក​ថវិកា​សម្រាប់​កសាង​វត្ត​ ​យកទៅ​ជាវ​ជាអំណោយ​ចែក​ជូន​ដល់​ពលរដ្ឋ​ខ្វះ​ខាត់​ ​ហើយ​អំណោយ​មួយភាគធំ​ទៀត​ ​គឺ​បាន​មកពី​ការឧបត្ថម្ភ​របស់​សប្បុរស​ជន​ពីក្រៅ​ប្រទេស​ផង​ ​និង​ក្នុង​ប្រទេស​ខ្លះ​ផង​ ​។​ ​ទោះ​ជា​មាន​ការឧបត្ថម្ភ​យ៉ាងនេះ​ក្ដី​ ​ក៏​នៅតែ​មានសំឡេង​ស្រែក​ ​អង្វរ​ឲ្យ​ជួយ​ផ្ដល់​ម្ហូបអាហារ​ ​សំឡេង​យំ​ស្រែក​ដង្ហោយ​ហៅ​ឲ្យ​ជួយ​រក​យុត្តិធម៌​ ​ព្រោះតែ​អាជ្ញាធរ​វៀតណាម​ ​បែងចែក​អំណោយ​ដោយ​លំអៀង​ ​។​ ​ព្រោះតែ​អាជ្ញាធរ​វៀតណាម​ ​ទុក​អ្នកជំងឺ​ចោល​ដោយ​គ្មាន​អ្នកមើល​ថែ​ ​និង​ដោយសារតែ​អាជ្ញាធរ​វៀតណាម​ ​អនុវត្ត​វិធានការ​បិទ​ខ្ទប់​យ៉ាង​តឹងរឹង​ ​រហូតដល់​អ្នកភូមិ​ខ្លះ​ ​ត្រូវការ​ចេញពី​ភូមិ​ ​ទៅ​ភូមិ​មួយទៀត​ ​បេះបន្លែ​ហូប​ក៏​មិនបាន​ ​។​ ​សំឡេង​យំ​ស្រែក​ដង្ហោយ​ហៅរក​អាហារ​ ​រក​យុត្តិធម៌​ ​លាន់​លឺ​ ​ចេញពី​កម្មករ​ចំណាកស្រុក​ខ្មែរក្រោម​មួយ​ចំនួន​ ​និង​រាប់​លាន​នាក់​ផ្សេងទៀត​ ​ហើយ​ ​និង​លាន់​លឺ​ចេញពី​អ្នកស្រុក​ ​អ្នកភូមិ​ ​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​ដូច្នេះ​ ​ក៏​ព្រោះតែ​ភាព​អសកម្ម​ ​ភាព​អសមត្ថភាព​របស់​រដ្ឋអំណាច​កុម្មុ​នី​ស្ដុ​វៀតណាម​ ​។​

ព្រះសង្ឃខ្មែរក្រោម ចែកអំណោយដល់ពុទ្ធបរិស័ទ នៅក្នុងចំណុះជើងវត្តរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយសារអាជ្ញាធរវៀតណាម អនុវត្តវិធានការបិទខ្ទប់ភូមិ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ។ រូបៈ ហ្វេសប៊ុក ព្រះតេជព្រះគុណ Khmer Srey Pheap
ព្រះសង្ឃខ្មែរក្រោម ចែកអំណោយដល់ពុទ្ធបរិស័ទ នៅក្នុងចំណុះជើងវត្តរបស់ខ្លួន ដែលរងផលប៉ះពាល់ដោយសារអាជ្ញាធរវៀតណាម អនុវត្តវិធានការបិទខ្ទប់ភូមិ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ-១៩ ។ រូបៈ ហ្វេសប៊ុក ព្រះតេជព្រះគុណ Khmer Srey Pheap

