សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ផ្សព្វផ្សាយ​សកម្មភាព​ឆ្នាំ ២០១៧ និង​ផែនការ​ឆ្នាំ ២០១៨ ដល់​សមាជិក​នៅ​រដ្ឋ Massachusetts

0 304

ដោយ ស៊ឺន ចែងចើន l VOKK

នៅ​ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៨ សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ Massachu setts នៃ​សហរដ្ឋអាមេរិក បាន​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ស្ដាប់​របាយការណ៍​ឆ្នាំ ២០១៧ និង ផែនការ​ឆ្នាំ ២០១៨ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។

លោក ត្រឹង យ៉ាប ជា​ប្រធាន​រដ្ឋបាលនៃសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម
លោក ត្រឹង យ៉ាប ជា​ប្រធាន​រដ្ឋបាលនៃសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

​កិច្ចប្រជុំ​នេះ​រៀបចំ​ដោយ លោក កៀង សាវ​ណ្ណ ជា​ប្រធាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​រដ្ឋ Massachusetts ហើយ​បាន​អញ្ជើញ លោក ត្រឹង យ៉ាប ជា​ប្រធាន​រដ្ឋបាល នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មក​សំណេះសំណាល​ជាមួយនឹង​សមាជិក សមាជិកា នៅក្នុង តំបន់​មួយ​នេះ ។ លោក ត្រឹង យ៉ាប បាន​ជម្រាប​ដល់​សមាជិក នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​ឲ្យ​បាន​ជ្រាប​អំពី​សកម្មភាព​ឆ្នាំ ២០១៧ និង ផែនការ ២០១៨ របស់​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ។​
​តំណាង​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៃ​ទីក្រុង Lowell ទីក្រុង Lynne និង ទីក្រុង Worcester នៃ​រដ្ឋ Massachusetts ក៏​បានមក​ចូលរួម​ប្រជុំ ផងដែរ ។​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​ចលនា​តស៊ូ​របស់​ប្រជាជាតិ​ខ្មែរក្រោម មាន​មូលដ្ឋាន​នៅ សហរដ្ឋអាមេរិក និង​មាន​សាខា​នៅ​ជុំវិញ​ពិភពលោក ធ្វើការ​តស៊ូ​ដោយ​សន្តិវិធី ដើម្បី​ស្វែង រក​សិទ្ធិសេរីភាព​ជូន​ពលរដ្ឋ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ដែល​កំពុងតែ​នៅក្រោម​នឹម ត្រួតត្រា​របស់​រដ្ឋាភិបាល​យួន​ក​ម្មុយ​និ​ស្ត សព្វថ្ងៃ ។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជា​សមាជិក នៃ​អង្គការ​ប្រជាជាតិ និង​ប្រជាជន​គ្មាន​តំណាង ហៅ​កាត់​ថា UNPO, ជា​សមាជិក នៃ នាយកដ្ឋាន​ព័ត៌មាន​អង្គការសហប្រជាជាតិ (UNDPI) និង​ជា​សមាជិក នៃ​វេទិកា​អចិន្ត្រៃយ៍ របស់​អង្គការសហប្រជាជាតិ ស្ដីពី​បញ្ហា​ជនជាតិដើម (UNPFII) ជាដើម ៕

Leave A Reply

Your email address will not be published.