យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ​ ​ដាក់​ញត្តិ​សុំ​អន្តរាគមន៍​ ពី​អង្គការសហប្រជាជាតិ​ ​ករណី​អាជ្ញាធរ​វៀតណាម​ ដកហូត​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​

0 186

ដោយ ​យាង​ ​សុធា​រិន្ទ ​

​យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ​ ​កាលពី​ថ្ងៃ​ទី ​១​៩​ ​ខែ​មេសា​ ​ឆ្នាំ​ ២​០​២​១​ ​បាន​ដាក់​ញត្តិ​ទៅកាន់​ ​ការិយាល័យ​អង្គការសហប្រជាជាតិ​ នៅ​ទីក្រុង​ហាណូយ​ ​ប្រទេស​វៀតណាម​ ​ដើម្បី​ស្នើសុំស្ថាប័ន​កំពូល​អន្តរជាតិ​មួយ​នេះ​ ​ជួយ​ធ្វើអន្តរាគមន៍​ទៅកាន់​រដ្ឋាភិបាល​ ​នៃ​បក្ស​កុម្មុយនិស្ត​វៀតណាម​ ​ករណី​អាជ្ញាធរ​វៀតណាម ​ខេត្ត​ដូន​ណៃ ​ដែល​កាលពី​ថ្ងៃ​ទី ​១​៣​ ​ខែ​មេសា​ ​បាន​ចាប់ខ្លួន​លោក​ទៅ​សួរ​ចំ​លើ​យ​យ៉ាង​កំរោល​ ​ដោយ​គ្មាន​ដីកា​បង្គាប់​ពី​តុលាការ​ ​និង​បាន​ដកហូត​ ​សៀវភៅ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​របស់​អង្គការសហប្រជាជាតិ​ ដែល​លោក​បាន​បោះពុម្ព​ចំ​លង​ ដើម្បី​ចែកចាយ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​។​

លោក យឿង ខាយ យុវជន​ខ្មែរក្រោម កាន់បង្ហាញសៀវភៅសេចក្ដី​ប្រកាស របស់​អង្គការ​សហប្រជាជាតិ ស្តីពី «សិទ្ធិ​ជន​ជាតិ​ដើម» ។ រូប៖ ហ្វេសប៊ុក យឿង ខាយ
លោក យឿង ខាយ យុវជន​ខ្មែរក្រោម កាន់បង្ហាញសៀវភៅសេចក្ដី​ប្រកាស របស់​អង្គការ​សហប្រជាជាតិ ស្តីពី «សិទ្ធិ​ជន​ជាតិ​ដើម» ។ រូប៖ ហ្វេសប៊ុក យឿង ខាយ

​ករណី​រំលោភបំពាន​លើ​យុវជន​ យឿ​ង​ ខា​យ​ ​នេះ​ ​កន្លងទៅ​ ​ក៏​ត្រូវ​បាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​ ​មនុស្ស​អន្តរជាតិ​ ​Human Right​s ​Watch​ ​ទាមទារ​ឱ្យ​អាជ្ញាធរ​សមត្ថកិច្ច​វៀតណាម​ ​សុំទោស​ ​លោក​ យឿ​ង​ ខា​យ​ ​ជា​សាធារណៈ​ ​និង​សង​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​មក​ឱ្យ​លោក​វិញ​ ​ផង​ដែរ​ ​។​

​ដោយ​មិន​រំពឹង​ថា​រដ្ឋាភិបាល​វៀតណាម​ មាន​ឆន្ទៈ​រក​យុត្តិធម៌​ឱ្យ​ខ្លួន​ ​យុវជន​ខ្មែរក្រោម​ យឿ​ង​ ខា​យ​ ​បាន​ងាក​ទៅ​រក​អន្តរាគមន៍​ពី​អង្គការសហប្រជាជាតិ​ប្រចាំ​ នៅ​ប្រទេស​វៀតណាម​វិញ​ម្តង​ ​។​

