សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើសន្និបាតដំណាច់ឆ្នាំ នៅទីក្រុង សាន់ ហូស្សេ (San Jose)
ដោយ ថាច់ ប្រីជា គឿន l VOKK
សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើសន្និបាតដំណាច់ឆ្នាំ ២០១៨ នៅទីក្រុង San Jose នាខែធ្នូ ខាង មុខនេះ ដើម្បីបូកសរុបការងារប្រចាំឆ្នាំ និងចេញផែនការសម្រាប់ឆ្នាំថ្មី ឆ្នាំ ២០១៩ ។

យោងតាមសេចក្ដីសម្រេចរបស់គណៈកម្មការនាយក នៃសហព័ន្ធខ្មែរកម្ពុជាក្រោម និងសេចក្ដី សម្រេចរបស់សាខាសហព័ន្ធខ្មែរកម្ពុជាក្រោម ប្រចាំទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក អំពីការទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំសន្និបាតដំណាច់ឆ្នាំ ២០១៨ សហព័ន្ធខ្មែរកម្ពជាក្រោម នឹងធ្វើសន្និបាតដំណាច់ឆ្នាំរបស់ខ្លួន នៅទីក្រុង San Jose រយៈពេល ៣ ថ្ងៃ គឺ នៅថ្ងៃសុក្រ, សៅរ៍ និង អាទិត្យ ទី ៧, ៨ និង ៩ ខែធ្នូ ចុងឆ្នាំ ២០១៨ នេះ ដើម្បីបូកសរុបការងារប្រចាំឆ្នាំ និងចេញផែនការសម្រាប់ឆ្នាំថ្មី ។ តាមគំរោង សន្និបាតនេះ នឹងមានថ្នាក់ដឹកនាំ សមាជិក សមាជិកា និង អ្នកគាំទ្រ នៃសហព័ន្ធខ្មែរកម្ពុជាក្រោម ពីប្រទេសនានាជុំវិញពិភព លោកមកចូលរួមប្រជុំ ។
សហព័ន្ធខ្មែរកម្ពុជាក្រោម ជាចលនាតស៊ូរបស់របស់ខ្មែរក្រោម ដែលមានមូលដ្ឋាននៅសហរដ្ឋ អាមេរិក និងមានសាខានៅប្រទេសនានាជុំវិញពិភពលោក រួមគ្នាធ្វើការតស៊ូមតិលើឆាកអន្តរជាតិ ដើម្បីជំរុញឲ្យរបបអាណានិគមយួនគោរពសិទ្ធិខ្មែរក្រោម នៅដែនដីកម្ពុជាក្រោម ។
Pingback: Write my Essay for Me