​កម្មករ​ចំណាកស្រុក​ខ្មែរក្រោម​ម្នាក់​ឈ្មោះ​ ​ថា​ច់ ​សី​ឡា ​អាយុ​ប្រមាណ​ជា​ ​៣​៥​ ​ឆ្នាំ​ ​លោក​កំពុង​ធ្វើការ​ក្នុង​សិប្បកម្ម​ក្រឡឹង​មួយ​ក្នុង​ខេត្ត​កំពង់​គោក​ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា​ឡុង​អាង​ (​Long​ ​An​) ​លោក​ប្រាប់​វិទ្យុ​ ​សំឡេង​ ​កម្ពុជាក្រោម​ ​និង​សារ​ព័ត៌មាន​ ​ព្រៃនគរ​ទាំង​ទឹកមុខ​ស្រប៉ាប​ស្រពោន​ថា​ ​ពួក​លោក​ជា​កម្មករ​ខ្មែរក្រោម​នៅ​ទីនេះ​មិន​មាន​ប៉ុន្មាន​នាក់​ទេ​ ​តែសព្វថ្ងៃ​ ​ការងារ​ក៏​គ្មាន​ធ្វើ​ទំនិញ​ចេះតែ​ឡើងថ្លៃ​ ​ថ្លៃ​ជួលផ្ទះ​ម្ចាស់ផ្ទះ​ក៏​មិន​ចុះថ្លៃ​ឱ្យ​ដែរ​មិន​ដឹង​គិត​យ៉ាងណា​ទេ​ ​ទៅផ្ទះ​ក៏​ទៅ​មិន​បាន ​៖​ ​«ខ្ញុំ​នៅកន្លែង​ផ្ទះ​ជួល​នឹង​ ​៤​ ​ឆ្នាំ​ហើយ​ ​លុះ​ស្នើសុំ​ទៅ​អ្នកធ្វើ​ផ្ទះ​ជួល​ហ្នឹង​ ​សុំ​ឱ្យ​ចុះ​ថ្លៃផ្ទះ​ជួល​ខ្លះ​ទៅ​ហើយ​ចុះ​ ​៥​០​ ​ភាគរយ​ ​ឬ​ ​ក៏​ ​មួយ​ខែ​ ​ឬ​ ​ក៏​បី​ខែ​ ​ក៏បាន​ ឱ្យ​ដូច​បង​ ​ៗ​ ​កម្មករ​នៅ​ឯ​ខេត្ត​ទួល​តា​មោក​(​Bin​h​ ​D​uon​g​) ​អីចឹង​ណា​ ​ដល់​អីចឹង​ទៅ​ម្ចាស់ផ្ទះ​ជួល​ឆ្លើយ​ថាបើ​បងប្អូន​ណា​នៅ​បាន​ក៏​នៅ​ ​នៅ​មិនបាន​សុំ​ចាកចេញ​ពី​កន្លែង​ហ្នឹង​ទៅ​»​ ​។​

​ស្រដៀងគ្នា​នេះ​ដែរ​ស្ត្រី​ជា​កម្មករ​ចំណាកស្រុក​ខ្មែរក្រោម​ម្នាក់​ ​ឈ្មោះ​ ​ទ្រី​វ​ ​វ៉ន​ ​នាង​មាន​ស្រុកកំណើត​នៅ​ខេត្ត​ឃ្លាំង​កំពុងតែ​អង្គុយ​យោលអង្រឹង​ទាំង​ទឹកមុខ​ ​ក្រៀមក្រោះ​ ​ក្រោម​ដំបូល​ផ្ទះ​ជួល​លាន់​នឹង​តំណក់​ភ្លៀង​តក់​ ​ៗ​ ​នាង​ត្អូញ​ត្អែ​ថា​ចង់​វិល​ទៅ​ស្រុក​ជួប​ម្ដាយ​ ​«​«​តែ​ ​បើនឹង​ទៅ​ក៏​ត្រូវ​ត្រូវ​ចាប់​ឲ្យ​ធ្វើ​ច​ត្តាឡី​ស័ក​ ​ហើយ​បង់​ប្រាក់​ទៀត​ ​មាន​ប្រាក់​ឯណា​បង់​ ​តែ​នៅ​ទីនេះ​នាង​គ្មាន​ការងារ​ធ្វើ​ ​នាង​បាន​អំពាវនាវ​ដល់​អ្នក​ដែល​ស្គាល់​នាង​ ​បើ​នរណា​មានការងារ​ធ្វើ​ជួយ​ប្រាប់​នាង​ផង​ ៖​ «​ចង់​ទៅផ្ទះ​នៅនឹង​ម៉ែ​ដែរ​ ​តែ​គ្មាន​លុយ​ ​ហើយ​ហ្នឹង​ណាមួយ​បើ​ទៅ​ហ្នឹង​ ​គេ​ចាប់​កាត់​លី​ (​បង្ខាំង​) ​ទៀត​ ​ត្រូវ​បង់លុយ​ ​ហើយ​បង់លុយ​ផ្ទះ​ដដែល​ ​គ្មាន​លុយ​ ​ទេ​ ​។​ ​បងប្អូន​ណា​មានការងារ​ធ្វើ​ជួយ​យ៉ើ​យ​ ​ធី​វ​ (​ឧទ្ទិស​នាម​) ​ប្រាប់​ឲ្យ​ខ្ញុំ​ដឹងផង​ ​ធ្វើការ​ទាន់​ខ្ញុំ​នៅក្មេង​ ​នៅ​ជួយ​ម៉ែ​បាន​ ​ហើយ​ចង់​ផ្ដាំ​ម៉ែ​ថា​ ​កូន​នឹក​ម៉ែ​ ​នឹក​កូនស្រី​ ​ប៉ុន្មានថ្ងៃនេះ​កូន​ដេកមិនលក់​ទេ​ ​ភ្លៀង​ខ្យល់​ ​ភ្លៀង​ខ្យល់​ចេះតែ​នឹកផ្ទះ​ ​យល់សប្តិឃើញ​ម៉ែ​ទៀត​»​ ។​

​ឥឡូវនេះ​ ​យើង​វិល​ទៅ​មើល​ប្រជាពលរដ្ឋ​ខ្មែរក្រោម​ដែល​នៅតាមភូមិ​ស្រុក​វិញ​ម្ដង​ ​ថ្លែង​អំពី​គ្រួសារ​លោក​ក​ម្សត់ ​លោក​​​មាន​អាយុ​ប្រមាណ​ជា​ ​៤​៥​ ​ឆ្នាំ​ ​នៅ​ស្រុក​ជ្រោយ​ញ​រ​ ​ខេត្ត​ឃ្លាំង​ ​ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា​ ​ខេត្ត​សុក​ត្រាំ​ង​ (​So​c ​T​rang​) ​លោក​ក​ម្សត់​ត្អូញ​ថា​ ​ក្នុង​ដំណាក់កាល​កូវិ​ដ​ ​១​៩​ ​នេះ​ ​គោល​នយោបាយ​របស់​រដ្ឋាភិបាល​វៀតណាម​ ​ចែក​ថវិកា​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ ​ក្នុង​មួយ​គ្រួសារ​ត្រូវ​ទទួល​បាន​ ​១​.​៥​០​០​.​០​០​០​ (​មួយលាន​ប្រាំ​សែន​) ដុ​ង​ស្មើនឹង​ប្រមាណ​ ​៦​៥​ ​ដុល្លារ​អាមេរិក​កាំ​ង​ ​តែ​អាជ្ញាធរ​មូលដ្ឋាន​មិនបាន​ចែក​ឲ្យ​គ្រួសារ​លោក​នោះ​ទេ​ ៖ ​«​​ខ្ញុំ​ឈឺ​ ​៥​,​៦​ ​ឆ្នាំ​មក​ហើយ​គ្មាន​លុយ​ ​គ្មាន​កាក់​អី​ទេ​ ​ឥឡូវនេះ​ ​ស្រុក​កើតជំងឺ​កូ​វី​ដ​១​៩​ ​ហ្នឹង​រដ្ឋ​បិទផ្លូវ​ខ្ញុំ​អស់ហើយ​ ​ខ្ញុំ​ក្រ​គ្មាន​អី​ស៊ី​ ​ខ្ញុំ​ចេញក្រៅ​រក​អ្វី​ក៏​មិនបាន​ស៊ី​ ​ហើយ​ឥឡូវហ្នឹង​ ​មាន​លុយ​រដ្ឋ​យកមក​ចែក​ ​ចែក​ឲ្យ​សុទ្ធតែ​អ្នកមាន​ ​ចំណែក​អ្នកក្រ​នៅ​ក្នុង​ភូមិ​នេះ​គ្មាន​នរណា​បានទេ​ ​ឥឡូវនេះ​មើលទៅ​កូនចៅ​ ​ខ្ញុំ​រដូករណែល​ថ្មើរ​ហ្នឹងហើយ​គ្មាន​អី​ស៊ី​ទេ​ ​ស៊ីបាយ​ជាមួយ​អំបិល​ ​ពីព្រឹក​ដល់​ឥឡូវ​មិនទាន់​បាន​បាយ​ស៊ី​ផង​»​ ។​