​នៅ​ក្នុង​ញត្តិ​ចំនួន​ ​៣​ ​ទំព័រ​ជា​ភាសា​វៀតណាម​ ដាក់​ទៅកាន់​អង្គការសហប្រជាជាតិ​ ​លោក​ យឿ​ង​ ខា​យ​ ​បាន​ជម្រាប​អង្គការសហប្រជាជាតិ​ ពី​ករណី​អាជ្ញាធរ​វៀតណាម​ខេត្ត​ដូន​ណៃ ​និង​ខេត្ត​ឃ្លាំង​សហការ​គ្នា​ចុះ​លប​ឆ្មក់​ទម្លុះ​ចូល​ផ្ទះ​របស់​លោក​ទំា​ង​បំពាន​ ​កាលពី​ថ្ងៃ​ទី​ ១​៣​ ​ខែ​មេសា​ ​និង​បាន​រឹបអូស​យក​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​អង្គការសហប្រជាជាតិ​ជាង​ ​១​០​០​ ​ក្បាល​ ​ព្រមទាំង​នាំ​ខ្លួន​លោក​ទៅកាន់​អធិការ​ដា្ឋ​ន​នគរបាល​សួរ​ចំ​លើ​យ​អស់​មួយ​យប់​ ​មុន​នឹង​ដោះលែង​លោក​ឱ្យ​មក​ផ្ទះ​វិញ​នៅ​ថ្ងៃ​បន្ទាប់​ ​។​

​យុវជន​ យឿ​ង​ ខា​យ​ ​រៀបរាប់​ថា​ ៖

​ញត្តិ​នេះ​ត្រូវ​បាន​លោក​ យឿ​ង​ ខា​យ​ ​ផ្ញើ​ទៅកាន់​អង្គការសហប្រជាជាតិ ​ដែល​មាន​ការិយាល័យ​ ​នៅ​ទីក្រុង​ហាណូយ​ ​តាមរយៈ​សារ​អេ​ឡិច​ត្រូនិ​ក​ ​ឬ​អ៊ី​ម៉េ​លផង​ ​តាម​ប្រៃសណីយ៍​ផង​ ​និង​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ផង​ ​។​

​ការិយាល័យ​អង្គការសហប្រជាជាតិ​បាន​ឆ្លើយ​សារ​តប​មក​លោក​ យឿ​ង​ ខា​យ​ ​វិញ​ថា​ ​ពួកគេ​ ​បាន​ទទួល​សារ​របស់​លោក​ យឿ​ង​ ខា​យ​ ​រួចហើយ​ ​និង​បាន​អរគុណ​លោក​ យឿ​ង​ ខា​យ​ ​ដែល​បាន​ផ្ញើ​សារ​ទៅកាន់​អង្គការសហប្រជាជាតិ​នៅ​វៀតណាម​ ​។​

​លោក​ យឿ​ង​ ខា​យ​ ​ស្នើ​អង្គការសហប្រជាជាតិ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​វៀតណាម​ ឱ្យ​សង​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម ​អង្គការសហប្រជាជាតិ​ទាំងអស់​មក​ឱ្យ​លោក​វិញ​ ​និង​ឱ្យ​អាជ្ញាធរ​បញ្ឈប់​ ​ការ​ធ្វើទុក្ខបុកម្នេញ​មក​លើ​រូបលោក​ ​និង​ខ្មែរក្រោម​ផ្សេងទៀត​ដែល​កំពុងតែ​តស៊ូ​មតិ​អនុវត្ត​ ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ក្នុងនាម​ជា​ម្ចាស់​ស្រុក​ នៅ​ដែនដី​កម្ពុជាក្រោម​ ​។​

​អាជ្ញាធរ​រដ្ឋាភិបាល​វៀតណាម​ បាន​ចោទប្រកាន់​យុវជន​ យឿ​ង​ ខា​យ​ ​ថា​បាន​បោះពុម្ព​ចំ​លង​ ​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​អង្គការសហប្រជាជាតិ​ ដោយ​មិនបាន​បង់ពន្ធ​ឱ្យ​រដ្ឋ​វៀតណាម​ ​គឺជា​រឿង​ខុសច្បាប់​ ​។​ ​ប៉ុន្តែ​ លោក​ យឿ​ង​ ខា​យ​ ​ប្តេជ្ញា​ថា​នឹង​នៅតែ​បន្ត​បោះពុម្ព​ចំ​លង​សៀវភៅនេះ​ ​ចែកចាយ​ដល់​ពលរដ្ឋ​ខ្មែរក្រោម​ ​ព្រោះ​លោក​ថា​ ​វា​មិនមែន​ជា​សកម្មភាព​ខុសច្បាប់​ ​។​ ​ម្យ៉ាង​ ​សៀវភៅ​នេះ​ ​គឺ​លោក​ចែកចាយ​ដោយ​មិន​គិតថ្លៃ​ ដើម្បី​ឱ្យ​ខ្មែរក្រោម​បាន​យល់​ដឹង​ពី​សិទ្ធិ​ ​ជនជាតិ​ដើម​របស់​ខ្លួន​ ​។​

