នាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ចេញផ្សយកម្មវិធី «អរុណសួស្តី កម្ពុជាក្រោម» តាមបណ្តាញសង្គមហ្វេសប៊ុក

0 115

នៅ​ព្រឹក​ថ្ងៃអាទិត្យ​ ថ្ងៃទី​ ៣ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នាយកដ្ឋាន​ព័ត៌មាន​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ចេញផ្សាយ​កម្មវិធី​ផ្សាយ​ផ្ទាល់​តាមរយៈ​បណ្ដាញ​សង្គម​ Facebook​ ឈ្មោះថា​ “អរុណសួស្ដី​ កម្ពុជាក្រោម​” ដែល​មាន​អ្នក​រាយ​ ការណ៍​ពី​ប្រទេស​នានា​ក្នុង​ពិភពលោក​ ក្នុង​នោះ​ មាន​ សហរដ្ឋអាមេរិក​, កាណាដា​, បារាំង​, អូស្ត្រាលី​, ថៃ​, កម្ពុជា​ និង​ ដែនដី​កម្ពុជាក្រោម​ ។ កម្មវិធី​នេះ​ ចេញផ្សាយ​ជា​ រៀងរាល់ថ្ងៃ​អាទិត្យ​ នៅ​វេលា​ម៉ោង​ ៧ ព្រឹក​ ម៉ោង​នៅ​កម្ពុជាក្រោម​ ផ្ដោត​លើ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​ដែនដី​កម្ពុជា​ក្រោម​ ។ នៅក្នុង​កម្មវិធី​ “អរុណសួស្ដី​ កម្ពុជាក្រោម​” ចេញផ្សាយ​ដំបូង​ ព្រះតេជព្រះគុណ​ សឺង​ យ៉ឹង​ រតនា​ ជា​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​ នៃ​ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​ថ្លែង​សារ​ ស្វាគមន៍​បើក​កម្មវិធី​ថា​ “អរុណ​សួស្តី​ កម្ពុជាក្រោម​” ជា​កម្មវិធី​ថ្មី​ពិសេស​មួយទៀត​ ដែល​នាយកដ្ឋាន​ព័ត៌មាន​បាន​បង្កើត​ឡើង​ ដើម្បី​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ ស្ដីពី​កម្ពុជាក្រោម​ ឲ្យ​កាន់តែ​មានប្រសិទ្ធភាព​ជាទីបំផុត​ ដើម្បី​ធ្វើជា​ចន្លុះ​ច្រាល​បំភ្លឺ​នៅ​លើ​ដែនដី​កម្ពុជាក្រោម​ ឲប្រជាជាតិ​ខ្មែរក្រោម​គ្រប់រូប​បាន​យល់ដឹង​ និង​ ចេះ​ប្រើប្រាស់​ នូវ​សិទ្ធិ​សេរីភាព​ ជា​មូលដ្ឋាន​របស់​ខ្លួន​ ។ សូម​លោកអ្នក​ស្តាប់​នូវ​ខ្លឹមសារ​ដើម​ នៃ​ សារ​ស្វាគមន៍​នេះ​ ដូចតទៅ​៖

Leave A Reply

Your email address will not be published.