សេចក្ដី​ថ្លែងអំណរគុណ​ចំពោះ​សាខា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ រដ្ឋ Washington

335
មុខសណ្ថាគារ Shilo នាទីក្រុង Tacoma រដ្ឋ Washington សហរដ្ឋអាមេរិក ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៥៖ ថតរូបជុំគ្នាពេលបានបញ្ចប់ ថ្ងៃទីពីរ នៃសន្និបាតប្រចាំឆ្នាំ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត ថាច់ ប្រីជា គឿន
មុខសណ្ថាគារ Shilo នាទីក្រុង Tacoma រដ្ឋ Washington សហរដ្ឋអាមេរិក ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៥៖ ថតរូបជុំគ្នាពេលបានបញ្ចប់ ថ្ងៃទីពីរ នៃសន្និបាតប្រចាំឆ្នាំ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។ រូបថត ថាច់ ប្រីជា គឿន

តាងនាម​គណៈកម្មការ​នាយក និង​តំណាង​ទ្វីប ប្រទេស សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ពិភពលោក យើងខ្ញុំ សូម ថ្លែងអំណរគុណ​ខ្មែរក្រោម​នៅ​រដ្ឋ Washington សហរដ្ឋអាមេរិក ដោយ​គោរព​រាប់អាន ។​

​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​លោក​ប្រធាន​សាខា តាំង ឡា​ត និង​សមាជិក សមាជិកា ដែល​បានរៀបចំ សន្និបាត ប្រចាំឆ្នាំ ២០១៥ នៅ​ទីក្រុង Tacoma រដ្ឋ Washington ។​

​យើងខ្ញុំ​សូម​អរគុណ អ្នកស្រី ឡឹម ធី អង ប្រធាន​ស្ត្រី និង​សមាជិក​ស្ត្រី​នៅ​រដ្ឋ Washington ក្នុងការ​ទទួល​បាយ ទឹក​ម្ហូបអាហារ​ប្រគេន​និង​ជូន​ភ្ញៀវ​ចូលរួម​សន្និបាត ។​

​យើងខ្ញុំ​សូម​អរគុណ​ចំ​ញោះ​ក្រុមយុវជន​ដែល​បាន​ចូ​លួ​ម​យ៉ាងសកម្ម​ក្នុងការ​ដឹកជញ្ជូន ក៏ដូចជា​ការងារ​ទាំង ឡាយ​ដើម្បី​សម្រួល​ឲ្យ​សន្និបាត​បាន​ប្រព្រឹត្តទៅបាន​ជោគជ័យ ។​

​យើងខ្ញុំ​សូម​អរគុណ ចំពោះ ក្មួយ ថាច់ សាម៉ន និង​គ្រួសារ ព្រមទាំង លោក សឺ​ន ង៉ុ​ក ថា​ន់ ក្នុងការ​ទទួលភ្ញៀវ និង​ដឹកជញ្ជូន ស្នាក់អាស្រ័យ​ក្នុងពេល​សន្និបាត ។​

​យើងខ្ញុំ​សូម​អរគុណ លោក សឺ​ន សៀង អ​តី​តៈ​ប្រធាន​សាខា​សហព័ន្ធ​ដែល​បាន​ចូលរួម និង​ទទួលភ្ញៀវ​ក្នុងនាម ជា​ជន​រួម​ឈាម​ខ្មែរក្រោម និង​ជា​គ្រួសារ​រួម​លោហិត ។​

​យើងខ្ញុំ​សួ​ម​អរគុណ លោក ព្រឹទ្ធាចារ្យ ចៅ រាប និង​កូនចៅ លោក ថាច់ សាមី និង​គ្រូ​សារ លោក ទ្រី​វ ម៉ី និង គ្រួសារ ។ ដោយឡែក ព្រះតេជព្រះគុណ ចៅ សុខ រម្យ ព្រះចៅអធិការ​វត្ត ចន្ទរង្សី​ដែល​បាន ទទួល​ព្រះសង្ឃ និមន្ត​មកពី​គ្រប់​ប្រទេស​ចូលក្នុង​សន្និបាត ។​

​អាស្រ័យ​ដូចនេះ យើងខ្ញុំ​សូម​អរគុណ​សាជាថ្មី​ចំពោះ​បងប្អូន​ជន​រួម​ឈាម​នៅ​រដ្ឋ​វ៉ា​សិង​តោន​ដែល​បានធ្វើ​ឲ្យ សន្និបាត​បាន​ជោគជ័យ​តាម​កាលកំណត់ និង​ថ្លៃ​ធ្នូ​បំផុត ។​

​សូម​អរគុណ និង​សូម​អរ​ព្រះ​គុណ​

​កាណាដា ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០១៥

​ថាច់ ង៉ុ​ក ថាច់​

​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

Comments are closed.