សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងលើកយកបញ្ហាវៀតណាម រឹបយកសៀវភៅព្រះសង្ឃ ទៅជម្រាបអង្គការសហប្រជាជាតិ
សហព័ន្ធខ្មែរកម្ពុជាក្រោម បានថ្កោលទោសរដ្ឋាភិបាលវៀតណាមថា បានរំលោភសិទ្ធិ មនុស្ស លើពលរដ្ឋ ខ្មែរក្រោម នៅកម្ពុជាក្រោម បន្ទាប់ពីអាជ្ញាធរធរវៀតណាម បានចេញរឹបយក សៀវភៅ សិក្សា មួយ ដែលមាន ឈ្មោះ ថា “វេយ្យាករណ៍ខ្មែរសង្គ្រោះ” របស់ព្រះសង្ឃខ្មែរក្រោមនៅខេត្ត ព្រះត្រពាំង ។ សហព័ន្ធខ្មែរកម្ពុជា ក្រោម បានចាត់ទុកចំណាត់ការរបស់រដ្ឋាភិបាលវៀតណាមថា ជាទង្វើប្រឆាំងនឹងប្រជាពលរដ្ឋរបស់ខ្លួន និងបានបំពានលើសេចក្កីប្រកាសជាសាកលស្ដី ពីសិទ្ធិជន ជាតិដើម ដែលវៀតណាមជាប្រទេសហត្ថលេខី ហើយ ថា សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងជម្រាប បញ្ហានេះ ទៅគណៈកម្មការពិសេស នៃអង្គការសហប្រ ជាជាតិស្ដីពីវប្បធម៌ ដើម្បីបានជ្រាបអំពី បញ្ហានេះ ។

ចុចស្ដាប់៖ kkf Khmer Grammar Book
លោក ថាច់ ង៉ុក ថាច់ ប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោម បានបញ្ជាក់ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា រដ្ឋាភិបាលវៀតណាមបានទទួលស្គាល់សិទ្ធិជនជាតិដើម ដែលបានចែងថា ជនជាតិដើមនីមួយៗ មាន សិទ្ធិសេរីភាពរៀងៗខ្លួន ដោយមិនមានការជ្រៀតជ្រែកពីរដ្ឋាភិបាលវៀតណាមឡើយ ។ លោក ថាច់ ង៉ុក ថាច់ បានបន្តទៀតថា រដ្ឋាភិបាលវៀតណាមទំនងមានការភ័យខ្លាចចំពោះ ប្រជាជនខ្លួន ឯងដែលកត្តាទាំង នេះ អាចធ្វើឲ្យវៀតណាមដើរថយក្រោយគ្រប់វិស័យ ។
លោក ថាច់ ង៉ុក ថាច់ បានបញ្ជាក់ថា សហព័ន្ធខ្មែរកម្ពុជាក្រោមនឹងជម្រាបបញ្ហានេះ ទៅអង្គការសហ ប្រជាជាតិទទួលខាងសេរីភាពសាសនា ស្របពេលដែលស្ថាប័នមួយនេះ នឹងធ្វើដំណើរទៅ ពិនិត្យ មើល ស្ថានភាពការអនុវត្តតាមកិច្ចសន្យាក្នុងការគោរពសិទ្ធិមនុស្សរបស់ប្រទេសវៀតណាម នៅខែ កក្កដា ខាងមុខ នេះ ។
សូមបញ្ជាក់ថា នៅថ្ងៃទី ១៣ និង ១៤ ខែកុម្ភៈ កន្លងទៅនេះ សៀវភៅសិក្សាមួយដែលមានចំណងជើងថា “វេយ្យា ករណ៍ខ្មែរសង្គ្រោះ” ដែល បានរៀបរៀងដោយ លោក ថាច់ ឯក នៅភូមិសំណឹង ស្រុកកំពង់ស្ពាន ខេត្តព្រះត្រពាំង និងបានបោះពុម្ព ដោយ ព្រះតេជ ព្រះគុណ ថាច់ ចន្ទតារា សមណនិស្សិតខ្មែរក្រោម នៅប្រទេសថៃ ត្រូវបានរដ្ឋាភិបាលវៀតណាមរឹបយក ពេលដែលព្រះ អង្គបានផ្ញើសៀវភៅនេះ ទៅចែកដល់ សមណសិស្សគ្រូបង្រៀននៅកម្ពុជាក្រោម ។ អាជ្ញាធរវៀតណាម បានចោទម្ចាស់រៀប រៀងសៀវភៅនេះថា បានបោះពុម្ពសៀវភៅខុសច្បាប់ ដោយមិនបានឆ្លងកាត់ការត្រួតពិនិត្យពី រដ្ឋាភិ បាល តែម្ចាស់ទទួលខុស ត្រូវក្នុងការ បោះពុម្ពសៀវភៅ បានលើកឡើងថា ទង្វើនេះមិនខុសច្បាប់ អ្វីទេ តែរដ្ឋាភិបាលវៀតណាមវិញ ទេ ដែលបំពានលើ សិទ្ធិរបស់ជនជាតិដើម ក្នុងការរក្សា និង ផ្សព្វ ផ្សាយអក្សរសាស្ត្រខ្មែររបស់ព្រះអង្គ ។
