សេចក្ដីថ្លែងអំណរគុណ

187

គណៈកម្មាធិការ​នៃ​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូម​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន និង សាខា​សហព័ន្ធ ខ្មែរ​កម្ពុជា​ក្រោម ដែល​បាន​ឧបត្ថម្ភ​ប្រាក់​សម្រាប់​ក្រុមយុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​ចូល​ថ្លែងការណ៍ នៅ ក្នុង​វេទិកា​អចិន្ត្រៃយ៍​នៃ​អង្គការសហប្រជាជាតិ ក្នុង​ខែមេសា នេះ ។​

ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងអង្គការសហប្រជាជាតិ កាលពីខែឧសភា ឆ្នាំ ២០១៣ ។
ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម នៅក្នុងអង្គការសហប្រជាជាតិ កាលពីខែឧសភា ឆ្នាំ ២០១៣ ។

សប្បុរសជន​ទាំងនេះ​រួមមាន ៖

ទី ១. សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ប្រចាំ​ទីក្រុង Stockton រដ្ឋ California សហរដ្ឋអាមេរិក ៥០០ ដូ​ល្លារ​
​ទី ២. ព្រះតេជព្រះគុណ សឺ​ង យ៉ឹ​ង រតនា ព្រះចៅអធិការ​វត្ត​ខេមររ​ង្សី នាទី​ក្រុង San Jose រដ្ឋ California និង​ជា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ចំនួន ១០០ ដូ​ល្លារ​
​ទី ៣. ភិក្ខុ ថាច់ ប្រីជា គឿន (​សុធម្ម​ប្ប​ញ្ញោ​) ព្រះសង្ឃ វត្ត​ខេមររ​ង្សី នាទី​ក្រុង San Jose រដ្ឋ California ចំនួន ១០០ ដូ​ល្លារ ។​

​សូម​ប្រគេន និង​ជូនពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ថ្នាក់ដឹកនាំ​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​បាន​ជួបតែ សេចក្ដីសុខ​គ្រប់ប្រការ ដែល​បាន​ជួយឧបត្ថម្ភ​ប្រាក់​សម្រាប់​ទ្រទ្រង់​ដល់​សកម្មភាព​របស់​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា ក្រោម នៅក្នុង​អង្គការសហប្រជាជាតិ ដើម្បី​ស្វែងរក​សិទ្ធិសេរីភាព និង​សិទ្ធិមនុស្ស​ជូន​ខ្មែរក្រោម ជា​ជនជាតិដើម នៃ​ដែនដី​កម្ពុជា​ក្រោម របស់​យើង ។​

​ដោយ​សេចក្ដី​គោរព​រាប់អាន​ពី​ខ្ញុំព្រះករុណា នាង​ខ្ញុំ​

​កៀង សុធី​

ប្រធាន គណៈកម្មាធិការ​យុវជន​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKFYC)

​សូមបញ្ជាក់ថា សម្រាប់​លោកអ្នក​ដែលមាន​បំណង​ចង់​ជួយឧបត្ថម្ភ​ដល់​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សូមមេត្តា ទាក់ទង​គណៈកម្មាធិកា​រ​យុវជន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម តាមរយៈ​ទូរស័ព្ទ​លេខ 1-487-276-0084 ។​

​សូម​អរគុណ និង​អរ​ព្រះ​គុណ​

Comments are closed.