សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ទាមទារ​ឲ្យ​វៀតណាម​ហៅ​ខ្មែរក្រោម​ថា “​ជនជាតិដើម​”

0 167

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​នៅ​ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០១៤ នាង អម វិជ្ជា តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ឡើង​ថ្លែង នៅក្នុង​វេទិកា អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) ស្ដីពី​កិច្ចការ​អនាគត​របស់​វេទិកា​នេះ និង​បាន ជម្រុញ​ឲ្យ​ប្រទេស​វៀតណាម​ប្ដូរ​ឥរិយាបទ​ពី​ការប្រើ​ភាសា​ក្នុង​ការហៅ “​ជនជាតិភាគតិច​” មកជា “​ជនជាតិដើម​” វិញ ។​ ខាងក្រោម​ជា​ខ្លឹមសារ​ដើម នៃ​សេចក្ដីថ្លែងការណ៍​នេះ​៖

នាង អម វិជ្ជា តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម បានឡើងថ្លែង នៅក្នុងវេទិកា អចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) នៅថ្ងៃទី ២២ខែឧសភា ឆ្នាំ ២០១៤ ។
នាង អម វិជ្ជា តំណាងសហព័ន្ធខ្មែរកម្ពុជាក្រោម បានឡើងថ្លែង នៅក្នុងវេទិកា អចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) នៅថ្ងៃទី ២២ខែឧសភា ឆ្នាំ ២០១៤ ។

“​សូម​គោរព លោកស្រី​អធិបតី​អង្គប្រជុំ​

យើងខ្ញុំ សូម​សម្ដែង​នូវ​ការចូលរួម​នូវ​ការ​ថ្លែង​ប្រកបដោយ​បទដ្ឋាន​របស់​ប្រទេស Bolivia និង អាហ្វ្រិក​ខាងត្បូង និង ពី​សមាជិក​អចិន្ត្រៃយ៍​ដទៃទៀត រាប់ទាំង​ការចូលរួម​ប្រកបដោយ​ស្មើភាព និង​ពេញលក្ខណៈ​របស់​ជនជាតិ​ដើម ។​

ពលរដ្ឋ​ខ្មែរក្រោម មិនមែនជា​ជន​ដែលមាន​បញ្ហា​ទេ តែ​យើង​ជា​ជនជាតិដើម ។ អាស្រ័យហេតុនេះ យើងខ្ញុំ​សូម​គាំទ្រ ចំពោះ​ការប្ដូរឈ្មោះ “​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម​” (UNPFII) ទៅជា “​វេទិកា​អចិន្ត្រៃយ៍ នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិដើម​” វិញ តាម​ការលើកឡើង​រប​ស់ លោក Chief Wilton Little Child ។​

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​គាំទ្រ​ចំពោះ​សន្និបាត​ពិភពលោក​នៅពេល​ខាងមុខ​របស់​ជនជាតិដើម និង​យើងខ្ញុំ សង្ឃឹមថា រដ្ឋាភិបាល​វៀតណាម​នឹង​អនុវត្ត​នូវ​ការផ្លាស់ប្ដូរ​ឥរិយាបថ​ក្នុងការ​ប្រើប្រាស់​ភាសា​សម្រាប់​ហៅ “​ជនជាតិ ភាគតិច​” មកជា “​ជនជាតិដើម​” វិញ សំដៅលើ​យើងខ្ញុំ ជា​ជនជាតិដើម ដែល​នឹង​រៀបចំ​នៅក្នុង​សន្និបាត​ពិភព លោក​របស់​ជនជាតិដើម នាពេល​ខាងមុខនេះ ។​

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​ផ្ដល់​អនុសាសន៍​ដល់​កិច្ចការ​ទៅ​អនាគត ដូចខាងក្រោម​នេះ ៖

ទី ១៖ រាល់​ប្រទេស​ដែល​អនុវត្ត​សកម្មភាព​ទាក់ទង​នឹង​សម្ភារៈ ត្រូវ​ស្រប​នឹង​វប្បធម៌​ក្នុងការ​អប់រំ ដើម្បី​ធានា​ឲ្យ​បាន ថា ជនជាតិដើម​អាច​ការពារ​នូវ​ខឿនវប្បធម៌ , អាច​ផ្សព្វផ្សាយ​នូវ​ប្រវត្តិសាស្ត្រ និង រក្សា​នូវ​អត្តសញ្ញាណ​ជាតិ​របស់ ពួកគេ ។ យើងខ្ញុំ សូម​ថ្លែងអំណរគុណ​ចំពោះ​សាធារណរដ្ឋ​អា​ហ្រិ​ក​ខាងត្បូង ដែល​បាន​ចែករំលែក​នូវ​ការអនុវត្ត របស់ខ្លួន​លើ​ជនជាតិដើម និង​បាន​ជម្រុញ​ឲ្យ​ប្រទេស​ផ្សេងៗ​ទៀត​យក​គំរូ​ធ្វើតាម ។ យើងខ្ញុំ ចង់​ឲ្យ​ប្រទេស​វៀត ណា​ម​ធ្វើតាម​គំរូ​ប្រទេស​នេះ ។​