តោះ ​ពេលនេះ​យើង​នឹង​ធ្វើដំណើរ​ចេញពី​ខេត្ត​ឃ្លាំង​ ​ហើយ​នាំគ្នា​ទៅ​មើល​ពលរដ្ឋ​ខ្មែរក្រោម​នៅ​ឯ​ខេ​ត្រ​ព្រះត្រពាំង​ឯនោះ​វិញ​មើល​ ​តាម​លោក​សម្បត្តិ​ ​ដែល​ជាស​ក្សី​ធ្លាប់​ឃើញ​ជា​រឿយ​ ​ៗ​ ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ព្រះត្រពាំង​ ​ដែល​វៀតណាម​ដាក់ឈ្មោះ​ថ្មី​ថា​ ​ត្រា​វិញ​ (​T​r​a​ ​V​in​h​) )​គឺ​ពលរដ្ឋ​ដែល​ត្រូវ​ទៅ​ធ្វើ​ច​ត្តាឡី​ស័ក​ ​ត្រូវ​បង់​ប្រាក់​ឱ្យ​មណ្ឌល​ច​ត្តាឡី​ស័ក​ក្នុង​ម្នាក់​ ​៨​០​.​០​០​០​ (​ប្រាំ​បី​ម៉ឺន​) ដុ​ង​ ​សម្រាប់​ក្នុងមួយថ្ងៃ​ ​ស្មើនឹង​ប្រមាណ​ ​៣​៤​ ​ដុល្លារ​អាមេរិក​កាំ​ង​។​ ​លោក​សម្បត្តិ​លើកឡើង​ករណី​ ​របស់​គ្រួសារ​ ​លោក​ថា​ច់ ធៀ​ង​រស់នៅ​ស្រុក​ថ្កូវ​គ្រួសារ​លោក​ថា​ច់ធៀ​ង​មាន​គ្នា​រហូតដល់​ទៅ​ ​១​០​ ​នាក់​ ​ត្រូវ​ទៅ​ធ្វើ​ច​ត្តាឡី​ស័ក​ ​រាល់ថ្ងៃ​គ្រួសារ​របស់​លោក​ថា​ច់ ធៀ​ង​រកតែ​អង្ករ​ច្រក​ឆ្នាំង​មិន​ចង់បាន​ផង​តើ​មាន​លុយ​ឯណា​ទៅ​បង់​ឲ្យ​មណ្ឌល​ច​ត្តាឡី​ស័ក ​៖​ «​ឥឡូវហ្នឹង​គឺ​លោក​ថា​ច់ ធៀ​ង​ហ្នឹង​គ្រួសារ​របស់​គាត់​ត្រូវ​ឆ្លង​ កូវិ​ដ​ (Co​v​i​d​-19) ​ហើយ​គ្រួសារ​គាត់​មាន​គ្នា​រហូតដល់​ទៅ​ ​១​០​ ​នាក់​ប្ដី​ ​ទាំង​ប្រពន្ធ​ ​ទាំង​កូន​ ​ទាំង​ចៅ​ ​អីទាំងអស់​ហ្នឹង​ត្រូវ​ទៅ​ធ្វើ​ច​ត្តាឡី​ស័ក​ ​ហើយ​គ្រួសារ​គាត់​រក​ព្រឹក​ខ្វះ​ល្ងាច​ ​រក​ល្ងាច​ខ្វះ​ព្រឹក​ហ្នឹង​ ​ហើយ​រកលុយ​ឯណា​ទៅ​បង់​ឲ្យ​គេ​ ​មួយ​នាក់​ ​៨​០​ ​ពាន់​ដុ​ង​ ​ក្នុងមួយថ្ងៃ​ ​ហើយគ្នា​ដល់​១​០​ ​នាក់​ក្នុង​ ​មួយ​គ្រួសារ​ត្រូវ​បង់​ប៉ុន្មាន​» ។​

