សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ នឹង​រាយការណ៍​បញ្ហា​សិទ្ធិមនុស្ស​ ដល់​មន្ត្រី​សហរដ្ឋអាមេរិក​

0 1,312

ដោយ ស៊ឺន ចែងចើន l VOKK

នៅ ថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០១៨ ខាងមុខនេះ លោក ប្រាក់ សេរី វុ ឌ្ឍ ជា ប្រធាន ប្រតិបត្តិ នៃ សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម នឹង ដឹកនាំ គណៈប្រតិភូ សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម ចូលជួប មន្ត្រី ក្រសួង ការបរទេស សហរដ្ឋ អាមេរិក (U. S. Department of State) និង មន្ត្រី គណៈកម្មការ សាសនា អន្តរជាតិ នៃ សហរដ្ឋអាមេរិក (United States Commission on International Religious Freedom) នៅ រដ្ឋធានី វា ស៊ីន តោន ឌី ស៊ី សហរដ្ឋអាមេរិក ដើម្បី ជំរាប អំពី ស្ថានភាព សិទ្ធិមនុស្ស នៅ កម្ពុជា ក្រោម ។

គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជួបមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី នាពេលកន្លងមក ។
គណៈប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលជួបមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន ឌីស៊ី នាពេលកន្លងមក ។

នៅក្នុង កិច្ចប្រជុំ នេះ សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម នឹង ជូន នូវ របាយការណ៍ សំខាន់ៗ ដែល ទាក់ទិន នឹង រដ្ឋាភិបាល យួន កំពុង ធ្វើទុក្ខបុកម្នេញ និង រំលោភ យក ដី វត្ត នៅ ខេត្ត មាត់ជ្រូក ជាដើម ជូន ដល់ មន្ត្រី ក្រសួងការបរទេស សហរដ្ឋអាមេរិក ឱ្យជួយ ធ្វើ អន្តរាគមន៍ និង ដាក់ គំនាប ទៅ រដ្ឋាភិបាល យួន ឱ្យ គោរព សិទ្ធិមនុស្ស ខ្មែរក្រោម និង សេរីភាព ជំនឿ សាសនា របស់ ប្រជាពលរដ្ឋ ខ្មែរក្រោម ដែលជា ម្ចាស់ ស្រុក ជនជាតិដើម ។

គណៈប្រតិភូ សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម រួមមាន លោក ប្រាក់ សេរី វុ ឌ្ឍ ជា ប្រធាន ប្រតិបត្តិ សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម បណ្ឌិត Joshua Cooper) ជានា យក វិទ្យាស្ថាន សិទ្ធិមនុស្ស រដ្ឋ ហា វ៉ៃ និង ជាទី ប្រឹក្សា សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម ព្រះតេជព្រះគុណ ធី ធី ធ ម្មោ ប្រធាន គណៈកម្មការ សាសនា អន្តរជាតិ នៃ សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម និង លោក វ៉ាង យឿ ង មន្ត្រី ទំនាក់ទំនង សាធារណៈ នៃ សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម ។

4x Kroger fuel points offer by Kroger feedback

សូម ជំរាប ថា សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម បាន ចូលរួម ប្រជុំ វេទិកា អចិន្ត្រៃយ៍ អង្គការ សហប្រជាជាតិ ផ្នែក ជនជាតិដើម នៅ បូរី ញូវយ៉ក ជា រៀងរាល់ឆ្នាំ និង ជា សមាជិក ពេញសិទ្ធិ របស់ អង្គការ UNPO និង ជា សមាជិក អង្គការសហប្រជាជាតិ ផ្នែក ព័ត៌មាន សាធារណៈ (UNPDI) ព្រមទាំង សមាជិក គណបក្ស ចម្រុះ ជាតិ សាសន៍ (TRP) នៅ ទ្វីបអឺរ៉ុប ជាដើម ។

សហព័ន្ធ ខ្មែរ កម្ពុជា ក្រោម ធ្វើ ចលនា តស៊ូ ដោយ ផ្អែកលើ គោលការណ៍ អហិង្សា ដើម្បី ទាមទារ ឲ្យ រដ្ឋាភិបាល បក្សកុម្មុយនិស្ត វៀតណាម គោរព សិទ្ធិ ពលរដ្ឋ ខ្មែរក្រោម ជា ជនជាតិដើម នៃ ដែនដី កម្ពុជា ក្រោម ៕

Leave A Reply

Your email address will not be published.