​ទី ២៖ ដើម្បី​ធ្វើ​ឲ្យ​ការចូលរួម​ប្រកបដោយ​តម្លាភាព ស្មើភាព និង មាន​ប្រសិទ្ធិភាព​សម្រាប់​ជនជាតិដើម ដែល​លោក អ្នក​កំពុងតែ​មានការ​ចាប់អារម្មណ៍​នោះ យើង​សុំឱ្យ​ប្រទេស​វៀតណាម​ជួយ​ដល់​មូលនិធិ និង អនុវត្ត​គម្រោង​ការកសាង​សមត្ថភាព​នៅក្នុង​សហគមន៍​ជនជាតិដើម រួមទាំង​ការរួមចំណែក​របស់​មូ​ល​និ​ធិ​ស្ម័គ្រចិត្ត​ទៅ UNPFII ។ ដូច្នេះ ជនជាតិដើម​នៅក្នុង​តំបន់​នេះ​អាចមក​ចូលរួមបាន ហើយ​ភាគច្រើន​សមត្ថ​ភាពជា​មូលដ្ឋាន​ចាប់ផ្តើម​ពី​ការដឹង ថា នរណាម្នាក់​មាន​សិទ្ធិ​ចាប់ផ្តើម​ជាមួយ ។​

​ទី ៣៖ សំណូមពរ​ដល់​សមាជិក​អចិន្ត្រៃយ៍​នៃ​វេទិកា​ជួយ​បញ្ជាក់​ដល់​ប្រទេស​ដែល​មិនបាន​ទទួលស្គាល់​ជនជាតិ ដើម និង​សុំ​ឲ្យ​មាន​កិច្ចពិភាក្សា​តុមូល​មួយ​ដើម្បី​រក​វិធី​ឲ្យ​មានការ​ទទួលស្គាល់ ។ យើងខ្ញុំ លើកទឹកចិត្ត​ឲ្យ​មាន​កិច្ច សហ ប្រតិបត្តិការ​មួយ​រវាង​អ្នកជំនាញ​ក្នុងចំណោម​ជនជាតិដើម ដែល​រង​ផលប៉ះពាល់ និង​ប្រទេស​ទាំងឡាយ ដែល កំពុងមាន​ឧបសគ្គ​ចំពោះ​ការ​ឯកច្ឆន្ទ​ក្នុងការ​អនុវត្ត ។​

​ទី ៤ ៖ ឯកច្ឆន្ទ​ពី​ប្រទេស​នានា ដើម្បី​បង្កើត​ឲ្យ​មាន​ការងារ​សម្រាប់​ជនជាតិដើម ក្នុងការ​ធ្វើការ​ផ្ទាល់​ជាមួយ​ក្រុម​ជន ជាតិ ដើម​នៅតាម​មូលដ្ឋាន ។ ការចាត់តាំង​នឹង​ជួយ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ជនជាតិដើម និង​រដ្ឋាភិបាល​ក្នុង​ការលើក ស្ទួយ និង​ការពារ​សិទ្ធិ​ជនជាតិដើម ។​

ទី ៥ ៖ យើងខ្ញុំ សង្កត់ធ្ងន់​លើ​សិទ្ធិសេរីភាព មុនពេល​មានការ​យល់ព្រម ធ្វើ​អភិវឌ្ឍន៍​លើ​គម្រោង​នានា​នៅក្នុង​សហ គម​ន៍​របស់​យើងខ្ញុំ និង​ដើម្បី​ចៀសវាង​ការឈឺចាប់​ដែល​កើតចេញពី​ការបែងចែក និង​ជម្លៀស​ពលរដ្ឋ​របស់​យើង​ចេញ ពី​ផ្ទះសម្បែង ហើយ​វា​ធ្វើ​ឲ្យ​កាន់តែ​មាន​ភាព​ស្មុ​គ្រ​ស្មាញ​ដល់​ស្ថានការណ៍​សេដ្ឋកិច្ច​នៅក្នុង​សង្គម​របស់​យើងខ្ញុំ ៕

សូម​អរគុណ !”​

 

Leave A Reply

Your email address will not be published.