សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​បន្ត​តស៊ូ​តាមផ្លូវ ច្បាប់​ដើម្បី​ទាមទារ​សិទ្ធិ​ជូន​ពលរដ្ឋ​ខ្មែរក្រោម​

0 69

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក នឹង​បន្តធ្វើ​ការតស៊ូ​តាមផ្លូវ​ច្បាប់​ដោយ វិធី​ការទូត​ដើម្បី ស្វែងរក “​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​” ជូន​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា ក្រោម ។ នេះ​បើតាម​ការ លើកឡើង របស់​មន្ត្រីជាន់ខ្ពស់ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ថ្លែង​នៅ ទីក្រុង​ឡង់ប៊ិច រដ្ឋកា​លី​ហ្វ​ញ៉ា សហរដ្ឋអាមេរិក ក្នុង​កិច្ច ប្រជុំ តែងតាំង​គណៈកម្មការ​ថ្មី​សម្រាប់​សាខា​សហ ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​តំបន់​មួយ​នេះ នៅ​ថ្ងៃ ២ ខែកុម្ភៈ ឆ្នាំ ២០១៤ ។​

កិច្ចប្រជុំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុងឡង់ប៊ិច រដ្ឋកាលីហ្វញ៉ា ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១៤ ។ រូបថត ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា
កិច្ចប្រជុំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុងឡង់ប៊ិច រដ្ឋកាលីហ្វញ៉ា ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១៤ ។ រូបថត ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា

ចុចស្ដាប់ សហព័ន្ធខ្មែរកម្ពុជាក្រោមតស៊ូតាមផ្លូវច្បាប់ដើម្បីទាមទារសិទ្ធិជូនពលរដ្ឋខ្មែរក្រោម

លោក ប្រាក់ សេរី​វុ​ឌ្ឍ អនុប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នេះ​ថា សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម នៅតែ​ធ្វើ​ការតស៊ូ​ដើម្បី​ស្វែងរក​សេរីភាព​ជូន​ពលរដ្ឋ​ខ្មែរក្រោម​ដោយ “​ប្រើ​ប្រាជ្ញា​ប្រសើរ​ជាង​ប្រើ​កម្លាំងបាយ​” ។ លោក​បញ្ជាក់ ថា ដោយសារ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ប្រើ​ច្បាប់​នេះហើយ ទើប​ធ្វើ​ឲ្យ រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ខ្លាច​សហគមន៍ អន្តរជាតិ​ផ្ដាច់​សេដ្ឋកិច្ច ផ្ដាច់ជំនួយ ហើយ​ដោះ លែង​ព្រះសង្ឃ​ខ្មែរក្រោម​ចេញពី​ពន្ធនាគារ​ទាំង​បង្ខំ នាពេល​កន្លងមក ។​

​លោក ប្រាក់ សេរី​វុ​ឌ្ឍ បាន​ថ្លែងថា​៖

“​អាហ្នឹង​ហើយ​ដែល​យើង​ហៅថា Work smart than work hard ។ Work hard យើង​ទៅកាន់ កាំភ្លើង បាញ់​យួន​តាម​ព្រំដែន ដាក់​គ្រាប់បែក គ្រាប់​អ៊ី គេ​អត់​គាំទ្រ គេ​ចាប់​យើង​ឲ្យ​យួន​ទៀត ។ ប៉ុន្តែ​បើ​យើង Work Smart យើង​ទាក់ទង​តាមផ្លូវ​ច្បាប់ អន្តរជាតិ​…..” ។​

​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នេះដែរ លោក ប្រាក់ សេរី​វុ​ឌ្ឍ ក៏បាន​រំឭក​អំពី​អត្ថន័យ​នៃ​កិច្ចប្រជុំ UPR របស់​ក្រុម ប្រឹក្សា​សិទ្ធិមនុស្ស​នៃ អង្គការសហប្រជាជាតិ នាទី​ក្រុង ហ្សឺ​ណែវ ប្រទេស​ស្វិ​ស ផងដែរ ។ លោក​បញ្ជាក់ ថា UPR គឺជា​កិច្ចប្រជុំ​មួយ​របស់​អង្គការ សហប្រជាជាតិ​ធ្វើឡើង​រៀងរាល់ ៤ ឆ្នាំ​ម្ដង សម្រាប់​ឲ្យ​ប្រទេស នានា​ក្នុង​ពិភពលោក​ដែល​បាន​ចុះហត្ថលេខា​ជាមួយ UPR ឡើង​ការពារ​របាយ​ការ​សិទ្ធិមនុស្ស​របស់ខ្លួន ក្នុងនោះ​មាន​ប្រទេស​វៀតណាម​ផងដែរ ។ លោក ប្រាក់ សេរី​វុ​ឌ្ឍ បាន​បន្ត ទៀតថា នៅក្នុង​កិច្ចប្រជុំ UPR ឆ្នាំនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ផ្ញើ របាយការណ៍​ស្ដីពី​ការរំលោភ សិទ្ធិមនុស្ស​លើ​ពល រដ្ឋ​ខ្មែរក្រោម​រួច ហើយៗ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នឹង​សួរ​ទៅ​រដ្ឋាភិបាល​វៀតណាម អំពី​ការដែល​វៀតណាម​បាន​ចាប់​ព្រះ សង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ដាក់ពន្ធនាគារ​នៅពេល​ថ្មីៗ​នេះ ជាមិនខាន ។​

