​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​ ​ត្រូវ​ហ៊ាន​និយាយ​រឿង​ពិត​ ​ចំពោះ​ករណី​រំលោភបំពាន​សិទ្ធិ​សេរីភាព​មក​លើ​ខ្លួន​ ​ពីសំណាក់​អាជ្ញាធរ​វៀតណាម​

0 574

ដោយ លី ឈូ​ន

​លោក​ ​ប្រាក់​ ​សេរី​វុឌ្ឍ ​ប្រធានប្រតិបត្តិ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម​គ្រប់រូប​ ​នៅ​ក្នុងស្រុក​ ​ត្រូវ​តាំងចិត្ត​ឲ្យ​ក្លាហាន​ ​ជួយ​រាយការណ៍​រឿង​ពិត​បន្ថែម​ទៀត​ ​នូវ​ទង្វើ​ធ្វើទុក្ខបុកម្នេញ​មក​លើ​ខ្លួន​ ​ពីសំណាក់​អាជ្ញាធរ​វៀតណាម​ ​មកកាន់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ដើម្បី​មាន​ភស្តុតាង​គ្រប់គ្រាន់​ ​សម្រាប់​តស៊ូ​មតិ​លើឆាកអន្តរជាតិ​ ​ក្នុង​គោលបំណង​បំបាត់​ទាំងស្រុង​ ​នូវ​អំពើ​រើសអើង​ជាតិសាសន៍​ ​និង​អំពើ​រំលោភបំពាន​សិទ្ធិ​សេរីភាព​ ​ចំពោះ​ពលរដ្ឋ​ខ្មែរក្រោម​ ​ពីសំណាក់​អាជ្ញាធរ​វៀតណាម​ ​។​ ​ការ​លើកឡើង​របស់​លោក​ប្រធានប្រតិបត្តិ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​នេះ​ ​ដោយ​មើលឃើញ​ថា​ ​សព្វថ្ងៃ​អាជ្ញាធរ​វៀតណាម​ ​នៅតែ​អាច​ធ្វើ​ទុក​បុកម្នេញ​រំលោភបំពាន​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរក្រោម​ ​ជាបន្តបន្ទាប់​ ​ក៏​ព្រោះតែ​ជនរងគ្រោះ​ ​មិន​ហ៊ាន​និយាយ​ការពិត​ ​អំពើ​រំលោភបំពាន​ទាំងនោះ​ ​មកដល់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​។​ ​ការ​លើកឡើង​របស់​មេដឹកនាំ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បែប​នេះ​ ​នៅ​ក្នុង​ឱកាសលោក​ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​សំឡេង​កម្ពុជាក្រោម​ ​កាលពី​ថ្ងៃពុធ​ម្សិលមិញ​ ​ក្នុង​ទិវា​បុណ្យ​សែនដូនតា​ប្រពៃណី​ជាតិ​ ​។​ ​ក្នុង​បទសម្ភាសន៍​នោះ​ ​លោក​អះអាង​ថា​ ​ការ​តស៊ូ​ដោយ​សន្តិវិធី​ ​និង​អហិង្សា​របស់​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ធ្វើឲ្យ​យុវជន​ខ្មែរក្រោម​ ​អ្នក​តស៊ូ​មតិ​ជាច្រើន​រូប​ ​គេច​ផុត​ពី​ការប៉ុនប៉ង​ធ្វើ​ទុក​បុកម្នេញ​ ​ពីសំណាក់​អាជ្ញាធរ​វៀតណាម​ ​ខណៈ​ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ ​ក៏មាន​សិទ្ធ​សេរីភាព​ប្រសើរ​ជាង​មុន​ដែរ​ ​។

លោក ប្រាក់ សិរីវុឌ្ឍ​ ​ប្រធាន​ប្រតិបត្តិសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម
លោក ប្រាក់ សិរីវុឌ្ឍ​ ​ប្រធាន​ប្រតិបត្តិសហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម

ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ លោក​ប្រាក់​សេរី​វុឌ្ឍ ​អំពាវ​នាវ​ដល់​ពលរដ្ឋ​ខ្មែរ​ក្រោម​គ្រប់ ​រូប​ឲ្យចូល​រួម​ការ​តស៊ូ​ជា​មួយ​នឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​​ ដើម្បី​ស្វែង​រក​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង​ នៅ​លើ​មាតុ​ភូមិ​កម្ពុជា​ក្រោម​៖ «បើ​បង​ប្អូន​ណា​ថា​ មិន​អាច​ជួយ​រឿង​រ៉ាវ​ខ្មែរ​ក្រោម ​ដោយ​ផ្ទាល់​បាន​ បង​ប្អូន​អាច​ជួយ​ជា​ថវិកា​បាន​ ​ម្យ៉ាង​ទៀត​បើ​បង​ប្អូន​គ្មាន​ប្រាក់​កាស​សម្រាប់​ជួយ​សង្គម​ ហើយ​ចំណេះ​​​វិជ្ជា​ក៏​គ្មាន​ បង​ប្អូន​អាច​ជួយ​ការ​ងារ​សហព័ន្ធ​បាន​ តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ណែ​នាំ​ឱ្យ​បង​ប្អូន​ដទៃ​ទៀត​ឲ្យ​បាន​ដឹង​អំពី​សហព័ន្ធ ។​ ​គេ​ថា​ឈើ​កោង​ធ្វើ​កង់ ​ឈើ​ត្រង់​ធ្វើ​កាំ សូម​ឲ្យ​រួម​ដៃ​ជួយ​ទាំង​អស់​គ្នា ​ទាំង​អ្នក​​មាន​ចំណេះ​វិជ្ជា​និង​អ្នក​មិន​មាន​ចំណេះវិជ្ជា​ទាំង​ព្រះសង្ឃ​ទាំង​គ្រហស្ថ​ ទាំង​ប្រុស​ទាំង​ស្រី​ ទាំង​បង​ប្អូន​ជន​ពិការ​និង​អ្នក​មាន​កាយ​សម្បទា​មាំ​មួន​ គឺ​យើង​ត្រូវ​ជួយ​ជំរុញ​នាវា​កម្ពុជា​ក្រោម​ឲ្យ​បាន​ទៅ​ដល់​ទី​ដៅ​នៅ​ពេល​ខាង​មុខ»

លោក​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ បន្ត​លើក​ឡើង​ទៀត​ថា ពិសេស​គឺ​ពលរដ្ឋ​ខ្មែរ​ក្រោម ​នៅ​ក្នុង​ស្រុក​ត្រូវ​ហ៊ាន​និយាយ​ការ​ពិត​ ការណ៍​ការ​ពិត​​នូវ​អំពើ​រំលោភ​បំពាន​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ មក​លើ​ខ្លួន​ (ពលរដ្ឋ​ខ្មែរ​ក្រោម​សព្វ​ថ្ងៃ​) ។ លោក​មេ​ចលនាតស៊ូ​ដោយសន្តិវិធី អហិង្សា​រូប​នេះ​ ​បន្ត​ទៀត​ថា​ មាគ៌ា​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ គឺ​ការ​តស៊ូ​ដោយ​សន្តិ​វិធី​និង​អហិង្សា​ ស្រប​តាម​ច្បាប់​ អន្តរជាតិ​ និង​ច្បាប់​ជាតិ​​ ដូច្នេះ​ហើយ ​ទើប​វៀតណាម​មិន​អាច​ធ្វើ​ទុក​បុក​ម្នេញ​ ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម ​ដែល​ចូល​រួម​ក្នុង​ចលនាតស៊ូ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​បាន​ដូច​សម័យ​មុន​ទៀត​ឡើយ​៖ «ពី​មុន​មក​រឿង​ព្រះ​តេជ​គុណ​ទឹម សាខន ព្រះ​តេជ​គុណ គឹម មឿន ព្រះ​តេជ​គុណ យ៉ាញ់​ តោន ព្រះ​តេជ​គុណ លី ចិន្ដា ព្រះ​​គុណ​លីវ​ គុណ​ថាច់ ធឿន​ និង​បង​ប្អូន​ជា​ច្រើន​ទៀត​ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម​ ចាប់​ដាក់​គុក​ធ្វើ​ទារុណកម្ម​ វេទនា​រាប់​ឆ្នាំ​ ទាំង​ជន​ជាតិ​វៀតណាម​ខ្លួន​ឯង​ទាំង​ ជន​ជាតិ​ភាគ​តិច​ជន​ជាតិ​ដើម​តាំង​ប៉ុន្មាន​កន្លង​មក​ ហើយ​វៀតណាម​មិន​ដែល​ចេញ​សេចក្ដី​ឆ្លើយ​តប​ទេ​ ។ សូម​បញ្ជាក់​ថា​នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ​ ដែល​វៀតណាម​ចេញ​សេចក្ដី​ឆ្លើយ​តប​ ដោយ​ផ្ញើ​លិខិត​ទៅ​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ សារភាព​ថា​ខ្លួន​ពិត​បាន​ចាប់​សកម្មជន​តស៊ូ​មតិ​ខ្មែរ​ក្រោម ក៏​ពីព្រោះ​រឿង​ហ្នឹង​វា​ធ្ងន់​ពេក ​យុវជន​ខ្មែរ​ក្រោម​ផ្សព្វ​ផ្សាយ​ច្បាប់​ជន​ជាតិ​ដើម​របស់​អង្គ​ការ​សហប្រជាជាតិ​ ហើយ​វៀតណាម​ខ្លួន​ឯង​ជា​ហត្ថលេខី​ទទួល​ស្គាល់​នូវ​ច្បាប់​នេះ​ ដូច្នេះ​រឿង​ហ្នឹង​វា​ធំ​ណាស់​»

