សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងបើក កិច្ចប្រជុំដំណាច់ឆ្នាំនៅខែធ្នូ

0 45

សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងបើកកិច្ចប្រជុំដំណាច់ឆ្នាំ នៅទីក្រុង Orlando រដ្ឋ Florida សហរដ្ឋអាមេរិក នៅថ្ងៃទី ១៤-១៥ ខែធ្នូ ខាងមុខនេះ ។ នេះបើយោងតាមលិខិតអញ្ជើញចំពោះសមាជិក សមាជិកា នៃសហព័ន្ធខ្មែរកម្ពុជា ក្រោម ចុះថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ ២០១៣ ។

កិច្ចប្រជុំដំណាច់ឆ្នាំ ២០១២ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម  ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែធ្នូ នៅឆាឡុត រដ្ឋ Carolina សហរដ្ឋអាមេរិក ។
កិច្ចប្រជុំដំណាច់ឆ្នាំ ២០១២ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ ខែធ្នូ ទីក្រុង ឆាឡុត រដ្ឋ North Carolina សហរដ្ឋអាមេរិក ។

​យោងតាមលិខិតអញ្ជើញនេះ កិច្ចប្រជុំនឹងពិភាក្សាលើប្រធានបទ ៣ ចំណុច គឺ កិច្ចការអន្តរជាតិ, កិច្ចការតំបន់ និង កិច្ចការជាតិ ដែលទាក់ទងនឹងបញ្ហាសិទ្ធិមនុស្ស, សិទ្ធិជនជាតិដើម និងអនុវត្តផែនការ “ដំណើរឆ្ពោះទៅកាន់មាតុ ភូមិ” កម្ពុជាក្រោម របស់សហព័ន្ធ ខ្មែរកម្ពុជាក្រោម ។

កិច្ចប្រជុំដំណាច់ឆ្នាំ នឹងមានវាគ្មិនអន្តរជាតិ ៥ រូប ចូលថ្លែងការណ៍ផងដែរ ក្នុងនោះ មានលោក Mark Kearny មកពី គណៈ កម្មការសភាសហរដ្ឋអាមេរិកទទួលបន្ទុកសិទ្ធិមនុស្ស, បណ្ឌិត Scott Flipse គណៈកម្មការសហរដ្ឋ អាមេរិក ទទួលបន្ទុកសេរី ភាព សាសនាអន្តរជាតិ , លោក Marco Rubio សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក, លោក Alan Grayson សមាជិកសភា សហរដ្ឋ អាមេរិក និង បណ្ឌិត Joshua Cooper មកពីសកលវិទ្យាល័យ Hawaii និងជាទីប្រឹក្សារបស់សហព័ន្ធខ្មែរកម្ពុជា ក្រោម ។

ព័ត៌មានបន្ថែម សូមលោកអ្នកទាក់ទងតាមរយៈលេខទូរស័ព្ទ ដូចខាងក្រោម៖

Dok Thach 407-591-0439
Bot Thach 407-234-2320
Kosol Chan 407-288-3367
Giap Tran 856-655-3838

Leave A Reply

Your email address will not be published.