KKF ស្នើមន្ត្រី អូស្ត្រាលីឲ្យវៀតណាមគោរពសិទ្ធិខ្មែរក្រោម
មន្ត្រីសហព័ន្ធ និង សហគមន៍ព្រះសង្ឃខ្មែរកម្ពុជាក្រោម បានទៅជួបមន្ត្រីសភាសហព័ន្ធ នៃប្រទេសអូស្ត្រាលី ដើម្បីជម្រាប អំពី បញ្ហាសិទ្ធិមនុស្សនៅដែនដីកម្ពុជាក្រោម និងជម្រុញឲ្យរដ្ឋាភិបាលអូស្ត្រាលីម្ចាស់ជំនួយដ៏ធំនៃប្រទេសវៀតណាមដាក់ សម្ពាធឲ្យរដ្ឋាភិបាលបក្សបក្សកុម្មុយនិស្តវៀតណាមគោរពសិទ្ធិពលរដ្ឋខ្មែរក្រោម ។ ដំណើរចូលជួប មន្ត្រីសភាអូស្ត្រាលីនេះ ធ្វើឡើងនៅថ្ងៃទី ១០ ខែមិថុនា តាមការអញ្ជើញរបស់ លោកស្រី ខ្លែរ អូណែល (Clare O’Neil) សមាជិកសភាសហព័ន្ធ នៃប្រទេសអូស្ត្រាលី ក្រោមការដឹកនាំរបស់ព្រះតេជព្រះគុណ ធម្មរក្ខិតោ លីវ ពៅ សង្ឃនាយកសហគមន៍ព្រះសង្ឃខ្មែរកម្ពុជា ក្រោម ព្រះតេជព្រះគុណ គឹម បិន ព្រះសង្ឃខ្មែរក្រោម នៅទីក្រុងម៉ែល ប៊ន និង លោក ជ័យ សំណាង តំណាងឲ្យសហព័ន្ធ ខ្មែរកម្ពុជាក្រោម ។

លោក ថាច់ រដ្ឋា ធ្វើកិច្ចសន្ទនាអំពីបញ្ហានេះ ជាមួយនឹង លោក ជ័យ សំណាង ដូចតទៅ៖ KKF ស្នើមន្ត្រី អូស្ត្រាលីឲ្យវៀតណាមគោរពសិទ្ធិខ្មែរក្រោម