សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ​ផែន​សិ​ល​វ៉េ​នៀ បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​

114

​ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ​

សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ​ផែន​សិ​ល​វ៉េ​នៀ (Pennsylvania ) សហរដ្ឋអាមេរិក ទើបតែ​បាន​បោះឆ្នោត​ជ្រើស​ប្រ ធាន​ថ្មី កាលពី​ថ្ងៃអាទិត្យ ទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៥ កន្លងទៅនេះ នៅ​វត្ត​សុរិយា​រង្សី នាទី​ក្រុង​ភី​ឡា​ដែល​ភា (Philladelphia) ។ ពិធី​នេះ មានការ​ចូលរួម​ពី​គណៈកម្មការ​នាយក​មួយ​ចំនួន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដូចជា លោក ត្រឹង យ៉ាប ប្រធាន​រដ្ឋបាល ,​លោក ត្រឹង ម៉ាន់ រិន្ទ ប្រធាន​ផែនការ និង អ្នកស្រី សឺ​ង ធី និ​ត ប្រធាន​ស្ត្រី ជាដើម ។​

សន្និបាតពិភពលោក លើកទី ៧ នៃគណៈកម្មការ យុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម នៅភីឡាដែលភា រដ្ឋភែនស៊ីវីញ៉ា,សហរដ្ឋអាមេរិក ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៣ ។
សន្និបាតពិភពលោក លើកទី ៧ នៃគណៈកម្មការ យុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម នៅភីឡាដែលភា រដ្ឋភែនស៊ីវីញ៉ា,សហរដ្ឋអាមេរិក ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០១៣ ។

លទ្ធផល​នៃ​ការបោះឆ្នោត លោក ឡឹម កួន ត្រូវបាន​ជាប់​ជា​ប្រធាន ជំនួស​ឲ្យ​លោក កៀង តោក ដែល​បាន​បំពេញ​កិច្ចការ ជា​ប្រធាន​អស់ ២ អាណត្តិ​កន្លងមកហើយ​នោះ ។

លោក កៀង តោក អ​តី​តៈ​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ​ផែន​សិ​ល​វ៉េ​នៀ ឆ្នាំនេះ អាយុ ៧១ ឆ្នាំ អ្នកមាន ដើមកំណើត​នៅ​ភូមិ​ស្វាយ​ពក ស្រុក​ថ្កូវ ខេត្ត​ព្រះ​ត្រពាំង បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម អំពី​មូលហេតុ​នាំ​ឲ្យ​មានការ​បោះ ឆ្នោត​ថា ដោយសារ​លោក​ធ្លាប់​ធ្វើជា​ប្រធាន​អស់ ២ អាណត្តិ​មកហើយ ដូច្នេះ បានជា​គណៈកម្មការ​សម្រេច​បោះឆ្នោត​ជ្រើស រើស​ប្រធាន​ថ្មី ដើម្បី​ធ្វើការ​ងា​រត​ទៅមុខទៀត ។​

(​សំឡេង 1)

លោក កៀង តោក បាន​បញ្ជាក់ថា គណៈកម្មការ​ដែល​ជាប់​ឆ្នោត​ថ្មី​នេះ​រួមមាន លោក ឡឹម កួន ជា​ប្រធាន លោក ថាច់ សី​ណា  ជា​អនុប្រធាន​ទី ១ លោក ថាច់ ហុង ជា​អនុប្រធាន​ទី ២ លោក សឺ​ង ជុំ ជា​លេខាធិការ និង លោក ថាច់ វៀន ជា​ហេរញ្ញិក ។​

(​សំឡេង 2)

លោក កៀង តោក បាន​បន្តទៀតថា ក្នុងពេលដែល​លោក​បាន​ជាប់ឆ្នោត​ជា​ប្រធាន​សាខា​ប្រចាំ​រដ្ឋ ២ អាណត្តិ​កន្លងទៅនេះ លោក​បាន​បំពេញការងារ​ជួយ​ដល់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ជាច្រើន ដូចជា ការដើរ​ប្រមូល​គ្នីគ្នា​សម្រាប់​គាំទ្រ​ដល់​កិច្ចប្រជុំ របស់​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រៀងរាល់ឆ្នាំ ពេលដែល​ពួកគេ​ចូល​ថ្លែងការណ៍ នៅក្នុង​អង្គការសហប្រជាជាតិ​នៅ​បុរី New York ជាដើម ។ លោក​បន្តទៀតថា ទោះបីជា​លោក​ឈប់​ធ្វើជា​ប្រធាន​ក៏ដោយ តែ​លោក​នៅតែ​ជាទី​ប្រឹក្សា របស់​គណៈកម្មការ​ថ្មី​ដដែល ដើម្បី​ចូលរួម​បំរើ​ដល់​សង្គម​ជាតិខ្មែរ ជាពិសេស សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​កំពុងតែធ្វើការ តស៊ូ​នៅលើ​ឆាក​អន្តរជាតិ​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​ជូន​ពលរដ្ឋ​ខ្មែរក្រោម​នៅ​កម្ពុជា​ក្រោម សព្វថ្ងៃ ។​

(​សំឡេង 3)

​ចំណែក លោក ឡឹម កួន ជា​ប្រធាន​ថ្មី​ដែល​ទើបតែ​ជាប់ឆ្នោត បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​អំពី​មូល​ហេតុដែល​នាំ​ឲ្យ​លោក សម្រេចចិត្ត​ចូល​បំរើកា​រងារ​ជាមួយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា ដោយសារ លោក​កើត​មកជា​កូន​ខ្មែរ ត្រូវតែ​ធ្វើការ​ដើម្បី​បំរើ​ខ្មែរ ។ ម្យ៉ាងទៀត លោក​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការ​របស់​ខ្មែរក្រោម​មួយ​ដែល​ធ្វើ​ការតស៊ូ​ស្របតាម​ច្បាប់​អន្តរជាតិ ទើប​ជំរុញ​ឲ្យ​លោក​ចូលរួម ដើម្បី​ស្វែងរក​សិទ្ធិសេរីភាព​ជូន​ពលរដ្ឋ​ខ្មែរក្រោម ម្ចាស់​ស្រុក នៃ​ដែនដី​កម្ពុជា​ក្រោម ។​

(​សំឡេង 4)

​សូមបញ្ជាក់ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​មួយ​របស់​ពលរដ្ឋ​ខ្មែរក្រោម ដែលមាន​មូលដ្ឋាន​នៅ សហរដ្ឋអាមេរិក ធ្វើការ​តស៊ូ​ដោយ​សន្តិវិធី​ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វៀតណាម គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា ក្រោម សព្វថ្ងៃ ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​សមាជិក នៃ​អង្គការ​អន្តរជាតិ​មួយចំនួន ដូចជា អង្គការ​ប្រជាជាតិ​គ្មាន​តំណាង ហៅ​កាត់​ថា UNPO, វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ​ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) និង​គណបក្ស​ចម្រុះ​ជាតិ សាសន៍​នៅ​អឺរ៉ុប ជាដើម ៕

Comments are closed.