យុវជនសហព័ន្ធខ្មែរកម្ពុជាក្រោមទទួលសញ្ញា បត្រមធ្យមសិក្សា
នៅថ្ងៃ ទី ២៨ ខែឧសភា ឆ្នាំ ២០១៤ នាង ហ្វិន ហ្វេ ញឺ នៅទីក្រុង San Jose រដ្ឋកាលីហ្វញ៉ា ដែលជាយុវជននៃសហព័ន្ធ ខ្មែរកម្ពុជាក្រោម បានទទូល សញ្ញាបត្រមធ្យមសិក្សា (High School) នៅសាលា Independent High School នាទីក្រុង San Jose ។ ពិធីនេះទទួលសញ្ញាបត្រនេះ មានមនុស្សចូលរួមរាប់ពាន់នាក់ នៅក្នុងបរិវេណសាលា Independent High School ក្នងនោះមាន ព្រះតេជព្រះគុណ សឺង យ៉ឹង រតនា ព្រះសង្ឃវត្តខេមររង្សី និងជាប្រធាននាយកដ្ឋានព័ត៌មាន នៃសហព័ន្ធខ្មែរ កម្ពុជាក្រោម ចូលរួមអបអរសាទរចំពោះការទទួលសញ្ញាបត្ររបស់យុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម ផងដែរ ៕
ខាងក្រោម ជារូបថតទិដ្ឋភាពនៃពិធីប្រគល់ និងទទួលសញ្ញាបត្រ ។ រូបថត ថាច់ ប្រីជា គឿន l សារព័ត៌មាន ព្រៃនគរ














