ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចាប់ផ្ដើម​ជួបជុំគ្នា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ដំណាច់ឆ្នាំ​

125

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានមក​ជួបជុំគ្នា​ហើយ​នៅ ទីក្រុង ស៊ី​អាថ​ល់ (Seatle) រដ្ឋ Washington សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​កិច្ចប្រជុំ​ដំណាច់ឆ្នាំ ២០១៥ ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល ៣ ថ្ងៃ គឺ ចាប់ពី​ថ្ងៃទី ១៨ ដល់ ២០ ខែធ្នូ នេះ ។ ថ្នាក់ដឹកនាំ និង​សមាជិក​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែល បាន​ចូលរួម​ប្រជុំ​នោះ រួមមាន មកពី​រដ្ឋ​នានា​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក និង​ប្រទេស​នានា​ក្នុង​ពិភពលោក ដូចជា ប្រទេស​កាណាដា​, អូស្ត្រាលី​, បារាំង​, អ៊ីតាលី និង​កម្ពុជា ជាដើម ។​

ព្រះសង្ឃខ្មែរក្រោម នៅព្រលាន យន្តហោះ Seatle រដ្ឋ Washington ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៥ ដើម្បីចូលរួមកិច្ចប្រជុំដំណាច់ឆ្នាំ ។
ព្រះសង្ឃខ្មែរក្រោម នៅព្រលាន យន្តហោះ Seatle រដ្ឋ Washington ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៥ ដើម្បីចូលរួមកិច្ចប្រជុំដំណាច់ឆ្នាំ ។

​យោងតាម​គណៈកម្មការ​រៀបចំ​កិច្ចប្រជុំ​នេះ បាន​ឲ្យ​ដឹងថា គណៈកម្មការ​នាយករ​បស់​សហព័ន្ធ​ខ្មែរ កម្ពុជា ក្រោម ដែល​បាន​ចូលរួម​នោះ រួមមាន លោក ថាច់ ង៉ុ​ក ថាច់ នាយក​ប្រតិបត្តិ មកពី​ប្រទេស​កាណាដា​, លោក ប្រាក់ សេរី​វុ​ឌ្ឍ​ន៍ អនុប្រធាន​ទី ១, លោក ចៅ សេរី អនុប្រធាន​ទី ២, លោក ថាច់ សេ ប្រធានសភា​តំណាង​,  លោក ចៅ រៀប ប្រធានសភា​ព្រឹទ្ធាចារ្យ​,  លោក ត្រឹង ម៉ាន់ រិន្ទ ប្រធាន​ផែនការ​, លោក សឺ​ង សម្រេច ឧត្ដម​ទីប្រឹក្សា​, បណ្ឌិត Joshua Cooper ទីប្រឹក្សា​, លោក សឺ​ង ហួរ អគ្គលេខា ធិ​ការ​, អ្នកស្រី សឺ​ង ធី ណិ​ត ប្រធាន​ស្ត្រី​,  លោក ចៅ សេរី អគ្គ​ហេរញ្ញិក​,  អ្នកស្រី កៀង សុធី ប្រធាន គណៈកម្មាធិការ​យុវជន​,  ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង​រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​,   លោក ត្រឹង សារ​ង្គ ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទ្វីបអឺរ៉ុប មកពី​ប្រទេស​អ៊ីតាលី និង អ្នកស្រី ឆោម ឆាយ លក្ខណា តំណាង លោក ថាច់ វៀន អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មកពី​ប្រទេស​បារាំង ។ ក្រៅពីនេះ ក៏មាន​វត្តមាន​តំណាង​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម មួយចំនួន ដូចជា ព្រះតេជព្រះគុណ កាន សុ​ផា​ណា​រិ​ទ្ធិ ប្រធាន​សមាគម ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា​,   ព្រះតេជព្រះគុណ សួន បូរ៉ា តំណាង ព្រះតេជព្រះគុណ ធម្មរ​ក្ខិ​តោ មហា លីវ ពៅ ប្រធាន​សហគមន៍​ព្រះ សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក មកពី​ប្រទេស​អូស្ត្រាលី  និង លោក សឺ​ន ជុំ​ជួន នាយក​កម្មវិធី​យុវជន នៃ​អង្គការ​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កម្ពុជា  ព្រម ទាំង​មាន​វត្តមាន​ព្រះសង្ឃ​ជាច្រើន​អង្គ និង​សមាជិក សមាជិកា និង ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម ដែល​បាន​និមន្ត និង​អញ្ជើញ​មកពី​រដ្ឋ​នានា​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក ផងដែរ ។​

ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មក​ជួបជុំគ្នា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ដំណាច់ឆ្នាំ​ នៅទីក្រុងស៊ី​អាថ​ល់ (Seatle) រដ្ឋ Washington សហរដ្ឋអាមេរិក ។
ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មក​ជួបជុំគ្នា​ដើម្បី​ចូលរួម​កិច្ចប្រជុំ​ដំណាច់ឆ្នាំ​ នៅទីក្រុងស៊ី​អាថ​ល់ (Seatle) រដ្ឋ Washington សហរដ្ឋអាមេរិក ។

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តែង​តែង​បើក​កិច្ចប្រជុំ​ដំណាច់ឆ្នាំ​របស់ខ្លួន​រៀងរាល់ឆ្នាំ នៅក្នុង​ខែធ្នូ ដើម្បី​ធ្វើ សេចក្ដីរាយការណ៍​កិច្ច​ការដែល​ខ្លួន​បានធ្វើ​ក្នុង​មួយឆ្នាំ​កន្លងមក និង​ចេញ​ផែនការ​សម្រាប់​ឆ្នាំ​ថ្មី ក្នុង​ទិស ដៅ​ស្វែងរក​មធ្យោបាយ​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន​បញ្ឈប់​ការរំលោភ​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម​ម្ចាស់​ស្រុក​នៃ​ដែនដី​កម្ពុជា​ក្រោម តាមរយៈ​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ មាន​អង្គការ សហប្រជាជាតិ ជាដើម ។​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង​មាន​សាខា​នៅ​ទូទាំង​ទូទាំង​ពិភពលោក បាន​បង្កើតឡើង​ដោយ​មហាសន្និបាត​លើក​ទី ៥ នៃ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក ដែល​ប្រព្រឹត្តទៅ​នៅ​ទីក្រុង តូ​រន​តូ ប្រទេស​កាណាដា កាលពី​ថ្ងៃទី ៤ ខែសីហា ឆ្នាំ ១៩៩៦ ដើម្បី​បំរើ​ផលប្រយោជន៍​ជាតិ និង​សង្គម​ខ្មែរក្រោម ។ សព្វថ្ងៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​សមាជិក នៃ​អង្គការ​ប្រជាជាតិ​គ្មាន​តំណាង (UNPO) និង វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​ប​ញ្ហ​ជនជាតិដើម  (UNPFII)   ជាដើម ៕

Comments are closed.