ទាក់​ទង​នឹង​ការ​ភ័យ​ខ្លាច​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ក្នុង​ស្រុក​នេះ​​ ស្ត្រី​កម្មករ​ចំណាក​ស្រុក​ខ្មែរ​ក្រោម​​ម្នាក់ ​ឈ្មោះ ​សឺន ​ចាន់​នី ​កំពុង​ធ្វើ​ការ​ក្នុង​រោង​សិប្បកម្ម​មួយ​នា​ខេត្ត​ទទួល​មោក​ ​ដែល​វៀតណាម​ដាក់​ឈ្មោះ​ថ្មី​​ថា​បិញ​យឿង ​(Binh Duong) ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ និង​សារព័ត៌មាន​​ព្រៃ​នគរ​ ថា  ពល​រដ្ឋ​ខ្មែរ​ក្រោម ​ស្លូត​ត្រង់​ខ្លះ​​ ខ្លាច​វៀតណាម​ណាស់ ​សូម្បី​តែ ពេល​ធ្វើ​ការ​ក្នុង​រោង​ចក្ រ​ដែល​មាន​ពលរដ្ឋ​វៀតណាម ​ធ្វើ​​ជា​មួយ​នោះ​​ សូម្បី​តែ​​ភាសា​​ខ្លួន​ឯង​ក៏​មិន​ហ៊ាន​និយាយ​ផង​  ព្រោះ​ខ្លាច​វៀតណាម​ រើស​អើង​ ពេបជ្រាយ​ ។  ​

អ្នកនាង​​ ចាន់​នី ​បន្ត​ទៀត​ថា អ្នក​​ខ្លះ​​មិន​ហ៊ាន​បញ្ចេញ​យោបល់​ ឬ​ ចែក​រំលែក​លើ​គណនីហ្វេស​ប៊ុក​ផ្ទាល់ខ្លួន​នូវ​រឿងរ៉ាវ​ ដែល​ទាក់​ទង​នឹង​ការ​រំលោភ​សិទ្ធិ​របស់​វៀតណាម​ មក​លើ​ពល​រដ្ឋ​ខ្មែរ​ក្រោម​ទៀត​ផង ​៖ «ពួក​គាត់​អត់​ហ៊ាន​និយាយ​ អត់​ហ៊ាន​ថា​ ខ្ញុំ​ចេះ​តែ​ឡាយ​តាម​ផែក​របស់​ខ្ញុំ និយាយ​ដដែល​ៗ  អ្នក​ផ្សេង​ទៀត​អត់​និយាយ​ ។ ​ពេល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជួប​គ្នា​នៅ​កន្លែង​ធ្វើ​ការ​ក្ដី នៅ​ទី​សាធារណ​ក្ដី ឬ ពេល​មាន​ហេតុ​អី រង​គ្រោះ​អី ខំ​សួ​រ​នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​អី ​គ្មាន​នរណា​ហ៊ាន​ឆ្លើយ​មួយ​ផង​  សំងំ​ដូច​គេ​ចុក​អីចឹង​ ហើយ​សួរ​ព័ត៌មាន​អ្វី​ក៏​អត់​ហ៊ាន​ឆ្លើយ​ទៀត​​ ខ្លាច​វៀតណាម​ សូម្បី​តែ​និយាយ​ខ្មែរ​មិន​ចង់​ហ៊ាន​និយាយ​ផង​ អត់​ហ៊ាន​និយាយ​ប្រឹង​ខំ​តែ​និយាយ​យួន​»

