សហព័ន្ធខ្មែរកម្ពុជាក្រោម ត្រៀមចូលប្រជុំ នៅក្នុងអង្គការ UNPO និង UNPFII
នៅខែឧសភា ខាងមុខនេះ លោក ថាច់ វៀន ជាអធិបតី និង ជាប្រធានប្រតិបត្តិនៃសហព័ន្ធខ្មែរ កម្ពុជាក្រោម នឹងចូលប្រជុំជាមួយនឹងគណៈកម្មនាយកនៃអង្គកាប្រជាជាតិ និងប្រជាជនគ្មាន តំណាង ហៅកាត់ជាភាសាអង់គ្លេសថា UNPO ដើម្បីពិនិត្យឡើងវិញនូវសមាជិកភាពទាំងអស់ របស់អង្គការ UNPO ។ ក្រៅពីនេះ ចាប់ពីថ្ងៃទី ២៤ ខែមេសា ដល់ទី ៥ ខែឧសភា ឆ្នាំ ២០១៧ ខាងមុខនេះ ដែរ ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោម នឹងចូលថ្លែងការណ៍នៅក្នុងមហាសន្និបាតលើកទី ១៦ នៃវេទិកា អចិន្ត្រៃយ៍ របស់អង្គការសហប្រជាជាតិស្ដីពីបញ្ហាជនជាតិដើម (UNPFII) នៅបូរី New York សហរដ្ឋអាមេរិក ដើម្បីថ្លែងការណ៍ឲ្យអង្គការសហប្រជាជាតិបានជ្រាបអំពីបញ្ហារបស់ ជនជាតិដើមខ្មែរ ក្រោមនៅដែនដីកម្ពុជាក្រោមដែលកំពុងតែត្រូវរដ្ឋាភិបាលយួនរំលោភសិទ្ធិ និងធ្វើ ទុក្ខ បុកម្នេញ សព្វថ្ងៃ ។ ខណៈដែលសហព័ន្ធកំពុងតែចូលថ្លែងការណ៍នៅក្នុងអង្គ ការសហប្រ ជាជាតិរយៈពេល ២ សប្ដាហ៍នោះ នៅថ្ងៃទី ២៩ និង ៣០ ខែមេសា ឆ្នាំ ២០១៧ សហព័ន្ធ ខ្មែរកម្ពុជាក្រោម នឹងរៀបចំ កិច្ចប្រជុំមួយ នៅទីក្រុង Philadelphia រដ្ឋ Pennsylvania សហរដ្ឋ អាមេរិក ដើម្បីធ្វើរបាយការណ៍អំពីសកម្មភាព និងលទ្ធផលដែលសហព័ន្ធខ្មែរកម្ពុជាក្រោមបានចូល ថ្លែងការណ៍នៅក្នុងវេទិកាជន ជាតិដើមនោះ ។
តើសកម្មភាពនៃកិច្ចប្រជុំនេះ មានអត្ថន័យ និងប្រយោជន៍យ៉ាងណាខ្លះសម្រាប់ជនជាតិដើមខ្មែរ ក្រោម នៅដែនដីកម្ពុជាក្រោម ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន បានធ្វើកិច្ចសន្ទនាមួយជាមួយ នឹង លោក ថាច់ វៀន ជុំវិញរឿងនេះដូចតទៅ៖
Comments are closed.