សហព័ន្ធខ្មែរកម្ពុជាក្រោមរាយការណ៍បញ្ហា ខ្មែរក្រោមពិការភ្នែកជូនក្រសួងការបរទេស ស.រ.អា.
ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ
សហព័ន្ធខ្មែរកម្ពុជាក្រោម បានទើបតែបានចូលទៅមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅរដ្ឋធានី Washington នៅថ្ងៃ ពុធ ១៦ ខែមេសា ម្សិលមិញ នេះ ដើម្បីរាយការណ៍អំពីបញ្ហាជនពិការ និងបញ្ហាសិទ្ធិមនុស្សរបស់ពលរដ្ឋខ្មែរក្រោម នៅដែន ដីកម្ពុជាក្រោម ។ ការស្វែងរកអន្តរគមន៍នេះ ធ្វើឡើងមុនពេលមន្ត្រីក្រងសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុក ខាងជន ពិការនឹងធ្វើដំណើរទៅប្រទេសវៀតណាម ក្នុងសប្ដាហ៍នេះ ។

ចុចស្ដាប់ kkfnews 16 apr 2014
លោក ត្រឹង ម៉ាន់ រិន្ទ នាយកផែនការណ៍នៃសហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្លែងប្រាប់វិទ្យុសំឡេងកម្ពុជា ក្រោមថា ប្រតិភូ សហព័ន្ធខ្មែរកម្ពុជាក្រោម បានទៅជួបមន្ត្រីក្រសួងការបរទេសហរដ្ឋអាមេរិក ទទួលបន្ទុកខាងជនពិការដែល គេនឹងធ្វើដំណើរ ទៅទស្សនកិច្ចនៅប្រទេសវៀតណាម នៅថ្ងៃទី ១៧ ខែមេសា ម្សិលមិញនេះ ។ ការជួបនេះ ធ្វើឡើងតាមការអញ្ជើញរបស់ លោកស្រី Susan O Sullivan មន្ត្រីទទួលបន្ទុកប្រចាំអាស៊ីនៃក្រសួងការបរទេសស ហរដ្ឋអាមេរិក ដើម្បីឲ្យសហព័ន្ធខ្មែរ កម្ពុជាក្រោម ធ្វើសេចក្ដីរាយការណ៍អំពីបញ្ហាជនពិការខ្មែរក្រោមនៅខេត្តឃ្លាំង ដែលកំពុងរងជំងឺខ្វាក់ភ្នែកយ៉ាងរង្គាល និងបញ្ហាសិទ្ធិមនុស្សទូទៅនៅដែនដីកម្ពុជាក្រោម មុនពេល លោកស្រីចេញ ដំណើរមួយថ្ងៃ ។
លោក ត្រឹង ម៉ាន់ រិន្ទ បានមានប្រសាសន៍ថា ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម មានគ្នា ៣ នាក់ ក្នុងនោះ រួមមាន រូប លោក លោក ហាង វឿង និង លោក ត្រឹង យ៉ាប ប្រធានរដ្ឋបាលនៃសហព័ន្ធខ្មែរកម្ពុជាក្រោម ។ ក្រៅពីក៏មានវត្ត មាន លោក ក្ស កុក ប្រធាន មូលនិធីអន្តរជាតិម៉ុងតៃញ៉ា រួមដំណើរជាមួយផងដែរ ។