​ការ​លើកឡើង​មកនេះ​បន្ទាប់ពី​ពលរដ្ឋ​ទូទាំង​ប្រទេស​វៀតណាម​ ​ក៏ដូចជា​ពលរដ្ឋ​ខ្មែរក្រោម​ ​បាន​ត្អូញ​ត្អែ​ខឹង​នឹង​អាជ្ញាធរ​វៀតណាម​ ​ដែល​មិន​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​ ​ឬ​ ​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ជំងឺ​កូ​វី​ដ​ ​១​៩​ ​ឡើយ​ ​។​ ​អាជ្ញាធរ​ចេះតែ​បង្ខាំង​ពលរដ្ឋ​ឱ្យ​នៅតែ​ក្នុង​ផ្ទះ​ ​សូម្បីតែ​ចេញពី​ភូមិ​មួយ​ទៅ​ភូមិ​មួយទៀត​ដើម្បី​ទៅ​ទទួល​ថ្នាំ​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​ពី​មណ្ឌលសុខភាព​ក៏​មិនបាន​ ​ចេះតែ​បង្ខាំង​ប្រជាពលរដ្ឋ​ ​តែ​មិន​មាន​វិធានការ​ដោះស្រាយ​ស្បៀង​ដល់​ប្រជាពលរដ្ឋ​ឡើយ​។​

​ឆ្លើយ​តម​នឹង​ការ​លើកឡើង​ទាំងនេះ​ ​ប្រធាន​ផែនការ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ត្រឹង​ម៉ា​នរិន្ទ​បង្ហាញ​ថា​ ​របប​កុម្មុយនិស្ត​វៀតណាម​ជារបប​មួយ​ដែល​ធ្លាប់តែ​ធ្វើ​សឹកសង្គ្រាម​ហើយនិង​ជារបប​មួយ​ដែល​គ្មានចិត្ត​មនុស្សធម៌​ទាល់តែសោះ​ហេតុហ្នឹងហើយបានជា​របប​នេះ​បណ្ដាលឲ្យ​ពលរដ្ឋ​រងគ្រោះ​វេទនា​ ​និង​ស្លាប់​ដោយ​ជំងឺ​កូវិ​ដ​ ​១​៩​ ​ញាំញី​ដូច្នេះ​ ៖​ ​«បញ្ហា​កូវិ​ដ​ហ្នឹង​ស​ឲ្យ​យើង​ឃើញច្បាស់​ហើយ​ ​ចរិត​អ្នកដឹកនាំ​យួន​ហ្នឹង​ ​អត់មាន​សមត្ថភាព​ ​ហើយ​អា​រឿង​សំខាន់​ការ​គិត​របស់​អ្នកដឹកនាំ​យួន​ហ្នឹង​ ​គឺ​គិតខុស​ ​ហើយ​អាការ​គិតខុស​ហ្នឹង​ធ្វើអ្វី​ ​ៗ​ ​ក៏​ខុស​ទាំងអស់​ ​។​ ​លោក​ប្រធាន​ផែនការ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​បន្ត​ទៀត​ថា​ ​គេ​មើលឃើញ​ជំងឺ​កូវិ​ដ​ហ្នឹង​ ​ដូចជា​ខ្មាំង​ ​គេ​វ៉ៃ​ជំងឺ​កូវិ​ដ​ ​ដូចជា​វ៉ៃ​ខ្មាំង​ហេតុ​ហ្នឹងហើយ​គេ​មើលឃើញ​ប្រជារាស្ត្រ​ហ្នឹង​សុទ្ធតែ​ជា​ខ្មាំង​ទាំងអស់​ ​ដូច្នេះ​ហើយ​បានជា​ធ្វើឲ្យ​ប្រជារាស្ត្រ​ហ្នឹង​វេទនា​ ​បើ​ប្រទេសជាតិ​គេ​ជឿនលឿន​ ​ប្រជារាស្ត្រ​មិន​ធ្លាក់​ដល់​ថ្នាក់​វេទនា​ដូច្នេះ​ទេ​»​ ។​