ព្រះតេជព្រះគុណ ថាច់ ចន្ទតារា សមណនិស្សិតខ្មែរក្រោម នៃសកលវិទ្យាល័យ មហាចុឡាឡុង ករណ៍រាជ វិទ្យាល័យ បាន មានថេរដីកា ប្រាប់វិទ្យុសំឡេងកម្ពុជាក្រោមថា ព្រះអង្គបានផ្ញើសៀវភៅ សិក្សា “វេយ្យាករណ៍ ខ្មែរសង្គ្រោះ” ទៅកម្ពុជាក្រោម ដើម្បីចែក ដល់ គ្រូបង្រៀន និងសិស្សា នុសិស្សខ្មែរក្រោម ដើម្បីបានសិក្សា អំពីក្បួនវេយ្យាករណ៍ខ្មែរ ហើយត្រូវបាន រដ្ឋាភិបាលវៀតណាម រឹបយក ដោយចោទថា សៀវភៅនេះខុស ច្បាប់ និងគ្មានការត្រួតពិនិត្យពីអាជ្ញាធរ ។
ព្រះតេជព្រះគុណ ថាច់ ចន្ទតារា បានមានថេរដីកបន្តទៀតថា ព្រះអង្គបោះពុម្ពសៀវភៅនេះ មិន មានខុស ច្បាប់អ្វីទេ តែផ្ទុយ ទៅវិញ រដ្ឋាភិបាលវៀតណាមទេដែលជាអ្នកមានកំហុស និងជាអ្នក រំលោភលើសិទ្ធិរបស់ ពលរដ្ឋក្នុងការរក្សាវប្បធម៌ និង អក្សរ សាស្ត្រជាតិរបស់ ជនជាតិដើម ។ ព្រះអង្គបានអះអាងថា វៀតណាម ជាប្រទេសហត្ថលេខីមួយ ដែលបានចុះ ហត្ថលេខា គាំទ្រលើ សេចក្ដីប្រកាសជា សកលរបស់អង្គការសហ ប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើម ដោយសេចក្ដីប្រកាស នេះ ក៏បានអះអាងផងដែរថា រាល់ជនជាតិដើម មានសិទ្ធិរក្សាវប្បធម៌ ប្រពៃណី សាសនា និងអក្សរ សាស្ត្ររស់ខ្លួន ជាដើម ។
ព្រះតេជព្រះគុណ ថាច់ ចន្ទតារា ថ្លែងថា៖
“អាត្មាភាពធ្លាប់បានអានច្បាប់រដ្ឋនុញ្ញប្រទេសវៀតណាម ក៏បាននៅចាំថា ច្បាប់រដ្ឋធម្មនុញ្ញនៃប្រទេសសា ធារណ រដ្ឋសង្គមនិយមវៀតណាម ជំពូកទី ១ មាត្រាទី ៥ ថា ជនជាតិទាំងឡាយមានសិទ្ធិប្រើប្រាស់ អក្សរ សាស្ត្រ រក្សានូវ លក្ខណៈពិសេស របស់ជនជាតិ និងពង្រឹងពង្រីកប្រពៃណី ទំនៀមទម្លាប់ និង វប្បធម៌ ដ៏ល្អ របស់ខ្លួន ។ អាត្មាភាព ក៏យោងទៅតាមច្បាប់នៃអង្គការសហប្រជាជាតិ និងច្បាប់ រដ្ឋធម្មនុញ្ញ ក្នុងប្រទេស វៀតណាម … វៀតណាមរឹបយក សៀវភៅ របស់អាត្មាភាពនេះ គឺខុសច្បាប់ បានបំពានច្បាប់ និងបំពាន សិទ្ធិសេរីភាព របស់ជនជាតិដើម” ។
កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះ តំណាងរដ្ឋាភិបាលបក្សកុម្មយនិស្តវៀតណាម បានអះ អាង ថា វៀតណាម ពលរដ្ឋ មានសិទ្ធិសេរីភាពក្នុងការបោះពុម្ព និងផ្សព្វផ្សាយ ដោយសេរី ក្នុងនោះ ប្រទេសមាន ស្ថាប័នកាសែត ទូរទស្សន៍ និងវិទ្យុ រាប់ពាន់ ។
ក្រុមអង្គការសង្គមស៊ីវិល និងអង្គការសិទ្ធិមនុស្សអន្តរជាតិ ដែលមានមូលដ្ឋាននៅក្រៅប្រទេស បាន ចោទ ប្រកាន់រដ្ឋាភិ បាលវៀតណាមថា បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ក្នុងនោះ មានសិទ្ធិនៃ ការ បញ្ចេញមតិ សិទ្ធិនៃការជួបជុំ និង ទស្សនៈ នយោបាយ ត្រូវបានវៀតណាមបំបិទទាំងស្រុង ។ ក្រុមសិទ្ធិមនុស្ស បាន លើកឡើងថា រាល់ស្ថាប័នបោះពុម្ពនៅវៀត ណាម ត្រូវឋិតនៅក្រោមការត្រួត ពិនិត្យយ៉ាងតឹងរឹងពីរដ្ឋាភិបាល ហើយនាពេលកន្លងមក ក្រុមអ្នកសរសេរប្លក់បញ្ចេញទស្សនៈ ខ្វែង គំនិតរាប់សិបនាក់ ត្រូវបានវៀតណាម ចាប់ដាក់ពន្ធនាគារ ផងដែរ ៕