“ទៅជួបក្រសួងការបរទេស សហរដ្ឋអាមេរិក កាលពីថ្ងៃម្សិល មានន័យថា កាលពីថ្ងៃទី ១៦ ខែបួន ហើយថ្ងៃហ្នឹងទី ១៧ គេមានគណៈប្រតិភូមួយទៅប្រទេសចិនផង និងប្រទេសវៀតណាមផង ។ ហើយចឹងទៅ គេចង់ជួបយើង ដើម្បី ដើម្បីចង់ដឹងពី ព័ត៌មាន ពីខាងខ្មែរកម្ពុជាក្រោម យើងហ្នឹងណា ។ សហព័ន្ធយើង មានខ្ញុំ ត្រឹម ម៉ាន់ រិន្ទ លោក ត្រឹង យ៉ាប និង លោក ហាង វឿង ។ ចំណែកខាង ម៉ុងតៃញ៉ា មានលោក កុក ស ទៅជួបអ្នកស្រី Susan O Sullivan ” ។
ក្នុងកិច្ចប្រជុំជាមួយនឹងមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនោះ លោក ត្រឹង ម៉ាន់ រិន បានមានប្រសាសន៍ថា សហព័ន្ធខ្មែរ កម្ពុជាក្រោមធ្វើសេចក្ដីរាយការណ៍លម្អិតអំពីបញ្ហាខ្មែរក្រោមមានជំងឺពិការភ្នែក និងបញ្ហាសិទ្ធិមនុស្ស ផ្សេងៗដែលវៀតណាម បានរំលោភលើពលរដ្ឋខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ក្នុងនោះ មានបញ្ហាដែលវៀតណាម ទើបតែបានចាប់ព្រះសង្ឃ និង អ្នកភូមិខ្មែរក្រោម នៃវត្តសិរីតាសេក និង វត្តព្រៃជាប់ដាក់គុក និងធ្វើទារុណកម្ម កាល ពីឆ្នាំទៅមិញ ផងដែរ ។
អ្នកពិការ អ្នកពិការទេ ប៉ុន្តែដើម្បីខែប្រាំនឹងទៅនិយាយជាមួយនឹងប្រទេសវៀតណាមមួយសារ ទៀត រឿងសិទ្ធិមនុស្ស ។ លើកនេះ និយាយអំពីជនពិការ ពិការខ្មែរក្រោមយើង មានអ្នកពិការច្រើនដែរ ជាពិសេសនៅខាងស្រុកជ្រោយញរ ខេត្តឃ្លាំង ។ ខាងជ្រោយញរ វាមានអ្នកពិការរាប់ពាន់នាក់ រឿងពិការភ្នែករាប់ពាន់នាក់ ។ ហើយយើងអាចបញ្ជូនឯកសារហ្នឹងទៅឲ្យគេហើយៗ ។ គេក៏សួរដែរថា តើហេតុអីបានជាកើតជំងឺហ្នឹងទេ ។ យើងថាយើងអត់ដឹង ពិសេសរដ្ឋអំណាចយួនហ្នឹងអត់ស្រាវជ្រាវ អត់ប្រកាសប្រាប់ប្រជាជនថា ហេតុអ្វីបានប្រជាជនមានជំងឺឈឺភ្នែកដល់ខ្វាក់អីចឹង ដើម្បីរកពិធីការពារ ប៉ុន្តែរហូតដល់សព្វថ្ងៃ យើងមិនដឹងរដ្ឋអំណាចយួនស្រាវជ្រាវ ឬមិនខ្វល់ខ្វាយដល់រឿងហ្នឹងដែរ យើងអត់ដឹងប្រាប់គេថាអីចឹង ។
តាមសេចក្ដីរាយការណ៍របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ក្នុងអំឡុងជាង ១០ ឆ្នាំមកនេះ ពលរដ្ឋខ្មែរក្រោម នៅក្នុង ស្រុកជ្រោយ ញរ ខេត្តឃ្លាំង រងជំងឺរាលើដាលមួយដែលបណ្ដាលឲ្យអ្នកស្រុកខ្វាក់ភ្នែកយ៉ាងរង្គាល ដោយមិនដឹង ពីមូលហេតុ ។ សហព័ន្ធ ខ្មែរកម្ពុជាក្រោម ក៏ធ្លាប់បានអំពាវនាវឲ្យអង្គការសុខភាពពិភពលោកចុះពិនិត្យមើលបញ្ហានេះដែរ ខណៈ ដែល អាជ្ញាធរវៀត ណាមមិនបានយកចិត្តទុកដាក់ ៕