សេចក្ដីជូនដំណឹងរបស់ អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម ស្ដីពីការកិច្ចប្រជុំដំណាច់ឆ្នាំ ២០១៦
ជារៀងរាល់ឆ្នាំ សហព័ន្ធខ្មែរកម្ពុជាក្រោម តែងរៀបចំសន្និបាតប្រចាំឆ្នាំ នៅពាក់កណ្តាលខែធ្នូ នាពេលខាងមុខនេះ ដើម្បីថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធខ្មែរកម្ពុជាក្រោម នៅជុំវិញពិភពលោកពិភាក្សាអំពីសមិទ្ធផល ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើមួយឆ្នាំកន្លងមក និងឡើងគម្រោងសម្រាប់បេសកម្មឆ្នាំថ្មី ។ ប៉ុន្តែ ដោយឡែកសម្រាប់ឆ្នាំ ២០១៦ នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងមិនរៀបចំកិច្ចប្រជុំដំណាច់ឆ្នាំ ទៅតាមគម្រោង ដែល នឹងធ្វើឡើងនៅទីក្រុងអាតាឡង់តា រដ្ឋចរចារ សហរដ្ឋអាមេរិក ឡើយ ។ នេះបើយោងតាមលិខិតជូនដំណឹងមួយចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៦ ដោយលោក ថាច់ វៀន អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម ។ តទៅនេះ លោក ស៊ឺន ថាយធន សូមអានសេចក្តីប្រកាសព័ត៌មាននេះ ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖
Comments are closed.