​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ថ្កោលទោស​សមត្ថកិច្ច​វៀតណាម​ ​ដែល​ឃុំ​ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម​ ​និង​រឹប​អូសសៀវភៅ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​

0 259

​ដោយ គឹម សាវតា

សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ថ្កោលទោស​សមត្ថកិច្ច​វៀតណាម​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​ដែល​បាន​រឹបអូស​ឯកសារ​ ​ស្តីពី​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​និង​បាន​ឃុំ​ខ្លួន​បុរស​ម្នាក់​ ​ដែល​ពាក់អាវ​យឺត​មាន​សញ្ញា​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចិរភាព​ ​។​ ​ក្រៅពី​នេះ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ក៏បាន​ជូនដំណឹង​ទៅ​អង្គការសហប្រជាជាតិ​ ​និង​ស្ថាប័ន​សិទ្ធិមនុស្ស​មួយ​ចំនួន​ ​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​ ​គោរព​សិទ្ធិមនុស្ស​ខ្មែរក្រោម​ ​។​

សៀវភៅស្តីពីសិទ្ធិផ្សេងរបស់អង្គការសហប្រជាជាតិ
សៀវភៅស្តីពីសិទ្ធិផ្សេងរបស់អង្គការសហប្រជាជាតិ

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ដែល​ចេញ​កាលពី​ថ្ងៃ​ទី​ ​២​៩​ ​ខែ​មិថុនា​កន្លងមក​ឲ្យដឹង​ថា​ ​កាលពី​ថ្ងៃ​ទី​ ​២​៥​ ​ខែ​ ​ឧសភា​ ​ឆ្នាំ​ ​២​០​២​១​ ​នេះ​ ​គឺ​មានដំណឹង​គួរឲ្យ​សោកស្តាយ​ពីរ​ ​ដែល​ពលរដ្ឋ​ខ្មែរក្រោម​ ​នៅ​ខេត្ត​ព្រះត្រពាំង​ ​ដែនដី​កម្ពុជាក្រោម​ ​បាន​ចែករំលែក​ក្នុង​បណ្ដាញ​សង្គម​ ​ទី​ ​១​ ​នោះ​គឺ​ វីដេអូ​ដែល​សមត្ថកិច្ច​វៀតណាម​ ​រឹម​អូស​កូន​សៀវភៅ​ ​ស្តីពី​សេចក្តីប្រកាស​របស់​អង្គការសហប្រជាជាតិ​ ​ចំនួន​ ​១​៥​០​ ​ក្បាល​ ​ពី​ពលរដ្ឋ​ខ្មែរក្រោម​មួយ​រូប​ឈ្មោះ​ ​ថា​ច់ ​ថា​ ​ដែល​សៀវភៅ​ទាំងនោះ​ ​ស្តី​អំពី​ ​កតិកាសញ្ញា​អន្តរជាតិ​ ​ស្តីពី​សិទ្ធិ​ស៊ីវិល​និង​នយោបាយ​ ​សេចក្តីប្រកាស​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស​ ​និង​សេចក្តីប្រកាស​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​។​ ​ចំណែក​ព័ត៌មាន​ទី​ ​២​ ​គឺ​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​មួយ​រូប​ត្រូវ​បាន​អាជ្ញាធរ​ឃុំ​ខ្លួន​ ​និង​សួរ​ចម្លើយ​ចាប់ពី​ម៉ោង​ ​ព្រឹក​ម៉ោង​ ​៨​ ​រហូតដល់​ម៉ោង​ ​៦​ ​ល្ងាច​ ​ដោយសារតែ​គាត់​បាន​ពាក់អាវ​យឺត​ ​ដែល​មាន​ស្លាក​សញ្ញា​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចិរភាព​ (S​D​G​) ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា​ ​ក្នុងនាម​ជា​រដ្ឋ​សមាជិក​នៃ​កតិកាសញ្ញា​អន្តរជាតិ​ ​ស្តីពី​សិទ្ធិ​ស៊ីវិល​ ​និង​នយោបាយ​ ​និង​បាន​ចុះហត្ថលេខា​នៅ​ឆ្នាំ​ ​១​៩​៨​២​ ​រដ្ឋាភិបាល​វៀតណាម​ ​គួរតែ​បោះ​ពុម្ភ​សៀវភៅ​ទាំងនេះ​ ​ហើយ​ចែកចាយ​ឯកសារ​ដ៏​សំខាន់​មួយ​នេះ​ ​ដល់​ប្រជាពលរដ្ឋ​វៀតណាម​ ​ដើម្បី​បាន​ដឹង​ពី​សិទ្ធិ​របស់​ខ្លួន​ ​។​ ​តែ​ផ្ទុយទៅវិញ​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​បាន​ទាញ​ ​ឯកសារ​ទាំងនេះ​ ​ពី​ប្រព័ន្ធ​អ៊ិ​ន​ធើ​ណេ​ត​យកមក​បកប្រែ​ជា​ភាសាខ្មែរ​ ​ហើយ​បោះ​ពុម្ភ​ចែក​ពលរដ្ឋ​ខ្មែរក្រោម​ ​ដែល​រស់នៅ​ក្នុង​ដែនដីសណ្ដ​រ​ទន្លេ​មេ​ង្គ​ជំនួស​ឲ្យ​វៀតណាម​ បែ​ជា​ត្រូវ​បាន​គន​របាល​រ​វៀតណាម​រឹម​អូស​ ​។​ ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​ឆ្នាំ​ ​២​០​៣​០​ ​រយៈពេល​ ​៦​ ​ឆ្នាំ​ក្នុង​ប្រទេស​វៀតណាម​ ​គឺ​មិន​ត្រូវ​បាន​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ​បាន​ដឹង​អ្វី​អត្ថិភាព​នោះ​ទេ​ ​។​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​បាន​ចាប់ផ្ដើម​រៀនសូត្រ​ ​អំពី​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​ពី​បណ្ដាញ​សង្គម​ ​និង​បាន​បោះពុម្ព​អាវយឺត​ជាមួយ​ស្លាក​សញ្ញាការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​។​ ​លោក​ ​ថា​ច់ ​រ៉ី​ន​ ​បាន​ប្រឈម​ជាមួយ​អាជ្ញាធរ​ ​និង​សមត្ថកិច្ច​ ​វៀតណាម​ ​ដោយសារតែ​គាត់​ពាក់អាវ​យឺត​នោះ​ហើយ​ ​ហើយ​គាត់​បាន​ចែករំលែក​ព័ត៌មាន​តាម​បណ្ដាញ​សង្គម​ ​។​

