សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ធ្វើ​របាយការណ៍​ទៅ​ក្រសួង​ការបរទេស​អូស្រ្តាលី​ អំពី​ការរំលោភ​សិទ្ធិមនុស្ស​របស់​វៀតណាម​លើ​ខ្មែរក្រោម​

0 397

ដោយ ថាច់ ប្រីជា គឿន

ប្រតិភូ​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ មួយ​ក្រុម​ នៅ​ប្រទេស​អូស្រ្តាលី​ បាន​ចូលរួម​ប្រជុំ​នៅក្នុង​ក្រសួង​ការបរទេស​អូស្ត្រាលី​ ដើម្បី​ធ្វើ​របាយការណ៍​អំពី​ការរំលោភ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​វៀតណាម​ លើ​ពលរដ្ឋខ្មែរ​ នៅ​ដែនដី​កម្ពុជាក្រោម​ ។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ ខណៈ​ដែល​ក្រសួង​ការ​បរទេស​ និង​ ពាណិជ្ជកម្ម​ នៃ​ប្រទេស​អូស្ត្រាលី​ (Department​ of​ Foreign​ Affairs​ and​ Trade​) បាន​ធ្វើ​កិច្ច​សន្ទនា​សិទ្ធិមនុស្ស​រវាង​អូស្ត្រាលី​ និង​ វៀតណាម​ នៅក្នុង​ទីក្រុង​កង់បេរ៉ា​ (Canberra​) នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​ ២០​ ខែមិថុនា​ សប្ដាហ៍​នេះ​ ។

ប្រតិភូ​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ថតនៅមុខអគារនៃក្រសួង​ការបរទេស​អូស្រ្តាលី​ ។ រូបថតៈ ផ្តល់ឲ្យ
ប្រតិភូ​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ថតនៅមុខអគារនៃក្រសួង​ការបរទេស​អូស្រ្តាលី​ ។ រូបថតៈ ផ្តល់ឲ្យ

ប្រតិភូ​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ចូលរួម​ប្រជុំ​នៅក្នុង​កិច្ចប្រជុំ​នេះ​ រួមមាន​ បណ្ឌិត​ Joshua​ Cooper​ ជាទី​ប្រឹក្សា​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​, លោក​ លឹម​ គីម​ បិន​, លោក​ យាញ់​ បូ​ណាត​, ព្រះតេជព្រះគុណ​ ចៅ​ សៀប​, ព្រះតេជព្រះគុណ​ ពួរ​សា​ វឿង​ និង​ លី​ ថាន់​ តឹង​ ។

ប្រតិភូ​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ថតនៅមុខអគារនៃក្រសួង​ការបរទេស​អូស្រ្តាលី​ ។ រូបថតៈ ផ្តល់ឲ្យ
ប្រតិភូ​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ថតនៅមុខអគារនៃក្រសួង​ការបរទេស​អូស្រ្តាលី​ ។ រូបថតៈ ផ្តល់ឲ្យ

លោក​ លី​ ថាន់​ តឹង​ ជា​ប្រធាន​សាខា​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ប្រចាំ​ទី​ក្រុង​ស៊ីដនី​យ៍​ (Sydney​) នៃ​ ប្រទេស​អូស្រ្តាលី​ បាន​ប្រាប់​ វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ថា​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ជម្រាប​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ឲ្យបាន​ជ្រាប​អំពី​បញ្ហា​ដែល​រដ្ឋាភិបាល​ វៀតណាម​ បាន​រំលោភសិទ្ធិ​លើ​ពលរដ្ឋខ្មែរ​ក្រោម​ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ជា​ម្ចាស់​ជំនួយ​ និង​ ធ្វើជំនួញ​នៅក្នុង​ប្រទេស​វៀតណាម​ ត្រូវ​គិតដល់​បញ្ហា​សិទ្ធិមនុស្ស​ជាចម្បង​ ។

ប្រតិភូ​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ថតនៅមុខអគារនៃក្រសួង​ការបរទេស​អូស្រ្តាលី​ ។ រូបថតៈ ផ្តល់ឲ្យ
ប្រតិភូ​ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ថតនៅមុខអគារនៃក្រសួង​ការបរទេស​អូស្រ្តាលី​ ។ រូបថតៈ ផ្តល់ឲ្យ

សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ និង​ មាន​សាខា​នៅ​ជុំវិញ​ ពិភពលោក​ តែងតែ​ធ្វើ​របាយការណ៍​អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ដែនដី​កម្ពុជាក្រោម​ ទៅ​រដ្ឋាភិបាល​នានា​ ក្នុង​នោះ​ មាន​សហរដ្ឋអាមេរិក​ ជាដើម​ ដើម្បី​គាបសង្កត់​ទៅ​រដ្ឋាភិបាល​វៀតណាម​ឲ្យ​គោរព​សិទ្ធិ​ខ្មែរក្រោម​ជា​ម្ចាស់​ស្រុក​ នៃ​ដែនដី​កម្ពុជាក្រោម​ ។ ហេតុនេះ​ ទើប​នៅ​ថ្ងៃ​ ទី​ ២១​ ខែមិថុនា​ ឆ្នាំ​ ២០១៩​ ចុង​សប្ដាហ៍​នេះ​ គណៈកម្មការ​សហរដ្ឋអាមេរិក​ទទួលបន្ទុក​ខាង​សេរីភាព​សាសនា​អន្តរជាតិ​ (United​ States​ Commission​ on​ International​ Religious​ Freedom​) បាន​ចេញផ្សាយ​នូវ​សៀវភៅ​របាយការណ៍​ ឆ្នាំ​ ២០១៨​ ស្ដីពី​ស្ថានភាព​សេរីភាព​សាសនា​នៅក្នុង​ពិភពលោក​ ក្នុង​នោះ​ មាន​ករណី​ខ្មែរក្រោម​ ផង​ដែរ​ ។ នៅក្នុង​របាយការណ៍​កម្រាស់​ ៧ ទំព័រ​ ផ្ដោត​លើ​សេរីភាព​សាសនា​នៅក្នុង​ប្រទេស​វៀតណាម​ សៀវ​ ភៅ​នេះ​ ក៏បាន​រាយការណ៍​ ករណី​ ព្រះតេជព្រះគុណ​ ថាច់​ ធឿន​ និង​ លីវ​ នី​ ជា​ព្រះសង្ឃ​ខ្មែរក្រោម​ ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ចាប់​ផ្សឹក​ និង​ដាក់គុក​ពី​ ៤ ទៅ​ ៦ ឆ្នាំ​ ចាប់តាំងពី​ឆ្នាំ​ ២០០៣​ ផង​ដែរ​ ៕

Leave A Reply

Your email address will not be published.