សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូលប្រជុំ​សង្គម​ស៊ីវិល មុនពេល​វៀតណាម​ឆ្លើយ​ការពារ​របាយការណ៍ សិទ្ធិមនុស្ស​

0 72

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

( ​សហរដ្ឋអាមេរិក​) – មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​លើកយក​បញ្ហា​ការចាប់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ទៅ ថ្លែង​នៅក្នុង​កិច្ចប្រជុំ​របស់​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វិ​ស នៅ​ថ្ងៃទី ០៤ ខែកុម្ភៈ នេះ មុនពេល វៀតណាម ឡើង ឆ្លើយ​ការពារ​របាយ​សិទ្ធិមនុស្ស នៅ​ថ្ងៃទី ០៥ ខែកុម្ភៈ ។​

លោក ថាច់ វៀន (ស្ដាំ) អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម និង លោក សឺន ជុំជួន ប្រធានបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម នៅកម្ពុជា នៅការិយាល័យនៃអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វិស ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១៤ ។
លោក ថាច់ វៀន (ស្ដាំ) អធិបតីសហព័ន្ធខ្មែរកម្ពុជាក្រោម និង លោក សឺន ជុំជួន ប្រធានបណ្ដាញយុវជនខ្មែរកម្ពុជាក្រោម នៅកម្ពុជា នៅការិយាល័យនៃអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វិស ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១៤ ។

លោក ថាច់ វៀន អធិបតី សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ថ្លែងប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម ក្រោយ​បានចេញ ពី​កិច្ចប្រជុំ​មួយ នេះ​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​លើកយក​បញ្ហា​ដែល​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​វៀតណាម ចាប់​ពលរដ្ឋ និង​ព្រះសង្ឃ ខ្មែរក្រោម ដាក់ពន្ធនាគារ​ទៅ​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នេះ តាម​របាយការណ៍​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ផ្ញើ​ជូនទៅ​ក្រុម ប្រឹក្សា សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ មុនពេល​វៀតណាម​ចូល​ឆ្លើយ​ការពារ​របាយការណ៍​សិទ្ធិមនុស្ស នៅ​ថ្ងៃទី ០៥ ខែកុម្ភៈ នេះ ។​

​ថ្ងៃទី ០៥ ខែកុម្ភៈ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹងធ្វើ​បាតុកម្ម នៅមុខ​ការិយាល័យ​អង្គការសហប្រជាជាតិ ប្រចាំ ទីក្រុង ហ្សឺ​ណែវ ដើម្បី​ប្រឆាំងនឹង​ការរំលោភ​សិទ្ធិមនុស្ស​លើ​ពលរដ្ឋ​ខ្មែរក្រោម​ពី​រដ្ឋាភិបាល​វៀតណាម ការធ្វើ បាតុកម្ម នេះ មានការ ចូលរួម ពី ពលរដ្ឋ​ខ្មែរក្រោម នៅ​ប្រទេស នានា ក្នុង​ទ្វីប​អ៊ឺរ៉ុប ៕​ ចុចស្ដាប់ សម្ភាសន៍ លោក ថាច់ វៀន

ខាងក្រោម ជារូបថតសហព័ន្ធខ្មែរកម្ពុជាក្រោម ចូលរួមកិច្ចប្រជុំសង្គមស៊ីវិល នៅការិយាល័យអង្គការសហ ប្រជា ជាតិ នាទីក្រុងហ្សឺណែវ ថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០១៤ ។

UN KKF Geneva 9UN KKF Geneva 1 UN KKF Geneva 2 UN KKF Geneva 5 UN KKF Geneva 6 UN KKF Geneva 7 UN KKF Geneva 8

Leave A Reply

Your email address will not be published.