សហព័ន្ធខ្មែរកម្ពុជាក្រោមស្វែងរកការគាំទ្រពី មន្ត្រីអាមេរិកដើម្បីចូលជាសមាជិក ECOSOC ឡើងវិញ

0 148

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​នៅ​ថ្ងៃ​សុក្រ ទី ២៨ ខែមីនា កន្លងទៅនេះ ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មួយក្រុម ដឹកនាំ ដោយ លោក ត្រឹង យ៉ាប ប្រធាន​ផ្នែក​រដ្ឋបាល​, លោក ហាង វឿ​ង ទទួលបន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​, លោក តាំង ឡេ​នី តំណាង​ក្រុមយុវជន និង លោក ទ្រី​វ ជី​ម បាន​ចូលទៅ​ជួប​មន្ត្រី​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង New York សហរដ្ឋអាមេរិក ដើម្បី​ស្វែងរក​កិច្ច​គាំទ្រ​ដល់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុងការ​ដាក់ពាក្យ​ចូល​ជា​សមាជិក នៃ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​ អង្គការសហប្រជាជាតិ ហៅ​កាត់​ថា ECOSOC ឡើងវិញ ។​

ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ជួប លោក  ឆែម វាំង ថាច់ (James Văn Thạch) នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៤ ។
ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម ជួប លោក ឆែម វាំង ថាច់ (James Văn Thạch) នៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០១៤ ។

​លោក ហាង វឿ​ង បាន​មានប្រសាសន៍ប្រាប់​វិទ្យុ​សំឡេង​កម្ពុជា​ក្រោម​ថា មន្ត្រី​ស្ថានទូត​សហរដ្ឋ​អា​រិ​ក​ដែល​ពួកគាត់ បាន​ជួប នោះ បាន​សន្យា​ជាមួយនឹង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថា មន្ត្រី​សហរដ្ឋអាមេរិក នឹង​ខិតខំ​ជួយ​ធ្វើ​យ៉ាង ណា​ដើម្បី​ឲ្យ សហ​ព័​ន្ ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និង​សង្គមកិច្ច​អង្គការ​សហ​ប្រជា ជាតិ​នាពេល​ខាងមុខនេះ ។​

សូមបញ្ជាក់ថា កាលពី ទី ២៣ ខែ កក្កដា ឆ្នាំ ២០១២ គណៈកម្មការ​អង្គការ​មិនមែន​រដ្ឋាភិបាល នៃ​ក្រុម ប្រឹក្សា សេដ្ឋកិច្ច និង​សង្គមកិច្ច អង្គការសហប្រជាជាតិ (ECOSOC– Economic and Social Council) បាន​បោះ ឆ្នោត​បដិសេធ សហ​ព័​ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ហៅ​កាត់​ថា KKF ចំពោះ​ការសុំ​ចូល​ជា​សមាជិក ក្នុងនាម​ជា​អ្នកផ្ដល់ យោបល់ ។​

​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ គឺ មាន ២៧ ប្រទេស គាំទ្រ​វៀតណាម មិន​ឲ្យ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចូល រួម​នៅក្នុង ECOSOC ក្នុងនាម​ជា​អ្នកផ្ដល់​ប្រឹក្សា , ១៤ ប្រទេស​ជំទាស់​វៀតណាម គាំទ្រ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង ១០ ប្រទេស អនុបវាទ ។​

១៤ ប្រទេស​ដែល​បោះឆ្នោត​គាំទ្រ​ខ្មែរក្រោម ជំទាស់​វៀតណាម មានដូចជា Bulgaria, Canada, Finland, បារាំង (France), អាល្លឺម៉ង់ (Germany), Ireland, Italy, Lativa, ហូ​ឡង់ (Netherlands), Slovakia, ឥ​ស្បា​ញ (Spain), ស្វិ​ស (Switzerland), អង់គ្លេស (United Kingdom) និង សហរដ្ឋអាមេរិក (United States of America) ។

លោក  James Van Thach និង អ្នកស្រី ថាច់ ធី ង៉ុក (Thach Thi Ngoc) ត្រូវជាម្ដាយ ។
លោក James Van Thach និង អ្នកស្រី ថាច់ ធី ង៉ុក (Thach Thi Ngoc) ត្រូវជាម្ដាយ ។

លោក ហាង វឿ​ង មានប្រសាសន៍​បន្តទៀត​នៅ​ថ្ងៃ​ដដែល​នោះ ប្រតិភូ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែលមាន​គ្នា ៤ រូប ដដែល បាន​ទៅ​ជួប លោក ឆែម វាំង ថាច់ ( James Văn Thạch) ជា​អតីត​នាយទាហាន អាមេរិក​ចូលនិវត្តន៍ កំណើត​ខ្មែរក្រោម​ម្នាក់ ដែល​បាន​ទៅ​ច្បាំង​នៅ​អ៊ា​រ៉ា​ក់ នាពេល​កន្លងមកនេះ ។​

​ក្នុង​កិច្ចពិភាក្សា​ជាមួយ​នាយទាហាន​នេះ លោក ហាង វឿ​ង បាន​មានប្រសាសន៍ថា លោក ឆែម បាន​សុំ ស្ម័គ្រចិត្ត​ចូល​បំរើ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​រួមចំណែក​ក្នុងការ​ទាមទារ​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ជូន​ពល រដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ។​

លោក ហាង វឿ​ង បាន​បន្តថា មូលហេតុ​ដែល​នាំ​ឲ្យ លោក ឆែម វ៉ាំ​ង ថាច់ ស្ម​គ្រ​ចិត្ត​ចូល​បំរើ​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម​នោះ ព្រោះ​គាត់​បាន​តាមដាន​តាមរ​យៈ​គេហទំព័រ នូវ​គោលការណ៍​តស៊ូ​ដោយ​សន្តិវិធី​របស់​សហ​ព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម យ៉ាងច្បាស់ ហើយ​ដឹងថា សកម្មភាព​តស៊ូ​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម មាន​ផែនការ​ច្បាស់លាស់ សម្រាប់​ពលរដ្ឋ​ខ្មែរក្រោម ៕​

Leave A Reply

Your email address will not be published.