លោក ប្រាក់ សេរី​វុ​ឌ្ឍ បាន​ថ្លែងថា​៖

“​នៅពេលដែល​គេ​សួរ​យួន​ហ្នឹង​យួន​ត្រូវ​ដោះស្រាយ ថា ឥឡូវ ម៉េច​ហែង​បាន​ចាប់​ព្រះ សង្ឃ​ខ្មែរ ក្រោម នៅ​វត្ត តាសេក​ដាក់គុក វៃ​ច្រក​បាវ​ចឹ​ង យួន​ត្រូវ​ឆ្លើយ​ហើយ ។ ហើយ អ្នក ដែល​សួរ ចម្លើយ យួន​ហ្នឹង មិនមែន​ខ្មែរ ក្រោម យើង​ទៅ​សួរ​បានទេ យើង​គ្មាន សិទ្ធិ​ទេ ប៉ុន្តែ​យើង មាន​សិទ្ធិ​ចូលប្រជុំ យើង​បានផ្ដល់​ព័ត៌មាន​ឲ្យ អ្នកឯកទេស​នៅក្នុង​អង្គការសហប្រជាជាតិ ជា​ប្រទេស សមាជិក​ដែរនោះ ជា​ប្រទេស​មាន​សិទ្ធិ​ជា​អ្នក​សួរ សំនួរ​នោះ ហើយ បណ្ឌិត Joshua Cooper គាត់ បាន​ទៅ ទាក់ទង ប្រទេស​ទាំងនោះ ឲ្យ​យើង​ហើយ​ស្រេច​” ។​

​សូមបញ្ជាក់ នៅ​ថ្ងៃទី ០២ ខែកុម្ភៈ នេះ គណៈកម្មការ​នាយ​កស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ជួបជុំគ្នា​នៅ វត្ត​កម្ពុជា​ក្រោម ឋិត នៅ ក្នុង​ទីក្រុង​ឡងប៊ិច រដ្ឋកា​លី​ហ្វ​ញ៉ា ដើម្បី​ធ្វើបុណ្យ​ផ្កាប្រាក់​រៃអង្គាស​ថ​វិកា​ទៅ​ក សាងសាលា​បី​ជាន់ នៅ​វត្ត​សាមគ្គី​រង្សី ឋិត នៅក្នុង​ទីក្រុង​ភ្នំពេញ តាម​ការអំពាវនាវរ​បស់​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម និង​ដើម្បី​តែងតាំង​គណៈកម្មការ​សាខា សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង​ឡុង​ប៊ុ​ច ផង ដែរ ។ ក្នុង​ពិធី​ជួបជុំ​នេះ មានការ​ចូលរួម​ពី លោក សឺ​ង ហួរ អគ្គលេខាធិការ​នៃ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង​រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​លោក ថាច់ តង ប្រធាន​តំបន់​ភាគ​ខាងលិច​សហរដ្ឋអាមេរិក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ផងដែរ ។​

លោក ប្រាក់ សេរីវុឌ្ឍ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុងឡង់ប៊ិច រដ្ឋកាលីហ្វញ៉ា ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១៤ ។ រូបថត ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា
លោក ប្រាក់ សេរីវុឌ្ឍ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុងឡង់ប៊ិច រដ្ឋកាលីហ្វញ៉ា ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១៤ ។ រូបថត ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា

