សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​មន្ត្រី អូ​ស្ត្រាលី​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម​

0 80

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

មន្ត្រី​សហព័ន្ធ និង សហគមន៍​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម បាន​ទៅ​ជួប​មន្ត្រីសភា​សហព័ន្ធ នៃ​ប្រទេស​អូស្ត្រាលី ដើម្បី​ជម្រាប អំពី បញ្ហា​សិទ្ធិមនុស្ស​នៅ​ដែនដី​កម្ពុជា​ក្រោម និង​ជម្រុញ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ម្ចាស់ជំនួយ​ដ៏​ធំ​នៃ​ប្រទេស​វៀតណាម​ដាក់ សម្ពាធ​ឲ្យ​រដ្ឋាភិបាល​បក្ស​បក្សកុម្មុយនិស្ត​វៀតណាម​គោរព​សិទ្ធិ​ពលរដ្ឋ​ខ្មែរក្រោម ។ ដំណើរ​ចូលជួប មន្ត្រីសភា​អូស្ត្រាលី​នេះ ធ្វើឡើង​នៅ​ថ្ងៃទី ១០ ខែមិថុនា តាម​ការអញ្ជើញ​របស់ លោកស្រី ខ្លែ​រ អូ​ណែ​ល (Clare O’Neil) សមាជិកសភា​សហព័ន្ធ នៃ​ប្រទេស​អូស្ត្រាលី ក្រោម​ការដឹកនាំ​របស់​ព្រះតេជព្រះគុណ ធម្មរ​ក្ខិ​តោ លីវ ពៅ សង្ឃនាយក​សហគមន៍​ព្រះសង្ឃ​ខ្មែរ​កម្ពុជា ក្រោម ព្រះតេជព្រះគុណ គឹម បិ​ន ព្រះសង្ឃ​ខ្មែរក្រោម នៅ​ទីក្រុង​ម៉ែ​ល ប៊​ន និង លោក ជ័យ សំណាង តំណាង​ឲ្យ​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម ។

ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមជួបលោកស្រី ខ្លែរ អូណែល (Clare O’Neil) សមាជិកសភាសហព័ន្ធអូស្ត្រាលី ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៤ ។ រូបថតផ្ដល់ដោយ អ្នកស្រី កៀង សូធី
ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមជួបលោកស្រី ខ្លែរ អូណែល (Clare O’Neil) សមាជិកសភាសហព័ន្ធអូស្ត្រាលី ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៤ ។ រូបថតផ្ដល់ដោយ អ្នកស្រី កៀង សូធី

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​មន្ត្រី អូ​ស្ត្រ​លី​ឲ្យ​វៀតណាម​គោរព​សិទ្ធិ​ខ្មែរក្រោម​

លោក ជ័យ សំណាង តំណាង​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ប្រទេស​អូ​ស្ត្រ​លី បាន​ថ្លែងប្រាប់ វិទ្យុ​សំឡេង​កម្ពុជា ក្រោម​ថា លោក​បាន​ជម្រាប​ដល់​រដ្ឋាភិបាល​អូស្ត្រាលី​ឲ្យ​បាន​ជ្រាប​នូវ​បញ្ហា​របស់​ខ្មែរក្រោម​មួយចំនួន ដូចជា ការ សិក្សាអប់រំ​ភាសា​ខ្មែរ ព្រះពុទ្ធសាសនា វប្បធម៌ និង​សិទ្ធិមនុស្ស ជាដើម ដែលជា​និច្ចកាល ត្រូវបាន​រដ្ឋាភិបាល​វៀ​ត ណា​ម​គាបសង្កត់ និង​ធ្វើទុក្ខ បុក​ម្នេញ ។ លោក ជ័យ សំណាង បាន​បន្តទៀតថា ក្រុម​ប្រតិភូ​របស់លោក ក៏បាន ជម្រាប​អំពី​បញ្ហា​ដែល រដ្ឋាភិបាល វៀតណាម បាន​ចាប់​ព្រះសង្ឃ​ខ្មែរក្រោម នៅ​វត្ត​សិរី​តាសេក និង វត្ត​ព្រៃ​ជាប់ នៃ​ខេត្ត ឃ្លាំង​ដាក់ពន្ធនាគារ​ជម្រាប ដល់​មន្ត្រី សភា​អូស្ត្រាលី ផងដែរ ។​

“​យើង​មិន​ត្រូវការ​ឲ្យ​យួន​យក​ព្រះពុទ្ធសាសនា​យើង​ត្រួត​ទេ ព្រោះ​អ៊ី​យើង ទាមទារ​ឲ្យ​មតិ​ជាតិ និង​អន្តរជាតិ ក៏ដូចជា ប្រទេស​អូ​ស្ត្រ​លី ហ្នឹង ជម្រុញ​ឲ្យ​ព្រះពុទ្ធសាសនា​ខ្មែរក្រោម​ថេរវាទ​ហ្នឹង ជា​សាសនា​ឯករាជ្យ​មិន​ឋិត នៅក្រោម​ឥទ្ធិ ពល នៃ​រដ្ឋាភិបាល​យួន​ទេ​” ។​

​ជំនួយ​ផ្សេងៗ​ដែល​ប្រទេស​អូ​ស្ត្រ​លី ជួយ​ទៅ​ប្រទេស​វៀតណាម ពលរដ្ឋ​ខ្មែរក្រោម​ក្នុងនាម​ជា​ជនជាតិដើម​នៅ​ដែន ដី​កម្ពុជា ក្រោម មិនដែល​បានទទួល​សោះឡើយ ។ លោក ជ័យ សំណាង បាន​បញ្ជាក់ថា ក្រុម​លោក​បានស្នើ​ឲ្យ​រដ្ឋា ភិ​បាល​អូស្ត្រាលី​ដាក់​សម្ពាធ​ដល់​វៀតណាម​ឲ្យ​ធ្វើការ​អភិវឌ្ឍ​នៅ​តំបន់​ដែនដី​កម្ពុជា​ក្រោម និង​ឲ្យ​ប្រទេស​អូស្ត្រាលី ពិនិត្យឡើងវិញ នូវ​ការអនុវត្ត​គោលនយោបាយ​របស់​វៀត​ណា​ម​ក្នុង​ការគោរព​សិទ្ធិ​ប្រតិបត្តិ​សាសនា​របស់​ពលរដ្ឋ​ខ្មែរ ក្រោម ។​

​ក្រៅពី​ថ្លែងប្រាប់​ដោយផ្ទាល់​មាត់​អំពី​បញ្ហា​ខ្មែរក្រោម ក្រុម​ប្រតិភូ​តំណាង​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏បាន​នាំយក​សេចក្ដី ថ្លែង ការណ៍ រ បស់ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ថ្លែង​នៅក្នុង​វេទិការ​អចិន្ត្រៃយ៍ នៃ​អង្គការ​សហ​ប្រជា ជាតិ (UNPFII) កាលពី​ខែឧសភា​ជូន​ដល់​មន្ត្រីសភា​សហព័ន្ធ​អូ​ស្ត្រ​លី​ទុកជា​ឯកសារ ផងដែរ ៕

Leave A Reply

Your email address will not be published.