​លោក​ ​ចៅ​ ​សេរី​ ​អនុប្រធាន​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​បន្ថែម​ថា​ ​ក្រៅពី​ចេញ​លិខិត​ថ្កោលទោស​សមត្ថកិច្ច​វៀតណាម​ ​នៃ​ខេត្ត​ព្រះត្រពាំង​ ​ហើយ​នោះ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ក៏បាន​ជូនដំណឹង​ដល់​អង្គការសហប្រជាជាតិ​ ​និង​ស្ថាប័ន​សិទ្ធិមនុស្ស​មួយ​ចំនួន​ ​ជាមួយគ្នា​រដ្ឋាភិបាល​វៀតណាម​ ​ក៏​សន្យា​ ​និង​ចាត់វិធានការ​លើ​រឿង​នេះ​ ​ផង​ដែរ​ ​។​

​លោក​ ​ចៅ​ ​សេរី​«​ ​យើង​បាន​ផ្ញើ​ឲ្យ​អង្គការសហប្រជាជាតិ​ ​នៅ​ឯ​បាងកក​ ​Geneva​។​ ​អញ្ចឹង​ទៅ​យួន​គេ​បាន​ឆ្លើយតប​ថា​ ​គេ​នឹង​ចាត់ការ​រឿង​ហ្នឹង​ ​។​ ​យើង​ចាំ​មើល​ UN​P​O ​ដែល​សហ​ព័ន្ធ​ជា​សមាជិក​ហ្នឹង​ ​ព្រោះ​បញ្ហា​ហ្នឹង​យើង​ប្រាប់​ទៅ​ UN ​ដែរ​ ​។​ ​ធម្មតា​យើង​ជា​អង្គការ​ ​យើង​ត្រូវ​បាន​ប្រាប់​ទៅ​ UN ​គេ​នឹង​ចាត់ការ​យ៉ាងណា​ជាមួយ​រដ្ឋាភិបាល​យួន​យ៉ាងម៉េច​ហ្នឹង​ ​ហើយ​បើ​គេ​មាន​ព័ត៌មាន​អី​គេ​នឹង​ប្រាប់​យើង​ ​»​ ​។​

​នេះ​មិនមែន​ជា​ករណី​ទីមួយ​ទេ​ ​ដែល​អាជ្ញាធរ​វៀតណាម​ ​បាន​ធ្វើទុក្ខបុកម្នេញ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​ជា​អ្នក​ព្យាយាម​ផ្សព្វផ្សាយ​ពី​ច្បាប់​ ​សេចក្តីប្រកាស​នានា​របស់​អង្គការសហប្រជាជាតិ​ ​ស្តីពី​សិទ្ធិមនុស្ស​ ​ជាពិសេស​គឺ​សិទ្ធិ​ជនជាតិ​ដើម​ ​ព្រោះថា​កន្លងមក​ ​មាន​យុវជន​ខ្មែរក្រោម​ ​ជាច្រើន​បាន​រង​ការ​ដកហូត​សៀវភៅ​ឃាត់ខ្លួន​ ​និង​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​ជាបន្តបន្ទាប់​ផង​ដែរ​ ​៕

Leave A Reply

Your email address will not be published.