ថ្លែង​ទៅកាន់​អ្នកចូលរួម លោក សឺ​ង ហួរ បាន​ជម្រាប​ដល់​អ្នកចូលរួម​ឲ្យ​បាន​ជ្រាប​អំពី​ផែនការ​ឆ្នាំ ២០១៤ របស់​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម ដែល​ទើបតែ​បានសម្រេច​នៅក្នុង​កិច្ចប្រជុំ​ដំណាច់ឆ្នាំ ២០១៣ កន្លងទៅ នេះ ។ តាម​ការ​ការបញ្ជាក់ របស់ លោក សឺ​ង ហួរ ផែនការ​ឆ្នាំ ២០១៤ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន ៣ ចំណុច​ធំ គឺ កិច្ចការ​អន្តរជាតិ កិច្ចការ នៅ​កម្ពុជា​ក្រោម និង កិច្ចការ​នៅ​កម្ពុជា និង តាម​តំបន់ ។ ក្នុង ផែនការ​ទាំងនេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ពង្រឹង​ទំនាក់ ទំនង​សម្រាប់ ជួយ​សំឡេង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​កាន់តែ​ប្រសើរឡើង ដោយ​ធ្វើការ និង​ចូលរួម​ជា​ដៃគូ​ជាមួយ អង្គការ សិទ្ធិមនុស្ស អង្គការ​ជន ជាតិ​ដើម និង ក្រុម​ជនជាតិភាគតិច​ដទៃទៀត​លើ​រាល់​បញ្ហា​ណា​សំខាន់ៗ​ចំពោះ​ខ្មែរក្រោម , ធ្វើ​សន្និបាត នៅក្នុង​ទីក្រុង បាងកក ប្រទេស​ថៃ​, បង្កើនល្បឿន​ការប្តេជ្ញាចិត្ត​ទាមទារ​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ដោយ​ប្រើ គោល ដៅ សំអាង​លើ​អង្គការ UNPO, សេចក្ដីប្រកាស​ជាស​កល​ស្ដីពី​សិទ្ធិមនុស្ស​អន្តរជាតិ និង សេចក្ដី​ប្រ កាស​ជាស​កល​ស្ដីពី សិទ្ធិ​ជនជាតិដើម ជា​យន្តការ​យុទ្ធសាស្ត្រ , អនុវត្ត​យុ​ទ្ឋ​សាស្ត្រ និង​ការងារ​ប្រកប ដោយ​ភាព​ឆ្លាត​វៃ ជាមួយនឹង​ការ​ទី​ភ្នា​ក់ ងារ​អន្តរ ជាតិ នៃ​អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប និង អាស៊ាន ។​

ដោយឡែក ចំពោះ​កិច្ចការ​នៅ​កម្ពុជា​ក្រោម លោក សឺ​ង ហូរ បាន​បញ្ជាក់ថា ផែនការ​នេះ រួមមាន ការបង្កើត​ទំព័រ Facebook របស់​សហព័ន្ធ​មួយ​ដោយ​គណៈកម្មាធិការ​យុវជន ក្នុង​គោលបំណង​ផ្សាយ​ព័ត៌មាន និង​ជួយ​អប់រំ , អនុវត្ត​ផែនការ បណ្ដុះបណ្ដាល​យុវជន​ខ្មែរក្រោម ឲ្យ​មាន​សមត្ថភាព​ដើម្បី​ជំនួស​តួនាទី​របស់​គណៈកម្មកា​រ​នាយក នៃ​សកម្មជន​សហព័ន្ធ ខ្មែរ កម្ពុជា​ក្រោម​, ការគ្រប់គ្រង​ហិរញ្ញវត្ថុ ការអនុវត្ត​ធម្មតា និង​ទទួលខុសត្រូវ​ក្នុងការ​អនុលោម តាមច្បាប់​គណនេយ្យ ,​ធ្វើឱ្យ​ទាន់ សម័យ​សៀវភៅ​គម្រោង និង ចង ក្រង​សៀវភៅ “​នរណា​ជា​នរណា​នៅ​កម្ពុជា​ក្រោម​” ។​

លោក សឺ​ង ហួរ បាន​ថ្លែងថា​៖

” ទី​បី យើង​ត្រូវតែ​បង្កើនល្បឿន​យើង ដើម្បី​ស្វែងរក​នូវ សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង ដោយ​យើង ធ្វើ ការ​ជាមួយ អង្គការ UNPO យើង​សំអាង​ទៅលើ​សិទ្ធិសេរីភាព របស់​អង្គការ​សហ ប្រជាជាតិ​….” ។

លោក សឺង ហួរ នៅក្នុងកិច្ចប្រជុំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុងឡង់ប៊ិច រដ្ឋកាលីហ្វញ៉ា ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១៤ ។ រូបថត ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា
លោក សឺង ហួរ នៅក្នុងកិច្ចប្រជុំរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម នៅទីក្រុងឡង់ប៊ិច រដ្ឋកាលីហ្វញ៉ា ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០១៤ ។ រូបថត ព្រះតេជព្រះគុណ សឺង យ៉ឹងរតនា

យោងតាមសៀវភៅមគ្គុទ្ទេស “ ផ្លូវទៅយកសិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង” ដែលបានបោះពុម្ព ដោយសហព័ន្ធ ខ្មែរ កម្ពុជាក្រោម នៅឆ្នាំ ២០០៩ បានបញ្ជាក់អំពីទិសដៅនៃការតស៊ូរបស់សហព័ន្ធខ្មែរ កម្ពុជាក្រោមថា ធ្វើការ “ តស៊ូទាមទាម ឱ្យរដ្ឋាភិបាលវៀតណាមគោរពសិទ្ធិមនុស្ស សិទ្ធិរស់នៅដោយសុវត្ថិភាព សិទ្ធិរក្សាសាសនា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង សិទ្ធិសម្រេចវាសនាខ្លួនដោយខ្លួនឯង របស់ខ្មែរក្រោម ដែលជាជនជាតិដើម នៅលើដែនដីកម្ពុជាក្រោម” ៕

Leave A Reply

Your email address will not be published.