ស្ត្រី​កម្មករ​ចំណាក​ស្រុក​រូប​នេះ​ បញ្ជាក់​បន្ថែម​ថា​ ការ​ភ័យ​ខ្លាច​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​ ​មិន​មែន​ទើប​តែ​កើត​មាន​ពេល​នេះ​ទេ​ គឺ​កើត​មាន​តាំង​ពី​សម័យ​ដូន​តា​ ឪពុក​ម្ដាយ​នាង​ម្ល៉េះ​ និង​បច្ចុប្បន្ន​នៅ​តែ​បន្ត​ការ​ភ័យ​ខ្លាច​វៀតណាម​ទៀត​ ក៏​ព្រោះ​ពល​រដ្ឋ​ខ្មែរ​ក្រោម ​ទាំង​នោះ​ មិន​ទាន់​យល់​ច្បាស់ ​ពី​ការ​តស៊ូ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។

ការ​លើក​ឡើង​មក​នេះ ​ដោយ​មើល​ឃើញ​ថា​ សព្វ​ថ្ងៃ​ អាជ្ញាធរ​វៀតណាម​នៅ​តែ​រំលោភ​បំពាន​​ដោយ​ខុស​ច្បាប់​មក​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ដដែល ប្រការ​រំលោភ​បំពាន​ទាំង​នេះ​ កើត​ឡើង​​បាន​​ក៏​ដោយ​សារ​​ខ្មែរ​ក្រោម​ ភាគ​ច្រើន​​ជា​ជន​រង​គ្រោះ ​មិន​ហ៊ាន​និយាយ​ការពិត​មិន​ហ៊ាន​រាយការណ៍​ការ​ពិត នូវ​អំពើ​រំលោភ​​បំពាន​ទាំង​​នោះ​ទៅ​ដល់​សហគមន៍​ជាតិ​ អន្តរ​ជាតិ​ ឬ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​។

ការ​អំពាវ​នាវ​របស់​លោក​ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ កាល​ពី​ថ្ងៃ​ទី ៦ ​តុលា​ ម្សិល​មិញ​នេះ​ គឺ​ស្រប​ក្នុង​ឱកាស​ ដែល​លោក​ផ្ដល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ នា​ឱកាស​អបអរ​សាទរ​បុណ្យ​សែន​ដូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តា បុណ្យ​ភ្ជុំបិណ្ឌ និង​ក្នុង​ឱកាស​លោក​ឆ្លើយ​បំភ្លឺ​ជុំវិញ​លិខិត​របស់​អាជ្ញាធរ​វៀតណាម​ ចុះ​ថ្ងៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទី ២០ កញ្ញា​កន្លងទៅ​ ដែល​ជា​លិខិត​សារ​ភាព​ ចំពោះ​អ្នករាយការណ៍​ពិសេស​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​ នៃ​អង្គការ​សហប្រជាជាតិ​ថា​ វៀតណាម​ពិត​ជា​បាន​ចាប់​សកម្មជន​តស៊ូ​មតិ​ខ្មែរ​ក្រោម​ឈ្មោះ​ យឿង​ ខាយ​ មែន ​។

ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ លើក​ឡើង​ថា​ការ​ទទួល​ស្គាល់​នូវ​កំហុស​របស់​ខ្លួន ​ដែល​បាន​ចាប់​យុវជន​តស៊ូ​មតិ​ខ្មែរ​ក្រោម​ក៏​ពិត​មែន​ ​ប៉ុន្ តែ​វៀតណាម​នៅ​តែ​ចចេស​ថា​ មិន​មែន​ចាប់​ដោយ​​​​សារ​តែ​យុវជន​ យឿង​ ខាយ​​ ផ្សព្វ​ផ្សាយ​ច្បាប់​សិទ្ធិ​ជន​ជាតិ​ដើម​នោះ​ទេ ​តែ​គេ​ចាប់​នេះ ​គឺ​ដើម្បី​ពង្រឹង​សន្តិ​សុខ​សង្គម​តែ​ប៉ុណ្ណោះ​ ព្រោះ ​យឿង​​ ខាយ​ ធ្វើ​ខុស​ច្បាប់​ប្រទេស​វៀតណាម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ។

