របាយការណ៍សកម្មភាពប្រចាំឆ្នាំ ២០១៨ លើឆាកអន្តរជាតិរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម
នៅថ្ងៃទី ៧, ៨ និង ៩ ខែធ្នូ ឆ្នាំ ២០១៨ នេះ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើសន្និបាតប្រចាំឆ្នាំ នៅទីក្រុង San Jose រដ្ឋ California សហរដ្ឋអាមេរិក ដើម្បីបូកសរូបការងារ ដែលបានអនុវត្តក្នុងឆ្នាំ ២០១៨ និង រៀបចំផែនការសម្រាប់ឆ្នាំ ២០១៩ ខាងមុខនេះ ។ សន្និបាតនេះ នឹងមានថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម និងវាគ្មិនបរទេស មកពីប្រទេសនានាជុំវិញពិភពលោកចូលរួម ។
របៀបវារៈ នៃ កិច្ចប្រជុំរយៈពេល ៣ ថ្ងៃ រួមមាន៖
- ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៨ ប្រជុំគណៈកម្មការនាយក និង របាយការណ៍សកម្មភាពឆ្នាំចាស់ នៃស្ថាប័ន នីមួយៗរបស់សហព័ន្ធខ្មែរកម្ពុជាក្រោម ។
- ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០១៨ សន្និសីទសិទ្ធិមនុស្ស ក្រោមប្រធានបទ “ខួប ៧០ ឆ្នាំ នៃ សេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស, ការអបអរសាទរ, ការក្រោកឈរ និង ការទាមទារសិទ្ធិមូលដ្ឋានសម្រាប់ជនជាតិដើមខ្មែរនៅកម្ពុជាក្រោម និង ជនជាតិដើមនានា នៅក្នុងប្រទេសវៀតណាម” ។
- ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៨ ពិភាក្សាអំពីផែនការណ៍ឆ្នាំថ្មីរបស់ស្ថាប័ននានា, សាខា និង តំបន់នីមួយៗ នៃ សហព័ន្ធខ្មែរកម្ពុជាក្រោម ។
នៅក្នុងសន្និបាតប្រចាំឆ្នាំនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម នឹងធ្វើបទបង្ហាញដល់អ្នកចូលរួម ឲ្យបានឃើញនូវសកម្មភាពនៅលើឆាកអន្តរជាតិ ដែលខ្លួនបានបំពេញបេសកកម្ម ក្នុងមួយឆ្នាំកន្លងទៅនេះ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នអន្តរជាតិ ក្នុងការដាក់គំនាបទៅប្រទេស វៀតណាមឲ្យមានការគោរពសិទ្ធិជនជាតិដើមខ្មែរ នៅដែនដីកម្ពុជាក្រោម ។ មួយឆ្នាំកន្លងទៅនេះ សហព័ន្ធខ្មែរកម្ពុជាក្រោម មានបេសកកម្មអ្វីខ្លះ ? លោក ថាច់ វឿង នៃ ទូរទស្សន៍ ព្រៃនគរ អាននូវរបាយការណ៍សកម្មភាព ប្រចាំឆ្នាំ ២០១៨ របស់សហព័ន្ធខ្មែរកម្ពុជាក្រោម ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ៖