​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ពិធី ១១ ឆ្នាំ ថ្ងៃអង្គការ​សហ​ប្រជាជាតិ ​ប្រកាសសិទ្ធិ​ជនជាតិដើម

0 882

ដោយ ថាច់ ប្រីជា គឿន​ | VOKK

​នៅ​រាត្រី​ថ្ងៃ​សៅរ៍ ទី ៨ ខែកញ្ញា ខាងមុខនេះ សាខា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose រដ្ឋ California នឹង​ប្រារព្ធ​ពិធី​រាត្រីសមោសរ ដើម្បី​អបអរសាទរ​ដល់ ខួប ១១ ឆ្នាំ រំឭក​ដល់ ថ្ងៃ​អង្គការសហប្រជាជាតិ ប្រកាសសេចក្ដី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិ​ជនជាតិដើម ១៣ កញ្ញា ២០០៧ – ១៣ កញ្ញា ២០១៨ ។

​ពិធី​នេះ ធ្វើ​នៅក្នុង​ភោ​ជ​និ​យ​ដ្ឋា​ន​មួយ នាទី​ក្រុង San Jose ចាប់ពី​ម៉ោង ៦ ដល់ ១២ អា​ធ្រា​ត្រ ដោយមាន​កម្មវិធី ដូចជា ការ​ថ្លែងការណ៍​របស់ ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទៅកាន់​អ្នក​គាំ ទ្រ​, ការទទួល​ភោជនាហារ​ជុំគ្នា និង​មាន​ដ​ន្ត្រី​សម័យ​កំដរ​បរិយាកាស ផងដែរ ។

​ពិធី​នេះ រៀបចំ​ដោយ​គណៈកម្មការ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង San Jose ដែល មាន លោក ថាច់ ជូន ជា​ប្រធាន និង លោក ថាច់ តង ជា​ប្រធាន​តំបន់​អាមេរិក​ខាងលិច នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។ គណៈកម្មការ​នាយក នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក្នុងនោះ មាន លោក ប្រាក់ សេរី វុ​ឌ្ឍ ជា​ប្រធាន ប្រតិបត្តិ នៃ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​អញ្ជើញ​ចូល​ចូល រួម​នៅក្នុង​ពិធី​នេះ ផងដែរ ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០០៧ អង្គការសហប្រជាជាតិ បានអនុម័ត​ប្រកាស សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិដើម (UNDRIP) ដោយ មាន​វៀតណាម ជា​ប្រទេស​ហត្ថលេខី ត្រូវមាន​កាតព្វកិច្ច​គោរព​សិទ្ធិ​ជនជាតិដើម នៅក្នុង​ប្រទេស របស់ខ្លួន ។

​សេចក្ដីប្រកាស​ជា​សកល​របស់​អង្គការសហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិដើម មាន ៤៦ មាត្រា ក្នុង នោះ មាត្រា​ទី ៣ និង ទី ៤ បាន​ចែងថា រាល់​ជនជាតិដើម​មាន​សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន ឯង នៅលើ​ទឹកដី​កំណើត​របស់ខ្លួន ។​

​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើការ​តស៊ូ​នោះ​លើ​ឆាក​អន្តរជាតិ ទាមទារ​ឲ្យ​របប​អាណានិគម​យួន គោរព សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម និង​ពន្យល់​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម នៅ​កម្ពុជា​ក្រោម ចេះ​ប្រើប្រាស់​នូវ​សិទ្ធិ របស់ខ្លួន​ក្នុងការ​សម្រេច​នូវ សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង ស្របតាម​សេចក្ដីប្រកាស​ជា សកល​ស្ដីពី សិទ្ធិ​ជនជាតិដើម​របស់​អង្គការសហប្រជាជាតិ ៕

Leave A Reply

Your email address will not be published.