សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ នៅ​រដ្ឋ​វ៉ា​ស៊ិន​តោន​ស្តេត​ ប្រា​រព្វ​ទិវា​ខ្មែរក្រោម​នៅ​ក្រោម​នឹម​អាណានិគម​យួន​

0 141

នៅ​ថ្ងៃអាទិត្យ​ ទី​ ២៦​ ខែឧសភា​ ឆ្នាំ​ ២០១៩​ សប្ដាហ៍​កន្លងទៅ​នេះ​ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ប្រចាំ​ រដ្ឋ​ Washington​ State​ សហរដ្ឋអាមេរិក​ បាន​រៀបចំ​ពិធីបុណ្យ​ ខួប​ ៧០​ ឆ្នាំ​ នៃ​ទិវា​កម្ពុជាក្រោម​ ឋិតនៅ​ក្រោម​នឹម​អាណានិគម​យួន​ ។ ព្រះសង្ឃ​ ថ្នាក់ដឹកនាំ​ និង​សម​ជិ​ក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ចូល​ពិធី​នេះ​ នៅក្នុង​វត្ត​ចន្ទរង្សី​ នាទី​ក្រុង​ Tacoma​ ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​បារាំង​បាន​កាត់​ដែនដី​កម្ពុជាក្រោម​ ឲ្យ​យួន​គ្រប់គ្រង​កាលពី​ថ្ងៃទី​ ៤ ខែមិថុនា​ ឆ្នាំ​ ១៩៤៩​ ។

ទិវា ៤ មិថុនា ឆ្នាំ ២០១៧ ប្រារព្ធ រដ្ឋវ៉ាស៊ិនតោនស្តេត សហរដ្ឋអាមេរិក ។ រូបថតៈ ស៊ឺន ចែងចើន
ទិវា ៤ មិថុនា ឆ្នាំ ២០១៧ ប្រារព្ធ រដ្ឋវ៉ាស៊ិនតោនស្តេត សហរដ្ឋអាមេរិក ។ រូបថតៈ ស៊ឺន ចែងចើន

កម្មពិធី​នេះ​ ប្រព្រឹត្តទៅ​ដោយមាន​កិច្ច​នមស្ការ​ព្រះរតនត្រ័យ​ សមាទាន​និច្ចសីល​ និង​ថ្វាយ​ភត្ត​ដល់​ព្រះសង្ឃ​ ដើម្បី​ឧទ្ទិស​កុសល​ដល់​បុព្វការី​ជន​ខ្មែរ​គ្រប់​ជំនាន់​ ដែល​បាន​បូជាជីវិត​ ដើម្បី​បុព្វហេតុ​ជាតិ​ និងសាសនា​នៅ​ដែនដី​កម្ពុជាក្រោម​ ។ នៅក្នុង​ឱកាស​នោះ​ ថ្នាក់ដឹកនាំ​នៃ​ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ អង្គការ​ សមាគម​ខ្មែរ​កម្ពុជាក្រោម​ នៅ​រដ្ឋ​វ៉ា​ស៊ិន​តោន​ស្តេត​ បាន​ឡើង​ថ្លែង​ចាប់អារម្មណ៍​ម្នា​ក់​ម្តង​ៗ ទាក់ទិន​ នឹង​ពិធី​នេះ​ផង​ដែរ​ ។

ទាក់ទង​ នឹង​ពិធីបុណ្យ​ខួប​ ៧០​ ឆ្នាំ​ នេះ​ដែរ​ ពលរដ្ឋខ្មែរ​ក្រោម​នៅ​ទី​ក្រុ​ងស៊ើរិស​ នឹង​ប្រារព្ធ​នៅក្នុង​វត្ត​អង្គរបុរី​ ឋិតនៅ​ក្នុង​ទីក្រុង​ ស៊ើរិស​ (Ceres​) រដ្ឋ​ California​ សហរដ្ឋអាមេរិក​ នៅ​ថ្ងៃទី​ ៩ ខែមិថុនា​ ឆ្នាំ​ ២០១៩​ នេះ​ ។ យោង​តាម​សេចក្ដីជូនដំណឹង​ ពិធី​នេះ​ នឹង​ប្រារព្ធ​ចាប់ពី​ម៉ោង​ ៩ ព្រឹក​ ដល់​ ម៉ោង​ ២ រសៀល​ ដើម្បី​រំ​ឭក់​ដល់​ខួប​ ៧០​ ឆ្នាំ​ ថ្ងៃ​កម្ពុជាក្រោម​ នៅ​ក្រោម​នឹម​អាណានិគម​យួន​ និង​គោរព​ដល់​វីរបុរស​ និង​វីរ​សមណ​ខ្មែរក្រោម​ ជាច្រើន​រូប​ ក្នុង​នោះ​ មាន​ ឧកញ៉ា​ សឺង​ គុយ​ ជាដើម​ ដែល​បាន​បូជាជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​ និងសាសនា​ខ្មែរ​ នៅ​ដែនដី​កម្ពុជាក្រោម​ ។

ព័ត៌មាន​បន្ថែម​ សូម​លោកអ្នក​ទាក់ទង​ អ្នកស្រី​ សុភី​ ចៅ​ ដែល​ជា​ គណៈកម្មការ​រៀបចំ​តាមរយៈ​ទូរស័ព្ទ​លេខ​ (209​) 568​-8478​ ។

Leave A Reply

Your email address will not be published.