​ប្រធាន​អន្តរ​សាសនា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ព្រះ​តេជគុណ​ធី​ធី​ធ​ម្មោ ​ព្រះអង្គ​រ​ ​កោតសរសើរ​ដល់​ព្រះសង្ឃ​ខ្មែរក្រោម​តាម​វត្តអារាម​នានា​ ​ដែល​ខិតខំ​រក​ស្បៀងអាហារ​ ​ចែករំលែក​ទៅដល់​ពលរដ្ឋ​ដែល​កំពុង​អត់ឃ្លាន​ក្នុង​សម័យ​ កូវិ​ដ​ ​១​៩​ ​នេះ​ ​។​ ​ប្រធាន​អន្តរ​សាសនា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ក៏​អំពាវនាវ​បន្ថែម​ទៀត​ទៅដល់​ពុទ្ធបរិស័ទ​ ​សប្បុរស​ជន​នៅ​ក្រៅ​ស្រុក​ ​សូម​មេត្តា​ផ្ដល់​ស្បៀង​ជួយសង្គ្រោះ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុង​អត់ឃ្លាន​នា​សម័យ​កូ​វី​ដ​១​៩​ ​នេះ​៖​ ​«​ក្នុង​ពេលនេះ​ខ្ញុំព្រះករុណា​អាត្មាភាព​ចាប់អារម្មណ៍​ទៅដល់​ព្រះសង្ឃ​តាម​វត្តអារាម​នានា​កម្ពុជាក្រោម​ហ្នឹង​គឺជា​មជ្ឈដ្ឋាន​សង្គ្រោះ​ ​ដូច្នេះ​ ​បើសិនជា​បងប្អូន​សប្បុរស​ជន​ ​នៅ​ឯក្រៅ​ប្រទេស​ ​មាន​សទ្ធា​ ​ឬ​ ​មួយ​ក៏​នឹក​រ​ឭ​ក​ទៅដល់​បងប្អូន​នៅ​ក្នុងស្រុក​ ​ក្នុង​ភូមិ​យើង​ ​យើង​អាច​ប្រមូលគ្នា​ដូចជា​បច្ច័យ​តិចតួច​ប្រគេន​ទៅដល់​ព្រះ​ចៅអធិការ​វត្ត​តាម​ស្រុក​របស់​ខ្លួន​យើង​ ​ដើម្បីឲ្យ​លោក​ជួយសង្គ្រោះ​ដល់​ពលរដ្ឋ​ដែល​កំពុង​អត់ឃ្លាន​ ​តាម​សមត្ថភាព​តាម​ ​លទ្ធភាព​របស់​ព្រះអង្គ​នៅ​ទីនោះ​ ​។​ ​ហើយ​ម្យ៉ាងទៀត​ហ្នឹង​ខ្ញុំព្រះករុណា​អាត្មាភាព​ជឿជាក់​ថា​អាជ្ញាធរ​វៀតណាម​មាន​ការខ្វះចន្លោះ​ ​មិនបាន​មើលឃើញ​ ​ឬ​ ​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​ខ្មែរក្រោម​នៅតាមភូមិ​ស្រុក​ឡើយ​»​ ៕​

Leave A Reply

Your email address will not be published.