​ទីប្រឹក្សា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ ​ទៀ​ ថេ​ន​ ​ពន្យល់​ថា​ ​ការ​បញ្ចេញ​សកម្មភាព​តស៊ូ​មតិ​ ​របស់​យុវជន​ខ្មែរក្រោម ​ដើម្បី​ទាមទារ​សិទ្ធិ​ជា​ជនជាតិ​ដើម ​គឺជា​រឿង​ស្រប​ច្បាប់​ ​ហើយដែល​រដ្ឋាភិបាល​វៀតណាម ​ត្រូវតែ​គោរព​ ​។​ ​លោក​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​ ចូលរួម​អនុវត្តនូវ​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ទាំងអស់គ្នា​ ​។​

​សព្វថ្ងៃនេះ​ ​យុវជន​ យឿ​ង​ ខា​យ​ ​កំពុង​ត្រូវ​បាន​អាជ្ញាធរ​សមត្ថកិច្ច​វៀតណាម ​ខេត្ត​ដូន​ណៃ ​បន្តតាមដាន​ឃ្លាំមើល​សកម្មភាព​របស់​លោក​យ៉ាង​តឹងតែង ​ក្នុង​ចេតនា​គំរាមកំហែង​យុវជន​ខ្មែរ​​ក្រោម​រូប​នេះ​ ​។​

​លោក​ ​ទៀ​ ថេ​ន​ ​យល់ថា​ ​ក្នុង​ស្ថានភាព​បែប​នេះ​ ​មានតែ​អង្គការសហប្រជាជាតិ​ ​និង​ ​ស្ថានទូត​ប្រទេស​ធំ​ៗ​ ​ដូចជា​សហរដ្ឋអាមេរិក​ ​អូ​ស្រ្តា​លី​ ​កាណាដា​ ​និង​សហភាព​អឺរ៉ុប​នោះ​ទេ​ ​ទើប​អាច​ជួយ​យុវជន​ខ្មែរក្រោម​ ពី​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​បាន​ ​។​ ​លោក​គាំទ្រ​យុវជន​ខ្មែរ​ក្រោម​ ដែល​ស្វែងរក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ ​។​

​ករណី​យុវជន​ យឿ​ង​ ខា​យ​ ​នេះ​ដែរ​ ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ ​Human Right​s ​Watch​ ​បាន​ទាម​ទាម​ឱ្យ​អាជ្ញាធរ​សមត្ថកិច្ច​វៀតណាម ​បញ្ឈប់​នូវ​សកម្មភាព​បំភិតបំភ័យ​ ​និង​ធ្វើទុក្ខបុកម្នេញ​មក​លើ​យុវជន​ខ្មែរក្រោម​ ​។​ ​លោក​ ហ្វី​ល​ រ៉ូប៊ែ​សន​ (​P​h​i​l​ ​Robe​r​t​son​) ​ដែល​ជា​អនុប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​នេះ​ ​បាន​ចាត់​ទុក​ការចោទប្រកាន់​របស់​អាជ្ញាធរ​វៀតណាម ​មក​លើ​យុវជន​ខ្មែរក្រោម ​ថា ​បោះពុម្ព​ចំ​លង​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​របស់​អង្គការ​ ​សហប្រជាជាតិ​ ​ទាល់តែ​បង់ពន្ធ​ឱ្យ​រដ្ឋ​នោះ​ ​គឺជា​លេស​ក្លែង​បន្លំ​ទាំងស្រុង​ ​។​

​លោក​ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាម ​ត្រូវ​សង​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​ឱ្យ​យុវជន​ យឿ​ង​ ខា​យ​ ​វិញ​ ​និង​ត្រូវ​សុំទោស​យុវជន​រូប​នេះ ​ជា​សាធារណៈ​ ចំពោះ​ទង្វើ​លប​ឆ្មក់​ចូល​ ​និង​ចាប់ខ្លួន​ ​សួរ​ចំ​លើ​យ​ដោយ​បំពាន​ ​។​

​សេចក្តីប្រកាស​អង្គការសហប្រជាជាតិ ​ស្តីពី​សិទ្ធិ​ជនជាតិ​ដើម​ ​ត្រូវ​បាន​មហាសន្និបាត​អង្គការ​ សហប្រជាជាតិ​បោះឆ្នោត​អនុម័ត​កាលពី​ឆ្នាំ​ ​២​០​០​៧​ ​។​ ​ប្រទេស​វៀតណាម ​ដែល​ជា​សមាជិក​ ​របស់​អង្គការសហប្រជាជាតិ​ ​ក៏បាន​ចូលរួម​បោះឆ្នោត​គាំទ្រ​ ​និង​ចុះហត្ថលេខា​ ​អនុវត្ត​សេចក្តី​ប្រកាស​នេះ​ ​។​

