KKFYC ប្រកាសផ្ដល់រង្វាន់ដល់អ្នករចនារូបអាវយឺត
គណៈយុវជននៃសហព័ន្ធខ្មែរកម្ពុជាក្រោម (KKFYC) ទើបតែចេញសេចក្ដីជូនដំណឹងមួយស្ដីពីការប្រកួតការ រចនារូបសម្រាប់បោះពុម្ពអាវយឺតរបស់ខ្លួន ក្រោមប្រធានបទ «លើកស្ទួយដល់យុវជនដើម្បីកសាង អនាគត ដ៏ភ្លឺថ្លាសម្រាប់កម្ពុជាក្រោម» ។ នេះបើយោងតាមសេចក្ដីជូនដំណឹងមួយចេញផ្សាយនៅលើទំព័រ Facebook របស់ក្រុមយុវជនសហព័ន្ធខ្មែរកម្ពុជាក្រោម នៅពេលថ្មីៗនេះ ។
សេចក្ដីជូនដំណឹងនេះ បានបញ្ជាក់ថា៖
“សួស្តីប្រិយមិត្តទាំងអស់គ្នា! ពេលវេលាឈានមកដល់ទៀតហើយ ។ ក្រុមយើងបានបើកកម្មវិធីប្រកួត រចនា ម៉ូតរូប សម្រាប់អាវយឺតសាជាថ្មីទៀតហើយ ! រូបភាពរចនាដែលក្រុមការងារយើងជ្រើសរើសសម្រាប់យកមក បោះពុម្ពលើអាវយឺតឆ្នាំនេះ នឹងទទួលបានរង្វាន់ប្រាក់ចំនួន $១០០ (មួយរយ) ដូលារសហរដ្ឋអាមេរិក ។ ប្រធានបទសម្រាប់ឆ្នាំនេះគឺ «លើកស្ទួយដល់យុវជនដើម្បីកសាង អនាគតដ៏ភ្លឺថ្លាសម្រាប់កម្ពុជាក្រោម» ។ សូមផ្ញើរាល់រចនាម៉ូដទាំងអស់ទៅកាន់នាង Melanie តាមរយៈអ៊ីម៉ែលដែលបានផ្ដល់ជូននៅខាងក្រោម ។ កម្មវិធីប្រកួតនឹងចាប់ផ្តើមពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៥។
លក្ខណៈវិនិច្ឆ័យនៃរូបភាពរចនាមាន៖
- ១. រូបភាពរចនាត្រូវមានអក្សរ “Khmer Krom” ឬត្រូវមានជាប់ទាក់ទងនៅអត្តសញ្ញណរបស់ខ្មែរក្រោម
- ២. រូបភាពរចនាអាចមានរូបភាពទង់ជ័យខ្មែរក្រោម ឬរូបភាពសញ្ញាតំណាងរបស់ខ្មែរក្រោមតែមិនចំបាច់ នោះទេ
- ៣. រូបភាពដែលរចនាត្រូវធ្វើឲ្យប៉ុនទ្រង់ទ្រាយឬប្លង់ដែលមាននៅខាងលើ
- ៤. រចនាត្រូវតែសមនឹងប្រធានបគឺ «លើកស្ទួយដល់យុវជនដើម្បីកសាង អនាគតដ៏ភ្លឺថ្លាសម្រាប់កម្ពុជាក្រោម
សូមមានសំណាងល្អ!
Melanie
អ៊ីម៉ែល៖ melaniesochetra93@gmail.com

Comments are closed.