សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងរំឭកខួប ១៥ ឆ្នាំ ថ្ងៃចូលជាសមាជិក UNPO

236

ដោយ ថាច់ ប្រីជា គឿន|សារព័ត៌មានព្រៃនគរ

សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំរដ្ឋ Washington សហរដ្ឋអាមេរិក នឹងប្រារព្ធពិធីអបអរ សាទរខួប ១៥ ឆ្នាំ ដើម្បីរំឭកដល់ថ្ងៃដែលសហព័ន្ធខ្មែរកម្ពុជាក្រោមបានចូលជាសមាជិកអង្គការ ប្រជាជាតិ និងប្រជាជនគ្មានតំណាង ហៅកាត់ជាភាសាអង់គ្លេសថា UNPO ។

206310-004

ពិធីនេះ ប្រារព្ធនៅថ្ងៃសៅរ៍ ទី ២៣ ខែកក្កដា ឆ្នាំ ២០១៦ ចាប់ពីម៉ោង ៦ ដល់ម៉ោង ១២ អាធ្រាត នៅសណ្ឋាគារ Imperial Dragon Restaurant  ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់សហព័ន្ធ ខ្មែរម្ពុជាក្រោមមួយចំនួន ដូចជា លោក ថាច់ ង៉ុក ថាច់ ប្រធានប្រតិបត្តិ  លោក ចៅ សេរី អនុប្រធានទី ២  លោក ចៅ រៀប  ប្រធានសភាព្រឹទ្ធាចារ្យ បណ្ឌិត Joshua Cooper ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម និងមានការចូល រួម និងយកព័ត៌មានពី លោក ស៊ឺន ចែង ចើន អ្នកយកព័ត៌មានវិទ្យុសំឡេងកម្ពុជាក្រោម ដែលបាន ធ្វើណើរមកពីប្រទេសកម្ពុជា ផងដែរ ។

សូមបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលកាត់ជាភាសាអង់គ្លេសថា KKF មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានចូលជាសមាជិក នៃអង្គការប្រជាជាតិ និងប្រជាជនគ្មានតំណាង (UNPO) នៅទីក្រុងឡាអេ ប្រទេសហូឡង់ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០១ ។ តាមរយៈអង្គការនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម បានធ្វើចលនាតស៊ូដោយសន្តិវិធី និងអហិង្សានៅលើឆាកអន្តរជាតិ ពេលកន្លងមកបានធ្វើឲ្យពិភពលោកស្គាល់ខ្មែរក្រោមជានរណា និងកំពុងតែបន្តបេសកកម្មរបស់ខ្លួន នៅលើឆាកអន្តរជាតិ ដើម្បីជម្រុញឲ្យអង្គការសហប្រជាជាតិដាក់គំនាបលើរដ្ឋាភិបាលអាណានិគម យួនគោរពសិទ្ធិជនជាតិដើមខ្មែរក្រោម នៅកម្ពុជាក្រោម ។

យោងតាម​គេហទំព័រ​ជា​ផ្លូវការ​របស់​អង្គការ UNPO បាន​បញ្ជាក់ថា អង្គការ​នេះ ជា​ក្រុម​ចលនា​អន្តរជាតិ មួយ ធ្វើការ​តស៊ូ​ដោយ​សន្តិវិធី អហិង្សា និង​លទ្ធិប្រជាធិបតេយ្យ តំណាង​ឲ្យ​ក្រុម​ជនជាតិដើម​, ជនជាតិ ភាគតិច និង​ជនជាតិ​នៅតាម​ដែនដី​ដែល​ត្រូវបាន​គេ​វាតទី​យក ហើយ​មិនមាន​ការទទួលស្គាល់ ជាដើម ។ បច្ចុប្បន្ន អង្គការ​នេះ មាន​ប្រជាជាតិ​ជា​សមាជិក​ប្រមាណ​ជាង ៧០ នៅក្នុង​ពិភពលោក ។ ពួកគេ​រួបរួម គ្នា​ធ្វើ​ការតស៊ូ ដើម្បី​ជម្រុញ​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​,  ការពារ​វប្បធម៌​របស់ ពួកគេ មិន​ឲ្យ​បាត់បង់ និង​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ដើម្បី​ទប់ស្កាត់ រាល់​វិបត្តិ​ដែល​ជះឥទ្ធិពល ដល់​ពួកគេ ។ អង្គការ UNPO បាន​បង្កើតឡើង កាលពី​ឆ្នាំ ១៩៩១ នៅ​វិមាន​សន្តិភាព (Peace Palace) នាទី​ក្រុងឡាអេ (The Hague) នៃ​ប្រទេស​ហូ​ឡង់ ដោយមាន​ការចូលរួម​ពី​សហ​ស្ថាបនិក ចាប់​តាំង ពី​ចំនួន ១៥ រហូតដល់​បច្ចុប្បន្ន​ប​នេះ កើន​ឡើងដល់​ចំនួន​ជាង ៧០ នៅក្នុង​ពិភពលោក ។​

​យោងតាម​គោល​ការ​របស់​អង្គការ UNPO សមាជិក​ទាំងអស់ រួមទាំង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ផង ត្រូវគោរព​គោល​ធំៗ​ចំនួន ៥ គឺ អហិង្សា​, សិទ្ធិមនុស្ស​, លទ្ធិប្រជាធិបតេយ្យ​, សិទ្ធិ​សម្រេច​វាសនា​ខ្លួន ដោយ​ខ្លួនឯង​, ការពារ​បរិស្ថាន និង ការយោគយល់ ៕​

Comments are closed.