សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោមថ្លែងអំពីបញ្ហា សិទ្ធិមនុស្សខ្មែរក្រោមនៅវិជ្ជាស្ថាន Hubson

189

​នៅ​ពេក​ល​ថ្មីៗ​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បំពេញ​បេសកម្ម​ជា​លក្ខណៈ​អន្តរជាតិ​មួយចំនួន នៅ​សហ រដ្ឋ​អាមេរិក នៅ​ប្រទេស​ទី​ម៉​ខាងកើត និង​នៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ស្វែងរក​កិច្ច​គាំទ្រ​ពី​សំណាក់ សហគមន៍​អន្តរជាតិ ដើម្បី​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម​គោរព​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ។ បេសកកម្ម​នេះ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​បញ្ជូន​ប្រតិភូ​របស់ខ្លួន​ចំនួន ៤ រូប គឺ បណ្ឌិត Joshua Cooper នាយក​វិជ្ជា​ស្ថាន​សិទ្ធិមនុស្ស​រដ្ឋ​ហា​វ៉ៃ និង​ជាទី​ប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​, លោក ប្រាក់ សេរី​វុ​ធ អនុប្រធាន​ទី ១ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទទួលបន្ទុក​កិច្ចការ​អន្តរជាតិ​, លោក វ៉ាង យឿ​ង មន្ត្រី សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង លោក ចៅ សេរី អនុប្រធាន​ទី ២ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទៅ​តំបន់​អាស៊ី ចំនួន ២ លើក ដើម្បី​ស្វែងរក​សេរីភាព និង​សិទ្ធិមនុស្ស​ជូន​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម ។​

​បន្ទាប់ពី​បានបញ្ចប់​បេសកម្ម​ទាំងនេះ នៅ​ថ្ងៃទី ១៧ និង ១៨ ខែកញ្ញា សប្ដាហ៍​កន្លងទៅនេះ សារព័ត៌មាន ព្រៃនគរ និង វិទ្យុ​សំឡេង​កម្ពុជា​ក្រោម (VOKK) បាន​អញ្ជើញ លោក ប្រាក់ សេរី​វុ​ធ ឲ្យ​ធ្វើដំណើរ​តាមរយៈ យន្តហោះ ពី​ទីក្រុង Long Beach មកកាន់​ការិយាល័យ​ផ្សាយ​របស់ខ្លួន​នៅ​ទីក្រុង សាន់ ហូ​ស្សេ (San Jose) រដ្ឋ California សហរដ្ឋអាមេរិក ដើម្បី​ធ្វើ​កិច្ច​សម្ភាស​នៅលើ ទូរទស្សន៍ ព្រៃនគរ (PTV) ក្នុង​គោល បំណង​ផ្ដល់ព័ត៌មាន​ថ្មីៗ​ដល់​អ្នកគាំទ្រ​បាន​ជ្រាប ។​

​ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន បាន​សម្ភាស លោក ប្រាក់ សេរី​វុ​ធ អំពី​សកម្មភាព​ថ្មីៗ​ទាំងនេះ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ហើយ វិទ្យុ​សំឡេង​កម្ពុជា​ក្រោម សូម​លើក​ភាគ​ទី ១ នៃ​កិច្ច​សម្ភាស​នេះ​ស្ដីអំពី ដំណើរ​របស់ លោក ប្រាក់ សេរី​វុ​ឌ្ឍ​ន៍ និង ព្រះតេជព្រះគុណ គឹម មឿ​ន ព្រះសង្ឃ​ខ្មែរក្រោម​ជា​សាក្សី​រស់​មួយ អង្គ​ដែល​ធ្លាប់​ត្រូវ​ជាប់គុក​នយោបាយ​យួន កាលពី ឆ្នាំ ២០០៧ ដែល​បាន​ចូលទៅ​ប្រជុំ​នៅក្នុង វិជ្ជា​ស្ថាន ហាប់​សិន (Hubson Institute) នៅ​រដ្ឋធានី Washington នៅ​ថ្ងៃទី ១២ ខែកញ្ញា កន្លងទៅនេះ មក​ជម្រាប ជូន​លោកអ្នក​ស្ដាប់​បាន​ជ្រាប ។​

​តទៅ​នេះ សូម​លោកអ្នក ទស្សនា​កិច្ច​សម្ភាស​នេះ ពិស្ដារ​ដូចតទៅ​៖​

Comments are closed.