ថ្ងៃទី ៣ ដែលសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលស្ដាប់ និងថ្លែងការណ៍ នៅ UNPFII
នៅថ្ងៃទី ១៤ ខែឧសភានេះ ជាថ្ងៃទី ៣ ហើយ ដែលមេដឹកនាំ និងក្រុមយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅតាមបណ្ដារដ្ឋនានា នៃទឹកដីសហរដ្ឋអាមេរិក, ប្រទេសកាណាដា និងកម្ពុជា បានចូលស្ដាប់ និងថ្លែងការណ៍ នៅក្នុងវេទិការអចិន្ត្រៃយ៍នៃអង្គកាសហប្រជាជាតិ ស្ដីអំពីបញ្ហាជនជាតិដើម (UNPFII) នៅការិយាល័យអង្គការសហប្រជាជាតិ នាទីក្រុង New York ។