បេសកម្ម​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​អូស្ត្រាលី​

155

​នៅក្នុង​ខែសីហា កន្លងទៅនេះ លោក ប្រាក់ សេរី​វុ​ធ អនុប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទទួលបន្ទុក​កិច្ចការ អន្តរជាតិ និង បណ្ឌិត Joshua Cooper ទីប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​បេសកកម្ម​ទៅ​ប្រទេស​អូស្ត្រាលី ដើម្បី​ជម្រាប មន្ត្រី​ប្រទេសមួយ​នេះ​អំពី​បញ្ហា​ដែល​រដ្ឋាភិបាល​បក្សកុម្មុយនិស្ត​យួន​កំពុងតែ​រំលោភសិទ្ធិ និង​ធ្វើទុក្ខបុកម្នេញ​លើ​ពល រដ្ឋ​ជនជាតិដើម​ខ្មែរក្រោម​នៅ​ដែនដី​កម្ពុជា​ក្រោម ។ ការធ្វើដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី​នេះ បន្ទាប់ពី លោក ប្រាក់ សេរី វុ​ធ និង បណ្ឌិត Cooper បាន​ទៅ​ចូលរួម កិច្ចប្រជុំ​នៅក្នុង វេទិកា​សង្គម​ស៊ីវិល​អាស៊ាន ដែល​បានធ្វើ នៅ​ប្រទេស​ទី​ម័​រ ខាងកើត នៅ​យ​រៈ​ពេល ៣ ថ្ងៃ​ចាប់ពី​ថ្ងៃទី ២ ដល់ទី ៤ ខែសីហា ។ មូលហេតុ​ដែល​នាំ​ឲ្យ​មន្ត្រី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជម្រាប​ដល់​មន្ត្រី​អូស្ត្រាលី​រឿងនេះ ព្រោះ​អូស្ត្រាលី​ជា​ប្រទេសមួយ​ដែល​បានផ្ដល់​ជំនួយ​សម្រាប់​អភិវឌ្ឍ​នៅ​ប្រទេស​វៀត ណា​ម​យ៉ាងច្រើន​ក្នុង​មួយឆ្នាំៗ ហើយ​សុំ​ស្នើ​ដល់​ប្រទេស​ម្ចាស់ជំនួយ​ដ៏​មាន​ឥទ្ធិពល​មួយ​នេះ​ដាក់​គំនាប​ទៅ​រដ្ឋាភិបាល វៀតណាម កុំ​ឲ្យ​រំលោភសិទ្ធិ​លើ​ខ្មែរក្រោម​ម្ចាស់​ស្រុក ។​

​នៅ​ថ្ងៃទី ១៧ ខែកញ្ញា ចុង​សប្ដាហ៍ កន្លងទៅនេះ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន នៃ​ទូរទស្សន៍ ព្រៃនគរ បាន សម្ភាស លោក ប្រាក់ សេរី​វុ​ធ អំពី​បេសកម្ម​នេះ ហើយ​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម សូម​លើកយក​ភាគ​បញ្ចប់ នៃ​កិច្ច​សម្ភាស នេះ​មកចាក់​ផ្សាយ​ជម្រាបជូន​លោកអ្នក​បាន​ស្ដាប់​ដូចតទៅ​៖​

Comments are closed.