KKF ថ្លែង​អំពី​បញ្ហា​សិទ្ធិមនុស្ស​ខ្មែរក្រោម ដល់​មន្ត្រី​សិទ្ធិមនុស្ស​អន្តរជាតិ​

66

ដោយ ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទើបតែ​បាន​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ លើក​ទី ៩ ក្រោម​ប្រធានបទ “​ធម្មនុញ្ញ​នៃ​អង្គការ សហប្រជាជាតិ​យើង​ជាម​នុស្ស​” នៅ​ទីក្រុង San Francisico នៅ​ថ្ងៃទី ២៨ ខែមិថុនា ម្សិលមិញ​នេះ ។ សន្និបាត នេះ ជួបជុំគ្នា ក្នុង​លក្ខណៈ​វេទិកា​តុមូល​រវាង​តំណាង​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​មួយចំនួន ក្នុងនោះ មាន លោក Joshua Cooper ប្រធាន​វិជ្ជា​ស្ថាន​សិទ្ធិមនុស្ស​រដ្ឋ Hawaii និង ជាទី​ប្រឹក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​ការិយាល័យ​កណ្ដាល​របស់​អង្គការ International Bill of Rights ។​

លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងវេទិកាតុមូល “ធម្មនុញ្ញនៃអង្គការ   សហប្រជាជាតិយើងជាមនុស្ស” នៅទីក្រុង San Francisico នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៤ ។  រូបថត ថាច់ ប្រីជា គឿន
លោក ចៅ សេរី អនុប្រធានទី ២ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងវេទិកាតុមូល “ធម្មនុញ្ញនៃអង្គការ សហប្រជាជាតិយើងជាមនុស្ស” នៅទីក្រុង San Francisico នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៤ ។ រូបថត ថាច់ ប្រីជា គឿន

តំណាង​អង្គការសិទ្ធិមនុស្ស​ដែល​បាន​ចូលរួម​ក្នុង​សន្និបាត​នេះ បាន​លើក​អំពី​កង្វល់​ផ្សេងៗ ដែល​ទាក់ទង​នឹង​ការ រំលោភ សិ​ទ្ ធិ​មនុស្ស​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​នានា​ក្នុង​ពិភពលោក ។ ចំណែក​តំណាង​អង្គការ​ផ្សេងៗ​ដែល មិនបាន​ចូលរួម ដោយ ផ្ទាល់ ក៏បាន​ស្ដាប់ និង​និយាយ​ទៅកាន់​សន្និបាត​តាមរយៈ​ប្រព័ន្ធ Internet Conference និង អាន​មើលឃើញ សន្និបាត​នេះ តាមរយៈ​ការផ្សាយ​បន្ត​ផ្ទាល់​នៅលើ​គេហទំព័រ VOKK និង សារព័ត៌មាន ព្រៃនគរ ។​

លោក ចៅ សេរី អនុប្រធាន​ទី ២ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ដឹកនាំ ក្រុមយុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC) ប្រចាំ​ទីក្រុង San Jose ចូលរួម​ក្នុង​សន្និបាត​នេះ ដើម្បី​បង្ហាញ​ដល់​អ្នកចូលរួម​ឲ្យ​បាន​ដឹងឮ​អំពី​បញ្ហា សិទ្ធិមនុស្ស នៅ​កម្ពុជា ក្រោម និង​អំពី​ដំណើរការ​តស៊ូ​របស់​ស​ហ​ព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅក្នុង​ឆាក​អន្តរជាតិ សព្វថ្ងៃ ។​

​សូម​លោកអ្នក​រងចាំ​ទស្សនា​វី​ដែ​អូ​នៃ​សន្និបាត​នេះ នៅពេល​ក្រោយ ។​

 

Comments are closed.