លោក​ប្រាក់​សេរី​វុឌ្ឍន៍​លើក​ឡើង​ថា ​វៀតណាម​ឆ្លើយ​នេះ ​គ្រាន់​តែ​ឆ្លើយ​យក​រួច​ខ្លួន​មួយ​គ្រា​តែ​ប៉ុណ្ណោះ​​ តែ​មិន​អាច​រួច​ពី​​​​​​​​​​​​​ទណ្ឌកម្ម​របស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សហគមន៍​អន្តរជាតិ​ឡើយ​ ព្រោះ​ការ​ចុះ​ចាប់​យុវជន​យឿង​ខាយ​​​​​​​​​ ដោយ​ការ​គំរាម​កំហែង​យក​កម្លាំង​នគរបាល​ទៅ​ ហ៊ុំ​ព័ទ្ធ​ផ្ទះ​ពលរដ្ឋ​ខ្មែរ​ក្រោម​ ហើយ​វៀតណាម​​មិន​ត្រឹម​តែ​រំលោភ​ច្បា​​​​ប់​សិទ្ធិ​ជន​ជាតិ​ដើម​ប៉ុណ្ណោះ​ទេ​ វៀតណាម​ បាន​រំលោភ​បំពាន​រហូត​ដល់​​​​​​​​​​​​​​​​​​​​​ច្បាប់​សិទ្ធិស៊ីវិល​ទៀត​ផង​ ៖ «វៀតណាម​មិន​ត្រឹម​តែ​រំលោភ​សិទ្ធិ​ជន​ជាតិ​ដើម​ទេ វៀតណាម​រំលោភ​រហូត​ដល់​កតិកាសញ្ញា ICCPR របស់​អង្គការ​សហ​ប្រជាជាតិ​ ស្ដី​អំពី​សិទ្ធិ​របស់​ជន​ស៊ីវិល និង​ការ​បញ្ចេញ​មតិ​ទៀត​ផង  ។ ក្នុង​កតិកា​សញ្ញា​ ICCPR ហ្នឹង​បាន​អនុញ្ញាត​ ទី ១ គឺ​ការ​បញ្ចេញ​មតិ​រួម​ទាំង​​ការ​ផ្សាយ​វិទ្យុ ការ​បោះ​ពុម្ព​សារ​បោះ​ពុម្ព​ជា​កាសែត​ សៀវភៅ​សម្រាប់​ផ្សព្វ​ផ្សាយ​ និង​ទី​២​ទៀត​គឺ​ការ​និយាយ​ស្ដី​ដោយ​គ្មាន​ការ​ចាប់​ឃុំ​ឃាំង​ ។  ​ច្បាប់​ហ្នឹង​វៀតណាម​បាន​បំពាន​ទាំង​ស្រុង​ហើយ​វៀតណាម​ហ្នឹង​ឯង​គឺ​ជា​ហត្ថលេខី​ទទួល​ស្គាល់​ នូវ​កតិកា​សញ្ញា​ ICCPR ​ហ្នឹង»

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ជា​សមាជិក​គណៈ​កម្មការ​​នាយក​នៃ​​អង្គការ​សម្រាប់​ប្រជាជាតិ​គ្មាន​តំណាង ​នៅ​ក្នុង​អង្គ​ការ​សហប្រជាជាតិ​ ដែល​ហៅ​កាត់​ថា​ UNPO  ។​ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ​ដែល​មាន​អាយុកាល​ជាង​ ២០ ​ឆ្នាំ​នេះ ​ជា​អង្គការ​កំពូល​របស់​ខ្មែរ​ក្រោម​តែ​មួយ​គត់​ ដែល​កំពុង​ធ្វើ​ការ​តស៊ូ​ដោយ​សន្តិវិធី​និង​អហិង្សា​ទាំង​លើ​ឆាក​ជាតិ​ និង​អន្តរ​ជាតិ ​ការ​តស៊ូ​ដោយ​ស្មោះ​ត្រង់​ ​ស្វិតស្វាញ​នេះ​ ​ធ្វើ​ឲ្យ​ប្រទេស​ជា​ច្រើន​ នៅ​ក្នុង​សហគមន៍​អន្តរជាតិ​ អាណិត​ស្រលាញ់​​ និង​គាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ ទើប​ខ្មែរ​ក្រោម​អាច​មាន​ភ្លេងជាតិ​ទង់ជាតិ​ នៅ​លើ​ឆាក​អន្តរជាតិ​ដូច​សព្វ​ថ្ងៃ​នេះ​ ៕

Leave A Reply

Your email address will not be published.