សារ​រំលែក​ទុក្ខ​របស់​ថ្នាក់ដឹកនាំ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ជូន​ចំពោះ ភិក្ខុ ថាច់ ប្រីជា គឿន (​សុធម្ម​ប្ប​ញ្ញោ​)

65

​បន្ទាប់ពី​បានទទួល​ដំណឹង​ថា លោក ថាច់ សៀន ត្រូវជា​ញោមប្រុស (​ឪពុក ) របស់ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន និពន្ធ​នាយក សារព័ត៌មាន ព្រៃនគរ និង​ជា​អនុប្រធាននាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម បានទទួល​មរណភាព​ដោយ​រោគាពាធ កាលពី​ថ្ងៃ​អង្គារ ទី ៦ ខែតុលា ឆ្នាំ ២០១៥ ថ្នាក់ដឹកនាំ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បាន​ផ្ញើ​សារ​ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​ក្រុមគ្រួសារ​សព ជា​បន្តបន្ទាប់ ។​

ពិធីដង្ហែសព លោក ថាច់ សៀន ទៅបូជានៅវត្តមជ្ឈិមារាម (កណ្ដាល) ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៥ ។
ពិធីដង្ហែសព លោក ថាច់ សៀន ទៅបូជានៅវត្តមជ្ឈិមារាម (កណ្ដាល) ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០១៥ ។

​ខាងក្រោម​នេះ​ជា​សារ​របស់ លោក ថាច់ ង៉ុ​ក ថាច់ ប្រធាន​ប្រតិបត្តិ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​៖

ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ជាទីគោរព !

តាងនាម​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម យើងខ្ញុំ ព្រះករុណា ខ្ញុំបាទ សូម​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​មរណភាព​របស់ លោក ថាច់ សៀន ត្រូវជា​ញោមប្រុស​របស់ ព្រះតេជព្រះគុណ ដែល​បានទទួល​អនិច្ចកម្ម​ទៅ កាលពី​ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៥ ។​

មរណភាព​របស់ លោក ថាច់ សៀន នឹង​ដិត​ជាប់​ជានិច្ច​ជាមួយ​សង្គម​ខ្មែរក្រោម​, ញាតិ​ស​សន្ដាន​ទាំង​ក្នុង ស្រុក និង ក្រៅ​ស្រុក ។​

យើងខ្ញុំ សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​របស់ លោក ថាច់ សៀន បាន​ទៅកាន់​សុគតិភព​កុំបី​អាក់ខាន​ឡើយ ។​

សូម​ព្រះតេជព្រះគុណ និង​ក្រុមគ្រួសារ សាច់ញាតិ មេត្តា​ទទួល​នូវ​ការចូលរួម​រំលែក​ទុក្ខ​ពី​យើងខ្ញុំ​ព្រះករុណា ខ្ញុំ បាទ ក្នុង​វេលា​ដ៏​ក្រៀមក្រំ​នេះ ៕

ដោយ​សេចក្ដី​គោរព​ពី​ខ្ញុំ ព្រះករុណា ខ្ញុំបាទ​

កាណាដា ថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០១៥

ថាច់ ង៉ុ​ក ថាច់​

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

តទៅ​នេះ​ជា​លិខិត​ចុះ​ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៥ របស់ លោក ថាច់ វៀន អធិបតី​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ពី​ប្រទេស​បារាំង​៖

“​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម រួមជាមួយ​សមាជិក​-​សមាជិកា មាន​សេចក្ដី​ក្រៀមក្រំ និង​សោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​មរណភាព​របស់ លោក ថាច់ សៀន ដែល​ត្រូវជា​ឪពុក​បង្កើត​របស់ ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ក្នុង​ជន្មាយុ ៦៣ ឆ្នាំ ដោយ​រោគាពាធ ។​

ក្នុងនាម សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ខ្ញុំព្រះករុណា ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយនឹង ព្រះតេជព្រះគុណ ថាច់ ប្រីជា គឿន ព្រមទាំង​សមាជិក គ្រួសារ​ទាំងអស់​នៃ​សព ដោយ​សេចក្ដី​ក្រៀ​ន​ក្រំ​ជាទីបំផុត ។​

យើងខ្ញុំ ទាំងអស់គ្នា សួ​ម​បួងសួង​ឲ្យ​ព្រលឹង លោក ថាច់ សៀន បាន​ទៅ​សម្រាក​នៅ​ឋានសួគ៌ ឋាន​និ​ន្វា​ន​កុំបី ឃ្លៀងឃ្លាត​ឡើយ​” ។​

​ខាងក្រោម​នេះ ជា​សារ​របស់ លោក តោ គឹម ថុង ឧត្ដម​ទី​ប្រ​ក្សា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ពី​ប្រទេស​កាណាដា​៖

ខ្ញុំព្រះករុណា​សូម​ចូល​រំលែក​ទុក្ខ​ជាមួយ​ព្រះអង្គម្ចាស់​ចំពោះ​មរណភាព​របស់​ញោមប្រុស គឺ​លោក ថាច់ សៀន ដែល​បានទទួល​អនិច្ចកម្ម នៅ​ថ្ងៃ​អង្គារ ៩ រោច ខែភទ្របទ ឆ្នាំ មមែ សប្ដស័ក ព​. ស​. ២៥៥៩ ត្រូ​ង​នឹង​ថ្ងៃទី ៦ ខែតុលា គ​. ស​. ២០១៥ ។​

