សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើសុំ​អាមេរិក​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​វៀតណាម​

0 67
ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានចូលទៅជួប មន្រ្តីគណៈកម្មការសហរដ្ឋអាមេរិកទទួលបន្ទុកខាងសេរីភាព សាសនាអន្តរជាតិ នៅរដ្ឋធានី Washington កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៣ ។
ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម (KKF) បានចូលទៅជួប មន្រ្តីគណៈកម្មការសហរដ្ឋអាមេរិកទទួលបន្ទុកខាងសេរីភាព សាសនាអន្តរជាតិ នៅរដ្ឋធានី Washington កាលពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៣ ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ដែលមាន​មូលដ្ឋាន​នៅ​ សហរដ្ឋអាមេរិក នៅ​ដើម​សប្ដាហ៍​នេះ  បន្ត​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សហរដ្ឋអាមេរិក ប្រឆាំងនឹង​ការ​ធ្វើទុក្ខ បុកម្នេញ​ផ្នែក​សាសនា និង​ការរំលោភ​សិទ្ធិមនុស្ស ខ្មែរក្រោម ដែល​រស់​នៅលើ​ទឹកដី​កម្ពុជា​ក្រោម ។

​រដ្ឋាភិបាល​វៀតណាម កាលពី​ខែឧសភា ឆ្នាំ ២០១៣ បាន​ចាប់​ផ្សឹក​ព្រះសង្ឃ​ខ្មែរក្រោម ៣ អង្គ នៅ​ខេត្ត ឃ្លាំង ព្រមទាំង​បានធ្វើ​ទារុណកម្ម និង​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម ​មួយចំនួនទៀត ។​

​តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះតេជព្រះគុណ យ័​ញ តូន កាលពី​ថ្ងៃ​ច័ន្ទ ទី ២២ ខែ កក្កដា បានស្នើ​ឲ្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក និង​គណៈកម្មាធិការ​ ស​ហ​រដ្ឋ​អាមេរិក​ ទទួល​បន្ទុក​សេរីភាព​សាសនា​អន្តរជាតិ គាបសង្កត់​រដ្ឋាភិបាល​វៀតណាម ឲ្យ​ដោះលែង​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម និង​ផ្ដល់​សិទ្ធិមនុស្ស និង​សេរី​ផ្នែក​ព្រះពុទ្ធសាសនា​ដល់​ខ្មែរ ក្រោម ដែល​កំពុង​រស់នៅ ក្នុង​ទឹកដី​កម្ពុជា​ក្រោម ។​ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ស្នើសុំ​អាមេរិក​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​វៀតណាម​

​ព្រះតេជព្រះគុណ យ័​ញ តូន​៖ «​ឲ្យ​សហរដ្ឋអាមេរិក​ជួយ​អន្តរាគមន៍ ជួយ​ធ្វើយ៉ាងណា​ឲ្យ​រដ្ឋាភិបាល​យួន គោរព​សិទ្ធិមនុស្ស គោរព​សាសនា​និង​បើក​ធំ​ទូលាយ​ខ្មែរក្រោម​មាន​សិទ្ធិ​មាន​ជំនឿ​សាសនា​»​។​

​ព្រះតេជព្រះគុណ យ័​ញ តូន បាន​បន្តថា ព្រះសង្ឃ​ពីរ​អង្គ និង​ខ្មែរក្រោម ៣ នាក់​ផ្សេងទៀត ត្រូវបាន​ចាប់ខ្លួន បច្ចុប្បន្នកំពុង​ជាប់ឃុំ​ឃាំង​នៅ​ខេត្ត​ឃ្លាំង ដែល​រដ្ឋាភិបាល​វៀតណាម បាន​ប្រែ​ឈ្មោះ​ទៅជា​ខេត្ត​សុក​ត្រាំ​ង ប៉ុន្តែ​អាជ្ញាធរ​វៀតណាម មិនបាន​ផ្ដល់ព័ត៌មាន​លម្អិត​ពី​កន្លែង​ឃុំឃាំង​ឡើយ ។

ចំណែក​ខ្មែរ ក្រោម​ចំនួន ១៣ នាក់​ទៀត កំពុងស្នាក់នៅ​ប្រទេស​ថៃ ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​ក្នុង​អង្គការ UNHCR ។ ពួក គេ​ព្រួយបារម្ភ​អាជ្ញាធរ​វៀតណាម នឹង​ចាប់ខ្លួន​ពួកគេ​ប្រសិន​នៅ​បន្ត​រស់នៅក្នុង​ដែនដី​កម្ពុជា​ក្រោម ។​

​ព្រះអង្គ​បន្តទៀតថា អាជ្ញាធរ​វៀតណាម​បាន​ចាប់​ឃាត់ខ្លួន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម ដើម្បី​រារាំង​មិន​ឲ្យ​ព្រះសង្ឃ​បង្រៀន​ធម៌ និង​អក្សរសាស្ត្រ​ខ្មែរ ។​

​ព្រះតេជព្រះគុណ យ័​ញ តូន បន្តថា គណៈកម្មាធិការ​សេរីភាព​អន្តរ​សាសនា បាន​សន្យា​នឹង​ជួយ​ខ្មែរក្រោម ឲ្យ​មាន​សិទ្ធិ​រស់នៅ​ជា​ម្ចាស់​ទឹកដី​កំណើត​នៅ​ប្រទេស​វៀតណាម​៖ «​ក្រសួង​អន្តរ​សាសនា​បានទទួល​នូវ​ព័ត៌មាន​បន្ថែម​គេ​មាន​ការមិន​សុខចិត្ត​ចំពោះ​ការរំលោភ​លើ​សិទ្ធិមនុស្ស និង​សាសនា​របស់​រដ្ឋាភិបាល​វៀត ណា​ម ។ ក្រសួង​អន្តរ​សាសនា​អះអាង​នឹង​ជួយ​»​។​

​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរក្រោម​ទូទាំង​ពិភពលោក ដឹកនាំ​ដោយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បានធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំងនឹង​ការគាបសង្កត់​ផ្នែក​សាសនា​លើ​ពលរដ្ឋ​ខ្មែរក្រោម​ពី​រដ្ឋា​ផិ​បាល​វៀត ណា​ម  ប៉ុន្តែ​រដ្ឋាភិបាល​វៀតណាម នៅ​មិនទាន់បាន​ឆ្លើយតប​ជា​វិជ្ជមាន​នៅឡើយ​ទេ ។​

​របាយការណ៍​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ស្ដីពី​សេរីភាព​សាសនា​សម្រាប់​ឆ្នាំ ២០១៣ រកឃើញថា ទោះបីជា​វៀតណាម​បាន​រីកចំរើន​ខ្លះ​ក្នុងការ​ទទួលស្គាល់​នៃ​ក្រុម​សាសនា​មួយចំនួន មាន​វត្ត​មាននៅ​ប្រ ទេស​កម្ពុជា ។ រដ្ឋាភិបាល​វៀតណាម នៅ​បន្ត​រឹតត្បិត​សិទ្ធិសេរីភាព​ផ្នែក​សាសនា ។ ក្រុម​សាសនា​ដែល​មិន បាន​ចុះបញ្ជី​នឹង​រដ្ឋាភិបាល​នៅតែ​បន្ត​រង​ការគាបសង្កត់​និង​គំរាមកំហែង ៕​

Leave A Reply

Your email address will not be published.