សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បង្កើត​គណៈកម្មការ​សាខា ប្រចាំ​ទីក្រុង Long Beach និង San Bernardino

0 448

ដោយ ថាច់ ប្រីជា គឿន|សារព័ត៌មាន ព្រៃនគរ

នៅ​ថ្ងៃ​សៅរ៍ និង​អាទិត្យ​ទី ២៧ និង ២៨ ខែមករា ចុង​សប្ដាហ៍​កន្លងទៅនេះ សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម បាន​បើក​កិច្ចប្រជុំ ដើម្បី​រៀបចំ និង​ប្រកាស​ទទួលស្គាល់​នូវ​រចនាសម្ព័ន្ធ​ថ្មី នៃ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង Long Beach និង San Bernardino នៃ​រដ្ឋ California សហរដ្ឋអាមេរិក ។

ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់កិច្ចប្រជុំរៀបចំ និងប្រកាសទទួលស្គាល់នូវរចនាសម្ព័ន្ធថ្មី នៃសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង Long Beach នៃរដ្ឋ California សហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ ទី ២៨ ខែមករា ឆ្នាំ ២០១៨ ។ រូបថតៈ ថាច់ ប្រីជា គឿន
ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់កិច្ចប្រជុំរៀបចំ និងប្រកាសទទួលស្គាល់នូវរចនាសម្ព័ន្ធថ្មី នៃសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង Long Beach នៃរដ្ឋ California សហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ ទី ២៨ ខែមករា ឆ្នាំ ២០១៨ ។ រូបថតៈ ថាច់ ប្រីជា គឿន

​កិច្ចប្រជុំ​នេះ រៀបចំ​ដោយ លោក ថាច់ តង ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​តំបន់​ភាគ​ខាងលិច​នៃ​សហរដ្ឋអាមេរិក ហើយ​បាន​អញ្ជើញ​គណៈកម្មការ​នាយ​ក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មួយចំនួន​អង្គ និង​រូប ចូលរួម​ជា​កិត្តិយស​ផងដែរ ។ គណៈកម្មការ​នាយក ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នោះ រួមមាន លោក ប្រាក់ សេរី​វុ​ឌ្ឍ ជា​ប្រធាន​ប្រតិបត្តិ លោក ត្រឹង ម៉ាន់ រិន្ទ ជា​ប្រធាន​ផែនការ លោក ម៉ៅ មុនី ជា​អនុប្រធាន លោក សឺ​ន ហួរ អគ្គលេខាធិការ ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង លោក សឺ​ង សម្រេច ជាទី​ប្រឹក្សា ។ ក្រៅពីនេះ ក៏មាន​គណៈកម្មការ​សាខា​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose (​សាន់ ហូ​ស្សេ​) ដឹកនាំ​ដោយ លោក ថាច់ ជូន និង សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មួយចំនួនទៀត នៅក្នុង​តំបន់​មួយ​នេះ ចូលរួម​ផងដែរ ។​

​ក្រោយពី​កិច្ចប្រជុំ​ពីរ​ថ្ងៃ នៅ​ថ្ងៃទី ២៧ ខែមករា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានប្រកាស ទទួលស្គាល់​រចនាសម្ព័ន្ធ​នៃ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង Long Beach ដោយមាន លោក ថាច់ ជីវ ជា​ប្រធាន និង​លោក ចៅ ផន ជា​អនុប្រធាន ។ នៅ​ថ្ងៃទី ២៨ ខែមករា បានប្រកាស​ទទួលស្គាល់​នូវ​រចនាសម្ព័ន្ធ នៃ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Bernardino ដោយមាន អ្នកស្រី សឺង សុមេធ ជា​ប្រធាន លោក ថាច់ ស្វឹ​ង ហៀ​ង ជា​លេខាធិការ និង​នាង សឺង លីន ជា​ហេរញ្ញិក ។ នៅក្នុង​កិច្ចប្រជុំ​នេះ លោក ថាច់ តង ក៏បាន​ជូន​ប័ណ្ណ​ទទួលស្គាល់ ដល់​គណៈកម្មការ ដែល​ត្រូវបានតែងតាំង​សម្រាប់​អាណត្តិ​ថ្មី​នេះ ផងដែរ ។

ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់កិច្ចប្រជុំរៀបចំ និងប្រកាសទទួលស្គាល់នូវរចនាសម្ព័ន្ធថ្មី នៃសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Bernardino នៃរដ្ឋ California សហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ ទី ២៨ ខែមករា ឆ្នាំ ២០១៨ ។ រូបថតៈ ថាច់ ប្រីជា គឿន
ថតរូបអនុស្សាវរីយ៍ ក្រោយបញ្ចប់កិច្ចប្រជុំរៀបចំ និងប្រកាសទទួលស្គាល់នូវរចនាសម្ព័ន្ធថ្មី នៃសាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Bernardino នៃរដ្ឋ California សហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ ទី ២៨ ខែមករា ឆ្នាំ ២០១៨ ។ រូបថតៈ ថាច់ ប្រីជា គឿន

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​ចលនា​តស៊ូ​របស់​ប្រជាជាតិ​ខ្មែរក្រោម មាន​មូលដ្ឋាន​នៅ សហរដ្ឋអាមេរិក និង​មាន​សាខា​នៅ​ជុំវិញ​ពិភពលោក ធ្វើការ​តស៊ូ​ដោយ​សន្តិវិធី ដើម្បី​ស្វែង រក​សិទ្ធិសេរីភាព​ជូន​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​កំពុងតែ​នៅក្រោម​នឹម ត្រួតត្រា​របស់​រដ្ឋាភិបាល​យួន​ក​ម្មុយ​និ​ស្ត​សព្វថ្ងៃ ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​សមាជិក នៃ​អង្គការ​ប្រជាជាតិ និង​ប្រជាជន​គ្មាន​តំណាង ហៅ​កាត់​ថា UNPO, ជា​សមាជិក នៃ នាយកដ្ឋាន​ព័ត៌មាន​អង្គការសហប្រជាជាតិ (UNDPI) និង​ជា​សមាជិក នៃ​វេទិកា អចិន្ត្រៃយ៍​របស់​អង្គការសហប្រជាជាតិ ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) ជាដើម ៕

Leave A Reply

Your email address will not be published.