លោក ទៀ ថេន ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម
លោក ទៀ ថេន ទីប្រឹក្សាសហព័ន្ធខ្មែរកម្ពុជាក្រោម

​ទោះជាយ៉ាងណា​ ​នៅ​ក្នុង​របាយការណ៍​ ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​ ១​៦​ ​ខែ​មេសា​ ​លើ​​ករណី​យុវជន​ យឿ​ង​ ខា​យ​ ​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​បាន​លើកឡើង​ថា​ ​វៀតណាម​មិនបាន​ ​គោរព​សិទ្ធិពលរដ្ឋ​ខ្មែរក្រោម ដែល​ជា​ជនជាតិ​ដើម​ម្ចាស់​ស្រុក​នោះ​ទេ​ ​ហើយ​ថែមទាំង​មិន​ទទួលស្គាល់​ខ្មែរក្រោម ​ជា​ជនជាតិ​ដើម​ថែមទៀត​ ​។​

​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ បាន​លើកឡើង​ នៅ​ក្នុង​របាយការណ៍​ថា​ ​«​ដោយ​មិនបាន​ព្យាយាម​ ​ការពារ​ ​និង​លើកកំពស់​សិទ្ធិ​ជនជាតិ​ដើម​ ​វៀតណាម​បែរជា​បាន​ព្យាយាម​ប្រើ​គ្រប់​មធ្យោបាយ​ ​ដើម្បី​លាក់​កំបំា​ង​វត្តមាន​ជនជាតិ​ដើម​ នៅ​លើទឹក​ដី​កំណើត​ ​តាមរយៈ​ការ​មិន​ទទួលស្គាល់​ជនជាតិ​ដើម​ ​។​ ​ពលរដ្ឋ​ខ្មែរក្រោម​ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បង្ហាញ​អត្តសញ្ញាណ​របស់​ខ្លួន​ជា​ខ្មែរក្រោម​ ​តែ​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម​ហៅថា​ជា​ ​«​Khmer​ N​am​ Bo​»​ ​ទៅវិញ​»​ ​។​

​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​ទាមទារ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​វៀតណាម​ ប្រគល់​សង​សៀវភៅ​សិទ្ធិ​ជនជាតិ​ដើម​ទាំងអស់​ឱ្យ​យុវជន​ យឿ​ង​ ខា​យ​ ​វិញ​ ​ត្រូវ​ចូលរួម​បោះពុម្ព​សៀវភៅ​ផ្សព្វផ្សាយ​ ​ពី​សិទ្ធិ​ជនជាតិ​ដើម​ក្នុងនាម​វៀតណាម​ ជា​រដ្ឋ​ហត្ថលេខី​ ​ត្រូវ​បញ្ឈប់​រាល់​ការ​ធ្វើទុក្ខបុកម្នេញ​ ​មក​លើ​ពលរដ្ឋ​ខ្មែរក្រោម​ ​ត្រូវ​ផ្តល់​សំណង​ចំពោះ​ទារុណកម្ម​ផ្លូវចិត្ត ​ដែល​អាជ្ញាធរ​វៀតណាម​ បាន​ធ្វើ​មក​លើ​យុវជន​ យឿ​ង​ ខា​យ​ ​និង​ត្រូវ​អនុវត្ត​នូវ​កតិកាសញ្ញា​ ​និង​អនុសញ្ញា​ ​សិទ្ធិមនុស្ស​អន្តរជាតិ​ផ្សេងទៀត​ដែល​វៀតណាម​ជា​រដ្ឋ​ហត្ថលេខី​ ​។​

​ទីប្រឹក្សា​សហ​ព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​ ​លោក​ ​ទៀ​ ថេ​ន​ ​ផ្តល់​មតិ​ថា​ ​ពលរដ្ឋ​ខ្មែរក្រោម​ត្រូវតែ​មាន​ ​ជំនឿ​ចំពោះ​ការ​ទាមទារ​របស់​ខ្លួន​ ​ដោយហេតុថា​ ​រដ្ឋាភិបាល​វៀតណាម​ មិន​អាច​ធ្វើអ្វី​ស្រេច​តែ​ចិត្តបាន​ ដូច​ពីកាលមុន​ទៀត​ទេ​ ​។​

Leave A Reply

Your email address will not be published.