ខ្ញុំព្រះករុណា​ប្រហែលជា​យោគយល់​នូវ​សន្តាន​ព្រះទ័យ​ដ៏​ក្រៀមក្រោះ​របស់​ព្រះតេជព្រះគុណ​យ៉ាងណា ខណៈ ដែល​មិនបាន​នៅ​ជិត​លោកឳពុក​នៅ​នាទីចុងក្រោយ​របស់គាត់ ។​

ទោះ​យ៉ាងនេះ​ក៏ដោយ សង្ឃឹមថា គាត់​នឹង​អនុគ្រោះ​ឲ្យ ហើយនឹង​អនុមោទនា​ទទួល​បុណ្យ​កុសល​ដែល​ព្រះ តេជគុណ​ជា​កូន​បាន​កសាង​ក្នុង​គន្លង​បំរើ​ផល​ប្រ​យើ​ជន៍ជាតិ និង​សាសនា ។​

សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​របស់លោក ថាច់ សៀន បាន​ទៅកាន់​សុគតិភព​កុំបី​ខាន​ឡើយ ។​

ដោយ​សេ​ចក្រី​គោរព ស្មោះស្ម័គ្រ ។​

ខាងក្រោម​នេះ ជា​សារ​របស់ លោក ថាច់ សេ ប្រធានសភា​តំណាង នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ពីរ​ដ្ឋ អូ​ហៃ​យូ សហរដ្ឋអាមេរិក​៖

ខ្ញុំព្រះករុណា និង គ្រួសារ និង​ក្នុងនាម ជា​ប្រធានសភា​តំណាង​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​ចូលរួម រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ដល់ ព្រះតេជព្រះគុណ គឿន ជា​និពន្ធ​នាយក សារព័ត៌មាន ព្រៃនគរ និង​ជា​អនុ​ប្រ ធាន​នាយដ្ឋាន​ក​ដ្ឋា​ន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ដែលមាន​ញោមប្រុស​របស់​ព្រះអង្គ នាម ថាច់ សៀន បានទទួល​មរណភាព កាលពី ថ្ងៃ អង្គា​រ៍ ទី ៦ ខែតុលា ឆ្នាំ ២០១៥ ត្រូវ​នឹង​ថ្ងៃ ៩ រោច ខែភទ្របទ ឆ្នាំមមែ សប្តស័ក ព​. ស​. ២៥៥៩ វេលា​ម៉ោង ១ និង ៣០ នាទី រសៀល ដោយ​រោគាពាធ ក្នុង​ជន្មាយុ ៦៣ ឆ្នាំ ។​

សូម​បួងសួង​ឱ្យ​ដួង​វិញ្ញាណក្ខន្ធ​របស់ លោក សៀន ឆាប់​បាន​ទៅកាន់​សុខ​គតិ​ភព​កុំបី​ឃ្លាងឃ្លៀត​ឡើយ ។​

ដោយ​គោរព​ពី​ខ្ញុំ​ក្នា​និង​គ្រួសារ​

រដ្ឋ​អូ​ហៃ​អូ ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៥

ហត្ថលេខា​

ថាច់ សេ

ប្រធានសភា​តំណាង​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​

​សូមបញ្ជាក់ថា លោក ថាច់ សៀន កើត​នៅ​ឆ្នាំ រោង ចត្វា​ស័ក ព​. ស​. ២៤៩៦, គ​. ស​. ១៩៥២ នៅ​ភ​មិ យង់​យៅ ឃុំ​ក្រសាំង ស្រុក​កំពង់​ស្ដា​ន ខេត្ត​ព្រះ​ត្រពាំង កម្ពុជា​ក្រោម ។​

សព​របស់ លោក ថាច់ សៀន នឹង​បូជា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១១ រោច​ខែភទ្របទ ត្រូវ​នឹង​ថ្ងៃ ទី ៨ ខែ តុលា ឆ្នាំ ២០១៥ វា​លា​ម៉ោង ១: ៣០ នាទី រសៀល​នេះ នៅ​វត្ត​ម​ជ្ឈិ​មា​រាម (​កណ្ដាល​), ស្រុក​កំពង់​ស្ពាន ខេត្ត​ព្រះ ត្រពាំង ។​

បន្ទាប់ពី​ពិធី​បូជាសព នៅ​រាត្រី​ថ្ងៃ​ដដែល នឹងមាន​កម្មវិធី​ពុទ្ធា​ភិ​សេក និង​ព្រះសង្ឃ​សម្ដែង​ធម្ម​វិសេស​ទេសនា ដើម្បី​ឧទ្ទិស​កុសល​ដល់​សព ។​

នៅ​ព្រឹក​ថ្ងៃ​សុក្រ ១២ រោច​ខែភទ្របទ ត្រូវ​នឹង​ថ្ងៃ ទី ៩ ខែតុលា និមន្ត​ព្រះសង្ឃ​ចំនួន ៦៤ អង្គ​រាប់បាត្រ និង​និមន្ត​ព្រះសង្ឃ​ទទួល​ភត្ត​នៅ​គេហដ្ឋាន​សព ដើម្បី​ដារ​បង្សុកូល​ជា​កិច្ច​ឆ្លងបុណ្យ ៕​

Comments are closed.