សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រៃអង្គាស​បច្ច័យ ទ្រទ្រង់​ចង្ហាន់​ព្រះសង្ឃ​វត្ត​សាមគ្គី​រង្សី​

0 51

ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ជា​សមាជិក សមាជិកា នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ទីក្រុង Philladelphia រដ្ឋ ផែន​ស៊ី​វែ​ន​នៀ បាន​ប្រមូល​ថវិកា​គ្នា ដើម្បី​យកទៅ​ឧបត្ថម្ភ​ចង្ហាន់​ប្រចាំថ្ងៃ របស់​ព្រះ សង្ឃ នៅ​វត្ត​សាមគ្គី​រង្សី ជា​វត្ត​ខ្មែរក្រោម មួយ​នៅក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​កំពុង​ជួប កង្វះ ខាត​បច្ច័យបួន ។​

ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៤៖ មហាសាលាវត្តសាមគ្គីរង្សី នៅទីក្រុងភ្នំពេញ កំពុងកសាង ។ ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៤៖ មហាសាលាវត្តសាមគ្គីរង្សី នៅទីក្រុងភ្នំពេញ កំពុងកសាង ។

បុណ្យសង្ឃទាន

ព្រះតេជព្រះគុណ យ័​ញ តូន ព្រះសង្ឃ​វត្ត​សុរិយា​រង្សី បាន​ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម នៅ​ថ្ងៃទី ១៩ ខែ មករា ថា ព្រះអង្គ និង​ពុទ្ធបរិស័ទ​នៅក្នុង​ចំណុះជើងវត្ត បាន​មូលមតិ​គ្នា​ប្រមូល​ថវិកា​យកទៅ​ធ្វើ​ចង្ហាន់ ប្រ គេ​ន​ព្រះសង្ឃ នៅ​វត្ត​សាមគ្គី​រង្សី នៅក្នុង​ខែមករា នេះ ព្រោះ​វត្ត​មួយ​នេះ មាន​សង្ឃ​គង់នៅ​ជិត ៧០ អង្គ ហើយ​កំពុងតែ​ជួប​កង្វះខាត​បច្ច័យបួន ។ ព្រះអង្គ បាន​បន្តទៀតថា មូលហេតុ​ដែល​ឲ្យ​ព្រះអង្គ​មាន​សទ្ធា ជ្រះ​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​វត្ត​សាមគ្គី​រង្សី នេះ ព្រោះ​វត្ត​មួយ នេះ ជា​មជ្ឈមណ្ឌល​របស់​ខ្មែរក្រោម ដោយមាន ព្រះសង្ឃ​ខ្មែរក្រោម បាន​ភៀស​ព្រះកាយ​ពី​កម្ពុជា​ក្រោម មក​ស្នាក់នៅ ក្នុង​វត្ត នេះ ជាច្រើន ។​

(​សំឡេង​)

បច្ចុប្បន្ន ព្រះអង្គ​មាន​ពុទ្ធបរិស័ទ​មួយចំនួន​ដែលមាន​សទ្ធា​ជ្រះថ្លា បាន​បរិច្ចាគ​ថវិកា ដល់​ព្រះអង្គ​ដើម្បី​ផ្ញើ ទៅ​វត្ត​សាមគ្គី​រង្សី ដើម្បី​ធ្វើ​ចង្ហាន់​ព្រះ​គេ​ន​ដល់​ព្រះសង្ឃ ។ នាម​សប្បុរសជន​ទាំងនោះ រួមមាន​៖

(​សំឡេង​)

ព្រះតេជព្រះគុណ យ័​ញ តូន ក៏បាន​អំពាវនាវ​ដល់​សប្បុរស​ជន នៅ​គ្រប់​ទិស អ្នក​ដែលមាន​សទ្ធា​ជ្រះថ្លា សូម​ចូលរួម​ចាប់ មគ្គផល​ជាមួយ​ព្រះអង្គ ដើម្បី​បាន​ថវិកា​ទ្រទ្រង់​ចង្ហាន់​បិណ្ឌ​បាត្រ​ព្រះសង្ឃ​ផងដែរ ៕

(​សំឡេង​)​

 

Leave A Reply

Your email address will not be published.